យោងតាមសារព័ត៌មានWFMY ស្ត្រីជនជាតិអាមេរិកម្នាក់ឈ្មោះ Bethany បានកើតបញ្ហាលើម្រាមដៃក្រោយទទួលសេវាកម្មធ្វើក្រចកបានមួយសប្តាហ៍។ ដំបូងឡើយ Bethany គិតថាវាជាបញ្ហាតូចតាចប៉ុណ្ណោះ ដូចនេះនាងក៏បានប្រើប្រាស់អាល់កុលសម្រាប់លាងរបួសខ្លួនឯងនៅផ្ទះ ប៉ុន្តែជាក់ស្តែងវាកាន់តែធ្វើឱ្យរបួសមានអាការៈធ្ងន់ធ្ងរឡើង ពេលនោះនាងក៏បានសម្រេចចិត្តទៅមន្ទីរពេទ្យដើម្បីពិនិត្យដោយគ្រូពេទ្យបានពិនិត្យឃើញថា Bethany ឆ្លងមេរោគផ្សិត។
ជាការពិតដែលការធ្វើក្រចកវាជាផ្នែកមួយសំខាន់ និង ពេញនិយមបំផុតសម្រាប់មនុស្សស្រីមួយចំនួនធំ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយទីភ្នាក់ងារអាមេរិកគ្រប់គ្រងសារធាតុពុលបានបញ្ជាក់ឱ្យមានការប្រុងប្រយ័ត្នជាមួយនឹងការប្រើប្រាស់ថ្នាំក្រចកដោយសារថ្នាំក្រចកមួយដបមានជាតិអាល់កុល acetone, ethyl acetate, phthalate dibutyl, formaldehydeអាចបង្កបញ្ហាដល់អ្នកបានជាពិសេសប្រភេទដែលមានគ្រោះថ្នាក់ជាងគេគឺ phthalate dibutyl, formaldehyde និង toluene ដូចនេះការប្រើប្រាស់ថ្នាំលាបក្រចកគឺអាចបង្កគ្រោះថ្នាក់បានយ៉ាងងាយ ចំណែកការពាក់ក្រចកសិប្បនិមិ្មតគឺមិនគួរពាក់យូរពេកឡើយ៕