សេចក្ដីរាយការណ៍បានឲ្យ ដើមរាំង ដឹងថា៖ ដីសឹករងស្រុកស្នួល ពីមុនមកតាំងពីឆ្នាំ១៩៩៤ មានទំហំជាង៧ហិកតា!។លុះដល់កំឡុងឆ្នាំ២០០១ លោក យិន ហម អតីតមេបញ្ជាការសឹករងស្រុកស្នួល បានកាត់បែងចែកដីមួយផ្នែកតូច នៅប៉ែកខាងក្រោយ!។ឲ្យកូនទាហាន ប្រមាណជាង១០នាក់ ក្នុងម្នាក់ៗបានក្បាល១០ម៉ែត្របណ្ដាយ៣០ម៉ែត្រ! កាន់កាប់រហូតដល់សព្វថ្ងៃ។
លុះក្រោយមក មេទាហាន រូបនេះត្រូវបានផ្លាស់ចេញ! ដាក់លោក យ៉ាន សុវណ្ណ ឡើងជំនួសក្លាយជាមេសឹករងស្រុកស្នួល។
សេចក្ដីរាយការណ៍ដដែលបន្តថា៖ តាំងលោក យ៉ាន សុវណ្ណ ឡើងជាមេទាហានស្រុកស្នួលមក គឺរឹតតែយ៉ាប់លើសដើម!។ពោលគឺ!លោក យ៉ាន សុវណ្ណ បានប្រើកងកម្លាំងក្រោមឱវាទ មកបម្រើការងារឯកជនផ្ទាល់ខ្លួន!។ក្នុងការចាត់ចែងសំអាត ទីធ្លាបរិវេណបុកគ្រឹះសង់ផ្ទះល្វែង និងអង្កន់វាស់ដីឡូត៍លក់! ខណៈដីទាំងនេះពីមុនមកជាដីសារភណ្ឌសឹករងស្រុកស្នួល សុទ្ធសាធ!។
ប្រភពបង្ហើបថា៖ លោក យ៉ាន សុវណ្ណ បានរត់ការកាត់ផ្ដាច់ ដីសារពើភណ្ឌ ចេញពីបន្ទាយទាហាន ប្រមាណជាង ២ហិកតា យកធ្វើការកម្មសិទ្ធផ្ទាល់ខ្លួន!។ដើម្បីធ្វើអាជីវកម្មសង់ផ្ទះល្វែងលក់និង ពុះឡូត៍លក់ ឲ្យពលរដ្ឋនិងកងកម្លាំង ក្រោមឱវាទ ។!ជាក់ស្ដែងគាត់លក់១ឡូត៍ ក្បាល៥ម៉ែត្រ បណ្ដាយ៣០ម៉ែត្រ តម្លៃ១,០០០$សម្រាប់ទាហានក្រោមឱវាទ។បើលក់ឲ្យពលរដ្ឋ ក្នុង១ឡូត៍ទំហំប៉ុនគ្នាតម្លៃចាប់ពី៥,០០០$ទៅ៦,០០០$ ក្នុង១ប្លង់ស្មើ១ម៉ែត្រក្បាលដីតម្លៃ១,២០០$។
ពាក់ព័ន្ធរឿងរ៉ាវនេះដែរ ពលទាហាន២រូបត្រូវលោក យ៉ាន សុវណ្ណ ស្នើកាត់ឈ្មោះចេញពីក្របខ័ណ្ឌកងទ័ព។បន្ទាប់ពីពួកគេនាំគ្នា ៥ទៅ៦នាក់ ឡើងទៅទីបញ្ជាការសឹករង ខេត្តក្រចេះ ដើម្បីប្ដឹងរាយការណ៍រាល់ទំនាស់ និងសកម្មភាពខាងលើ កាលពីថ្ងៃទី១៨,១១,២០១៩។ប្រភពផ្សេងទៀតបង្ហើបថា៖ លោក យ៉ាន សុវណ្ណ អាចឃ្វាលកាត់យកដីសារពើភណ្ឌ មកពុះឡូត៍លក់និងច្នៃធ្វើផ្ទះល្វែងបានបែបនេះ?។ក៍ព្រោះតែលោក ប្រើហេតុផលចែកឲ្យពលទាហាន! និងពុះចែកជាង៤០ឡូត៍។ក្នុងនោះ!គេឃើញដីប្រមាណជិត១០ឡូត៍ ដែលពុំសូវល្អមិនចំមុខ លោក យ៉ាន សុវណ្ណ បានចែកឲ្យកងកម្លាំងដោយមិនយកលុយមែន! សម្រាប់បញ្ជាក់ហេតុផលថាចែក។
ទន្ទឹមនិងនោះ!ដីប្រមាណជា៣០ឡូត៍ទៀត គឺលោក យ៉ាន សុវណ្ណ ចែកឲ្យទាហានក្នុង១ប្លង់១,០០០$ ។ខណៈដី១ប៉ែកទៀតជាប់គ្នា លោកកំពុងបុកគ្រឹះសង់ផ្ទះល្វែង!ជាបណ្ដើរៗ។ពាក់ព័ន្ធករណីនេះលោក យិន ហម អតីតមេបញ្ជាការសឹករងស្រុកស្នួល បានថ្លែងប្រាប់ ដើមរាំង នៅព្រឹកថ្ងៃទី២៤,១១,២០១៩នេះថា៖ ដីសារពើភណ្ឌសឹករងស្រុកស្នួល ពីមុនមកមានទំហំជាង៧ហិកតាមែន!។
ប៉ុន្តែកាលលោកនៅជាមេបញ្ជាការ លោកបានកាត់មួយផ្នែកតូច នៅខាងក្រោយបន្ទាយ ឲ្យពលទាហានប្រមាណជាង១០ប្លង់។
នឹងរក្សាទុកដីសារពើភណ្ឌ សឹករងស្រុកជាង២ហិកតា សល់ពីនឹងទុកសម្រាប់បំរ៉ុង លុះក្រោយនេះគេចាត់ចែងម៉េចទៀតលោកមិនដឹងទេ!?។
អត្ថបទ៖ ដើមរាំង