អាជ្ញាធរថា ការឲ្យវៀតណាមរស់នៅក្នុងភូមិបង្កើតថ្មី គឺជាការគិតពីប្រយោជន៍ ពលរដ្ឋខ្មែរជាធំ
អាជ្ញាធរ បង្កើតតំបន់ថ្មីមួយ ដែលមានទំហំដីប្រមាណ៤០ហិកតា ក្នុងភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដើម្បីឲ្យអ្នកដែលត្រូវបម្លាស់ទីចេញពីដងទន្លេ ចូលទៅរស់នៅ។ ការបម្លាស់ទីនេះ បង្កឲ្យមានមានរិះគន់ខ្លាំងលើបណ្តាញសង្គមនានាថា អាជ្ញាធរខ្មែរ កាត់ដីឲ្យជនជាតិវៀតណាម ដ្បិតថា អ្នកដែលត្រូវបម្លាស់ទីចេញពីទន្លេ គឺជាជនជាតិវៀតណាម។ លោក ស៊ុន សុវណ្ណរិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំង…