Skip to content

Menu
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មាននយោបាយ
  • ព័ត៌មានសង្គម
  • ព័ត៌មានកីឡា
  • ព័ត៌មានសិល្បៈ
Menu

លាហើយកម្ពុជា ៖ ព្រះរាជពិធី បូជាព្រះសព​សម្ដេច​​រាជ​បុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី

Posted on November 25, 2019

ព្រះ​សព​របស់​សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី ឧ​ត្ត​ម​ប្រឹក្សា ផ្ទាល់ ព្រះ មហាក្សត្រ នៃ ព្រះរាជាណាចក្រ​កម្ពុជា និង​ជាស​មា ជិ​ក​ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវ​បូជា​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ នេះ នៅមុខ​វត្ដ​បទុម​វ​តី​រាជ​វ​រា​រាម ក្រោម​ព្រះរាជអធិបតី​ដ៏​ខ្ពង់ខ្ពស់​ព្រះករុណា​ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ និង​សម្តេចព្រះ​មហាក្សត្រី ព្រះ​វ​រាជមាតា​ជាតិខ្មែរ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សម្ដេច រាជ បុត្រី ព្រះ រៀម នរោត្តម បុប្ផាទេវី បានយាងសោយព្រះទិវង្គត ក្នុងព្រះជន្ម ៧៦ព្រះវស្សា នាវេលាម៉ោង១២:៣០នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្នុងមន្ទីរពេទ្យ ព្រះរាជាណាចក្រថៃ ដោយជរាពាធ​។

ព្រះបរមសព នៃ​សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី បានដង្ហែពីទីក្រុងបាង កក ប្រទេសថៃ មកដល់កម្ពុជាតាមច្រកព្រលានយន្តហោះអន្តរជាតិ ភ្នំពេញ កាលពី​ល្ងាច ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ព្រះ​បរមសព សម្តេច រាជបុត្រី ត្រូវ ដង្ហែ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ តាម ដង មហាវិថី សហព័ន្ធរុស្ស៊ី ឆ្ពោះទៅ កាន់​វត្ត​បទុម​វ​តី ដើម្បី​ប្រារព្ធ ពិធីបុណ្យ​ទក្ខិណានុប្បទាន​ទៅតាម ព្រះរាជ​បវេណី​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រះអង្គ ព្រះប្រសូតនៅថ្ងៃទី៨ ខែមករា ឆ្នាំ ១៩៤៣ នា រាជធានី ភ្នំពេញ ទ្រង់ ជា ព្រះរាជ បុត្រី ច្បង នៃ ព្រះករុណា ព្រះ បាទ សម្តេច ព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព ដែន ដី និង ឯកភាព​ជាតិ ខ្មែរ ព្រះ​បរម រតន​កោដ្ឋ ជា ទី គោរព សក្ការៈ ដ៏ ខ្ពង់ ខ្ពស់ បំផុត និង អ្នក ម្នាង ផាត់ កា​ញ៉ុ​ល នាដ​ការី នៃ របាំ ព្រះរាជ​ទ្រព្យ​។ ព្រះអង្គ បានទទួល​ការសិក្សា​នៅ​វិទ្យាល័យ​ព្រះ​នរោត្តម ក្នុង​រាជធានី​ភ្នំពេញ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ដេច រាជ បុត្រី ព្រះ រៀម នរោត្តម បុប្ផា ទេវី ត្រូវជា​ព្រះរៀម​បង្កើត​មាតា​ទីទៃ នៃ​ព្រះ ករុណា ជា អម្ចាស់ ជីវិត​លើ​ត្បូង ព្រះ បាទ សម្ដេច ព្រះ បរមនាថ នរោត្តម សីហមុនី ព្រះ មហាក្សត្រ នៃ ព្រះ រាជា ណា​ចក្រ កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត និង​ត្រូវ ជា​ព្រះរៀម​បង្កើត នៃ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ​។​

ព្រះអង្គ មាន​ព្រះ​បុត្រាបុត្រី​ចំនួន ៥​អង្គ គឺ​៖ ១. ព្រះអង្គម្ចាស់​ក្ស​ត្រី ស៊ីសុវត្ថិ មុនី​កូ​ស្ស​ម៉ា ប្រសូត​ឆ្នាំ​១៩៦០​។ ២. ព្រះអង្គម្ចាស់​ក្ស​ត្រី ស៊ីសុវត្ថិ កល្យាណ​ទេវី ប្រសូត​ឆ្នាំ​១៩៦១​។ ៣. អ្នកអង្គម្ចាស់​ក្ស​ត្រី នរោត្តម ចាន់​ស៊ី​តា ប្រសូត​ឆ្នាំ​១៩៦៥​។ ៤. ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ជី​វ័​ន្ត​ណា​រិ​ទ្ធ ប្រសូត​ឆ្នាំ​១៩៦៨​។ ៥. ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ វី​ជ្ជ​រ៉ា​វុ​ឌ្ឍ ប្រសូត​ឆ្នាំ​១៩៧៨​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រះអង្គ បាន​ចូល​ហាត់​របាំ​ចាប់តាំងពី​ព្រះជន្ម ៥​ព្រះវស្សា ទ្រង់ ជា ព្រះ រា​ជន ត្តា ជា ទី​គាប់ ព្រះ រាជ ហ​ឫ ទ័យ នៃ​សម្តេចព្រះ​មហាក្សត្រី​យា​នី ស៊ីសុវត្ថិ មុនី​វង្ស កុស​មៈ នារីរតន៍ សេរី​វ​ឌ្ឍ​នា ព្រះ មាតា សិល្បៈ ខ្មែរ ហើយ​តែងតែ​ទទួល​បានការ​ទំនុកបម្រុង និង មើល ថែ រក្សា អំពី ការហាត់ របាំ ពី​សំណាក់ សាស្ត្រា ចា​រ្យ ចំណាន នៃ​រជ្ជកាល​ក្សត្រ​ជំនាន់​មុនៗ​។ ព្រះអង្គ បាន​ក្លាយជា​នាដកា​រី​ដ៏ ប៉ិនប្រសព្វ ក្នុង​ព្រះជន្ម ១៥​ព្រះវស្សា និង​បានទទួល​ងារ​ជា «​នាដកា​រឯក​» ក្នុង​ព្រះជន្ម ១៨​ព្រះវស្សា​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រះអង្គ ត្រូវបាន​ត្រាស់បង្គាប់​ជា នាដ​ការី​ដំបូង​គេ​បំផុត សម្រាប់​សម្តែង​នូវ របាំ​អប្សរា ដែល តម្លើង ដោយ សម្តេចព្រះ​មហាក្សត្រី​យា​នី ស៊ីសុវត្ថិ មុនី​វង្ស កុស​មៈ នារីរតន៍ សេរី​វ​ឌ្ឍ​នា សម្រាប់ ទទួលប​ដិស​ណ្ឋា​រ​កិច្ច នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​មកកាន់​ព្រះរាជា​ណា​ចក្រ​​កម្ពុជា​រប​ស់ លោក Charles de Gaulle ប្រធានាធិបតី នៃ​សាធារណរដ្ឋ​បារាំងនៅក្នុង​ឆ្នាំ ១៩៦៤ និងក្រោយមកទៀតដោយទតឃើញ ពីភាពល្អ​ឯក​នេះហើយទើបព្រះអង្គ ត្រូវបាន​ប្រោស​ព្រះរាជទាន​ដង្ហែ​ព្រះវររាជបិតា ព្រះបរម​រតនកោដ្ឋយាង​ទៅ​សម្តែង​របាំ​ព្រះរាជ​ទ្រព្យ ក្នុង​ដំណើរ​ព្រះរាជ​ទស​ន្ស​កិច្ច​ទោ​កាន់​ក្រៅប្រទេស និង​សម្តែង​ជូនភ្ញៀវ​ជាតិ និង​អន្តរជាតិជាច្រើន​ផងដែរ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រះអង្គ​បានទទួល​ព្រះរាជក្រឹត្យ​តម្លើង​ព្រះ គោរមងារ ជា «​សម្ដេច​រាជបុត្រី ព្រះរៀម​» នា​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​១៩៩៤ និង​ទទួល​តំណែង​ជា «​ទេព​នាថ​វ​ដ្តី​ឯក​» ពី​ព្រះរាជក្រឹត្យ ស្ដីពី ការ តែ​តាំង មត៌ក មនុស្ស រស់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ឆ្នាំ​២០១៣​។ ព្រះអង្គ ជា​សាស្ត្រាចារ្យ​របាំ​បុរាណ ក្នុង​ក្របខណ្ឌ​ក្រសួង​អប់រំ​ចន្លោះ​ពី​ឆ្នាំ ១៩៦០ ដល់​ឆ្នាំ ១៩៧០​។ ក្នុង​របប ប៉ុល ពត ព្រះអង្គ បាន​ភៀស​ព្រះកាយ​ទៅ​គង់នៅ​ក្នុង ជំរុំ​ជនភៀសខ្លួន ខ្មែរ​-​ថៃ មួយ រយៈ មុន បន្តទៅ​គង់​រស់នៅ​ប្រទេស​បារាំង​។ ព្រះអង្គ បាន​បង្ហាត់បង្រៀន​ជូន​ប្រជាជន​ខ្មែរ ដែល រស់ នៅ ក្នុង ជំរុំ Site B អំពី​របាំ ព្រះរាជ​ទ្រព្យ​នេះ ដើម្បី​ឲ្យ​ប្រជាជន​ទាំងនោះ​ភ្លេច​នូវ ការលំបាកពេលរស់នៅក្នុងជំរុំផង និង​ដើម្បី​ថែរក្សា​នូវ​របាំ​ព្រះរាជ​ទ្រព្យ​នេះ​ផង ព្រោះទ្រង់បារម្ភខ្លាចបាត់បង់ពេលប្រទេសធ្លាក់ចូលក្នុង​សង្គ្រាម​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ រស្មីកម្ពុជា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ

  • កូនក្រមុំភ្លោះ ដល់គូរព្រេង រៀបការក្នុងថ្ងៃតែមួយ បងយកបង ប្អូនយកប្អូន ផ្តើមចេញពី…..
  • គ្រូជោគជ័យ ស្តីពីច្បាប់ស្រូបទាញចក្រវាឡ ត្រូវកូនតុងទីនចោទថា បោ.ក.លុយរាប់លានដុល្លារ
  • ម្ចាស់ដី ចេញបំភ្លឺហើយ ករណីម្ចាស់បុរី ម៉ន ដានី ចាយលុយជាង ១២លានដុល្លារ អត់បានប្លង់ គឺមកពី…..(មានវិដេអូ)
  • ផ្ទុះការរិះគន់ មន្ត្រីជំនាញ ចា​ប់​រថយន្តកែច្នៃបំពង់ស៊ីមុាំង ប្រើត្រចៀកស្តាប់ គ្មានឧបករណ៍បច្ចេកទេសត្រឹមត្រូវ
  • សូមប្រយ័ត្ន តារាសម្តែង សាយ សៀរ៉ា កើតជំងឺម្យ៉ាង វៀចមុខ វៀចមាត់ រហូតទៅដល់ពេទ្យថៃហើយ..(មានវិដេអូ)
  • ខ្លាំងមែន ភូមិឃុំសុវត្ថិភាពនៅឯណា? ចោរហ៊ានចូលគាស់ ដល់សាលាឃុំ យកសម្ភារៈអស់រលីង
  • ខាត់ សុឃឺម ថាឲ្យឯម រៀម ច្នៃម៉ូដគឺដកស្រង់ពី រចនាបថ ខោទឹកនោម ឯគង់ សុជាតិ សួរចំៗថា….(មាន​វិដេអូ)
  • ករណី ចា..ប់..ពលរដ្ឋដាក់.គុ..ក..ច្រឡំ ដោយសារអ្នកសរសេររបាយការណ៍ខុស ត្រូវអគ្គាធិការដ្ឋានបំភ្លឺថា….
  • បណ្ឌិតច្នៃម៉ូដ ឯម រៀម វា..យ.ប..ក.ទៅអ្នករិះគន់ ថាជាមនុស្សមិនយល់ដឹង ព្រោះវាជាឈុតខ្មែរបុរាណទេ
  • បែ.ក.ធ្លា.យ មន្ត្រីសង្ឃ ប្រ.កែ.ក.គ្នា. រឿង​ចា.ក់.ឆ្នោ.ត.កន្ទុយលេខ ជំ.ពា.ក់​គេមិនព្រមសង (មានវិដេអូ)

ប្រក្រតីទិន

November 2019
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
    Dec »

Archives

  • April 2023 (1)
  • March 2023 (32)
  • February 2023 (1)
  • January 2023 (1)
  • November 2022 (1)
  • August 2022 (120)
  • July 2022 (155)
  • June 2022 (148)
  • May 2022 (81)
  • April 2022 (70)
  • March 2022 (61)
  • February 2022 (13)
  • January 2022 (44)
  • December 2021 (32)
  • November 2021 (24)
  • October 2021 (52)
  • September 2021 (40)
  • August 2021 (23)
  • July 2021 (26)
  • June 2021 (41)
  • May 2021 (45)
  • April 2021 (117)
  • March 2021 (167)
  • February 2021 (224)
  • January 2021 (226)
  • December 2020 (186)
  • November 2020 (143)
  • October 2020 (215)
  • September 2020 (109)
  • April 2020 (153)
  • March 2020 (312)
  • February 2020 (498)
  • January 2020 (452)
  • December 2019 (373)
  • November 2019 (155)
©2023 | Design: Newspaperly WordPress Theme