Skip to content

Menu
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មាននយោបាយ
  • ព័ត៌មានសង្គម
  • ព័ត៌មានកីឡា
  • ព័ត៌មានសិល្បៈ
Menu

ផ្ទុះការតវ៉ា អាជ្ញាធរឃុបឃិតគ្នា លួចយកដីរដ្ឋធ្វើប្លង់កម្មសិទ្ធិ ហើយលក់បានលុយរាប់មុឺនដុល្លារ

Posted on November 25, 2019

ថ្មីៗនេះ មានប្រជាពលរដ្ឋជិត២០០គ្រួសារ រស់នៅខាងជើងផ្សារកាច់ជ្រុង ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បានផ្ទុះការតវ៉ាយ៉ាងខ្លាំងក្លា និង បានដាក់ “ពាក្យបណ្តឹងសុំបើកផ្លូវ” ជាបន្តបន្ទាប់ទៅកាន់លោកអភិបាលក្រុងតាខ្មៅ និង លោកអភិបាលខេត្តកណ្តាល ជុំវិញសកម្មភាពប្តីប្រពន្ធ២នាក់ លួចធ្វើប្លង់កម្មសិទ្ធិលើផ្លូវសាធារណៈ រួចលក់អោយអ្នកដទៃក្នុងតម្លៃរាប់ម៉ឺនដុល្លារ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ឯកសារជាច្រើនបានផ្សព្វផ្សាយជាសាធារណៈ ដោយបង្ហាញថា រឿងរ៉ាវដ៏ចម្រូសចម្រាសនេះ កើតឡើងដោយសារតែឈ្មោះ ចូវ គឹមសាយ និង ប្រពន្ធឈ្មោះ ជាវ គឹមហួន បានលក់ដីមួយកន្លែងមានទទឹង២១ម៉ែត្រនិងបណ្តោយ២៥ម៉ែត្រ ស្ថិតនៅលើផ្លូវលេខ១១៣ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ទៅអោយឈ្មោះ ជ័យ ឃុនអ៊ាង និង ប្រពន្ធឈ្មោះ សំណាង លក្ខិណា ក្នុងតម្លៃ៤២ម៉ឺនដុល្លារ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភាគីអ្នកទិញ គឺ បានកក់ប្រាក់ចំនួន២០ម៉ឺនដុល្លារ រួចក៏បានធ្វើសកម្មភាពចង់សង់របងលើដីដែលខ្លួនបានទិញ ស្រាប់តែមានសកម្មភាពប្រជាពលរដ្ឋជាច្រើននាក់ ផ្ទុះការតវ៉ា ថា ដីនេះ គឺ ជាដីសាធារណៈ ទៅវិញ ។

“ពាក្យបណ្តឹងសុំបើកផ្លូវ” របស់ប្រជាពលរដ្ឋឈ្មោះ សរ អេង និង ឈ្មោះ ស៊ីវ វិសេស អមដោយស្នាមមេដៃប្រជាពលរដ្ឋជិត២០០គ្រួសារ ដាក់ជូនលោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល ក្នុងកម្មវត្ថុ ៖ សំណើសុំបើកផ្លូវលំសាធារណៈមួយខ្សែ គ្មានលេខ ដែលតភ្ជាប់ពីផ្លូវលេខ១១៣ទៅផ្លូវលេខ១១៤ ចំណុចខាងជើងផ្សារកាច់ជ្រុង ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រជាពលរដ្ឋ អះអាងថា ផ្លូវលំសាធារណៈមួយខ្សែ គ្មានលេខ ដែលតភ្ជាប់ពីផ្លូវលេខ១១៣ទៅផ្លូវលេខ១១៤ ចំណុចខាងជើងផ្សារកាច់ជ្រុង ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល នេះ ត្រូវបានប្រជាពលរដ្ឋទូទៅ ជាពិសេសគ្រួសារដែលមានទីលំនៅតាមបណ្តោយផ្លូវលំនេះ បានប្រើប្រាស់ផ្លូវលំមួយខ្សែនេះជាសាធារណៈ ចាប់តាំងពីសង្គមចាស់រហូតមកទល់អំឡុងឆ្នាំ២០០៥ ដោយពុំមានការរំខានពីជនណាឡើយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់មក ចាប់ពីអំឡុងឆ្នាំ២០០៥ ស្រាប់តែគ្រួសារឈ្មោះ ជាវ ស៊ុនហាក់ និង ប្រពន្ធឈ្មោះ គឹម ហៀក បានរំលោភកាន់កាប់ផ្លូវលំនេះ មួយកំណាត់ផ្នែកខាងជើង ចាប់ត្រឹមពីផ្លូវលេខ១១៣ រហូតដល់ច្រកទ្វារចូលផ្ទះរបស់ឈ្មោះ សរ អេង ដែលមានប្រវែងប្រហែល៤០ម៉ែត្រ ដោយឈ្មោះ ជាវ ស៊ុនហាក់ និង ប្រពន្ធឈ្មោះ គឹម ហៀក បានប្រើរូបភាពធ្វើរោងតយ៉ាកចេញពីផ្ទះរបស់ខ្លួន រំកិលបន្តិចម្តងៗមកលើផ្លូវសាធារណៈ និង ធ្វើអាជីវកម្ម សិប្បកម្មចង្ក្រានសម្រាប់លក់ ដោយបានដាក់សម្ភារៈសម្រាប់ធ្វើចង្ក្រាន , ចាក់អាចម៍ដីសម្រាប់ធ្វើចង្ក្រាននៅលើផ្លូវសាធារណៈ បង្កការរំខាន និង ជាឧបសគ្គសម្រាប់អ្នកធ្វើដំណើរ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក ឈ្មោះ ជាវ ស៊ុនហាក់ និង ប្រពន្ធឈ្មោះ គឹម ហៀក បានផ្ទេរសិទ្ធិកាន់កាប់ ដោយមានឯកសារប្លង់រឹងប្រគល់អោយឈ្មោះ ចូវ គឹមសាយ និង ប្រពន្ធឈ្មោះ ជាវ គឹមហួន ។

ឈ្មោះ ចូវ គឹមសាយ និង ប្រពន្ធឈ្មោះ ជាវ គឹមហួន បានលក់ដីនេះបន្តអោយឈ្មោះ ជ័យ ឃុនអ៊ាង និង ប្រពន្ធឈ្មោះ សំណាង លក្ខិណា ក្នុងតម្លៃ៤២ម៉ឺនដុល្លារ ។

អ្វីដែលជាចំណុចសំខាន់ ក្នុងរឿងនេះ គឺ ពេលដែលឈ្មោះ ជ័យ ឃុនអ៊ាង និង ប្រពន្ធឈ្មោះ សំណាង លក្ខិណា ចាប់ផ្តើមធ្វើសកម្មភាពលើដីដែលខ្លួនបានទិញដោយត្រឹមត្រូវ ស្រាប់តែមានសកម្មភាពតវ៉ាពីប្រជាពលរដ្ឋ តែម្តង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនេះ ភាគីអ្នកទិញ គឺ ឈ្មោះ ជ័យ ឃុនអ៊ាង និង ប្រពន្ធឈ្មោះ សំណាង លក្ខិណា គឺ ជាអ្នកខាតបង់ និង ខាតពេលវេលាទាំងស្រុង ព្រោះតែការទិញដោយត្រឹមត្រូវបង្ហាញឯកសារប្លង់រឹងពីភាគីអ្នកលក់ គឺ ឈ្មោះ ចូវ គឹមសាយ និង ប្រពន្ធឈ្មោះ ជាវ គឹមហួន ហើយ បែរជាប្រជាពលរដ្ឋ ចេញមុខតវ៉ា ថា ជាដីសាធារណៈទៅវិញ ។

ប្រជាពលរដ្ឋ សង្ស័យថា ការរត់ឯកសារប្លង់រឹងនេះ អាចមានភាពមិនប្រក្រតី បង្កប់នូវអំពើពុករលួយជាប្រព័ន្ធ ដែលសំណូមពរអោយលោកអភិបាលខេត្តកណ្តាល និង ស្ថាប័នពាក់ព័ន្ធ មេត្តាបើកការស្រាវជ្រាវផង ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ នគរវត្ត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ

  • ម្ចាស់ដី ចេញបំភ្លឺហើយ ករណីម្ចាស់បុរី ម៉ន ដានី ចាយលុយជាង ១២លានដុល្លារ អត់បានប្លង់ គឺមកពី…..(មានវិដេអូ)
  • ផ្ទុះការរិះគន់ មន្ត្រីជំនាញ ចា​ប់​រថយន្តកែច្នៃបំពង់ស៊ីមុាំង ប្រើត្រចៀកស្តាប់ គ្មានឧបករណ៍បច្ចេកទេសត្រឹមត្រូវ
  • សូមប្រយ័ត្ន តារាសម្តែង សាយ សៀរ៉ា កើតជំងឺម្យ៉ាង វៀចមុខ វៀចមាត់ រហូតទៅដល់ពេទ្យថៃហើយ..(មានវិដេអូ)
  • ខ្លាំងមែន ភូមិឃុំសុវត្ថិភាពនៅឯណា? ចោរហ៊ានចូលគាស់ ដល់សាលាឃុំ យកសម្ភារៈអស់រលីង
  • ខាត់ សុឃឺម ថាឲ្យឯម រៀម ច្នៃម៉ូដគឺដកស្រង់ពី រចនាបថ ខោទឹកនោម ឯគង់ សុជាតិ សួរចំៗថា….(មាន​វិដេអូ)
  • ករណី ចា..ប់..ពលរដ្ឋដាក់.គុ..ក..ច្រឡំ ដោយសារអ្នកសរសេររបាយការណ៍ខុស ត្រូវអគ្គាធិការដ្ឋានបំភ្លឺថា….
  • បណ្ឌិតច្នៃម៉ូដ ឯម រៀម វា..យ.ប..ក.ទៅអ្នករិះគន់ ថាជាមនុស្សមិនយល់ដឹង ព្រោះវាជាឈុតខ្មែរបុរាណទេ
  • បែ.ក.ធ្លា.យ មន្ត្រីសង្ឃ ប្រ.កែ.ក.គ្នា. រឿង​ចា.ក់.ឆ្នោ.ត.កន្ទុយលេខ ជំ.ពា.ក់​គេមិនព្រមសង (មានវិដេអូ)
  • ប្រពន្ធស្ទើខ្យ.ល់.ចា.ប់ ពេលតា.ម.ទា.ន់ប្តី.​ កំពុង.កោ.ស.ខ្យល់ ឲ្យស្រី.ស្នេ.ហ៍.នៅ.ក្នុងបន្ទប់ជួល
  • មុន.ស្លា…ប់​ នាងបានផ្តាំថា ទោះបីនាង.ស្លា..ប់.ទៅជា.ខ្មោ..ច.ក៏ដោយ ជួយរកយុត្តិធម៌ ឲ្យនាងផង ហើយ….

ប្រក្រតីទិន

November 2019
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
    Dec »

Archives

  • March 2023 (31)
  • February 2023 (1)
  • January 2023 (1)
  • November 2022 (1)
  • August 2022 (120)
  • July 2022 (155)
  • June 2022 (148)
  • May 2022 (81)
  • April 2022 (70)
  • March 2022 (61)
  • February 2022 (13)
  • January 2022 (44)
  • December 2021 (32)
  • November 2021 (24)
  • October 2021 (52)
  • September 2021 (40)
  • August 2021 (23)
  • July 2021 (26)
  • June 2021 (41)
  • May 2021 (45)
  • April 2021 (117)
  • March 2021 (167)
  • February 2021 (224)
  • January 2021 (226)
  • December 2020 (186)
  • November 2020 (143)
  • October 2020 (215)
  • September 2020 (109)
  • April 2020 (153)
  • March 2020 (312)
  • February 2020 (498)
  • January 2020 (452)
  • December 2019 (373)
  • November 2019 (155)
©2023 | Design: Newspaperly WordPress Theme