Skip to content

Menu
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មាននយោបាយ
  • ព័ត៌មានសង្គម
  • ព័ត៌មានកីឡា
  • ព័ត៌មានសិល្បៈ
Menu

ពឹងដង្ហើមគេដកពិបាកណាស់ ពេលនេះ ចិនដំឡើងថ្លៃអំបិល រហូតកម្ពុជាគ្មានលទ្ធភាពទិញ

Posted on November 27, 2019

កម្ពុជាបានសម្រេចផ្អាកទិញអំបិលពីប្រទេសចិន ដោយសារតែការដំឡើងថ្លៃខ្ពស់ពេក ហើយទិញពីប្រទេសឥណ្ឌាវិញ ដើម្បីយកមកបំពេញតម្រូវការនៅក្នុងប្រទេស។​កម្ពុជាបាន​​នាំ​ចូល​អំបិលពីបរទេសរយៈពេល៣ឆ្នាំជាប់គ្នា ដើម្បីមកបំពេញបន្ថែមដល់តម្រូវការផ្គត់ផ្គង់ក្នុងស្រុក ក្រោយពីកម្ពុជាជួបបញ្ហាអាកាសធាតុមិនអាចផលិតអំបិលបានគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រធាន​សមាគមផលិត​​អំបិល​កម្ពុជា​ លោក ប៊ុន បារាំង មាន​ប្រសាសន៍​ថា កាលឆ្នាំ២០១៨ កម្ពុជាបានទិញអំបិលពីប្រទេសចិនប្រមាណ៣ម៉ឺនតោនសម្រាប់បំពេញតម្រូវការបន្ថែមរបស់ប្រជាជនក្នុងស្រុក ប៉ុន្តែ សម្រាប់ឆ្នាំ២០១៩នេះ ផ្អាកទិញអំបិលពីចិនដោយសារឡើងថ្លៃ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបន្ថែមថា៖ «ចិនដោយសារឆ្នាំនេះវាធ្វើអត់បាន វាធ្វើបានអំបិលមក វារលាយអស់ដោយសារគ្រោះទឹកជំនន់។ អីចឹងចិនវាឡើងថ្លៃខ្លាំងពេក។ សព្វថ្ងៃនេះ នៅប្រទេសចិន វាឡើងដល់១តោនចូលជាង១០០ដុល្លារហើយ។ អីចឹង យើងយកមកលក់នៅកម្ពុជាទៀតបូកសោហ៊ុយហើយ វាចូលជាង២០០ដុល្លារ។ អីចឹង យើងមិនអាចលក់ឲ្យគ្នាយើងហូបបានទេ។ អីចឹង ខ្ញុំត្រូវទាក់ទងទៅស្រីលង្ការ ទៅឥណ្ឌា ព្រោះទៅខាងហ្នឹងអំបិលវាធ្វើពីទឹកសមុទ្រ និងធម្មជាតិដូចយើងដែរ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រធានសមាគមផលិតអំបិលរូបនេះបន្តថា ដើម្បីរកអំបិលមកបំពេញតម្រូវការក្នុងស្រុកឲ្យទាន់ពេល កម្ពុជាបានទៅរកទិញអំបិលពីប្រទេសឥណ្ឌា និងប្រទេសស្រីលង្ការ ដែលលោកថា អំបិលប្រមាណ៥ពាន់តោនដែលនាំពីឥណ្ឌាបានមកដល់កម្ពុជាហើយកាលពីម្សិលមិញនេះ ខណៈនៅប្រទេសស្រីលង្ការកំពុងចរចាតម្លៃ។​

លោក ប៊ុន បារាំង ឲ្យដឹងទៀតថា កម្ពុជាត្រូវការអំបិលប្រមាណ១០ម៉ឺនតោនសម្រាប់ប្រើប្រាស់ក្នុងមួយឆ្នាំៗ ខណៈឆ្នាំ២០១៩នេះ កម្ពុជាបាននាំអំបិលចូលពីបរទេសបានប្រមាណ ​៥​ម៉ឺន​តោនហើយ ដើម្បីបំពេញបន្ថែមតម្រូវការក្នុងស្រុក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ប្រធាន​សមាគម​កសិកម្មឈ្លាសវៃ លោកបណ្ឌិត សាន ប៊ុននីកា មានប្រសាសន៍​​ថា ​បញ្ហា​នៃ​ការផលិត​អំបិល​មិនបាន​គ្រប់​គ្រាន់​នៅ​កម្ពុជា ​មិនមែន​បណ្ដាលមកពី​បញ្ហា​អាកាសធាតុ​នោះ​ទេ គឺបណ្តាលមកពីខ្វះកម្លាំងពលកម្ម និងតម្លៃដីស្រែអំបិលកំពុងឡើងខ្ពស់ ជាដើម។ លោកស្នើទៅរដ្ឋាភិបាលឲ្យមានយន្តការដោះស្រាយ ដោយធ្វើយ៉ាងណារក្សាការផលិតអំពិលឲ្យបានគ្រប់គ្រាន់ ដែលលោកថា យ៉ាងយូរ២ឆ្នាំទៀត ការផលិតអំបិលនៅកម្ពុជាអាចនឹងលែងមានទៀតហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបណ្ឌិត សាន ប៊ុននីកា ​ព្រមាន​ថា​ប្រសិនជា​កម្ពុជា​នៅតែ​មាន​បញ្ហា​នេះ​បន្ត​ទៀត​នោះ ​វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អនាគត​អំបិល​កម្ពុជា​ដែល​ធ្វើ​ឱ្យ​មានការ​នាំចូល​ច្រើនជាង​ការផលិត​ ឬនាំចូល​សុទ្ធ​ ហើយ​​តម្លៃ​អំបិល​នៅ​លើ​ទីផ្សារនឹង​ត្រូវ​​​កំណត់​ទៅតាម​អ្នកនាំ​ចូល​វិញ​ម្តង​។

លោកបន្ថែមថា៖ « លោក​សម្លឹង​មើល​ប្រទេស​ឡាវ​ អត់មាន​អំបិល​នឹងគេ​ទេ​! ដូច្នេះ ​គេ​ចង់ថា ​តម្លៃ​ប៉ុន្មាន​ក៏បាន​ដែរ ​យើង​ត្រូវតែ​ទិញ​ដាច់ខាត​។ ដូច្នេះ​ គួរតែ​រក្សា​អំបិល​របស់​យើង​ឱ្យ​មានបាន​ ព្រោះ​បើ​យើង​មិន​ថែរក្សា​ទេ​ គេ​យក​ដី​ហ្នឹង​ទៅ​ធ្វើ​ផ្ទះល្វែង​ ទៅ​ធ្វើជា​រមណីយដ្ឋាន​អស់​ហើយ​ ហើយ​ចុងក្រោយ​យើង​គ្មាន​អី​ទេ​!»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្ពុជាមានកសិដ្ឋានផលិតអំបិល ៧កន្លែងក្នុងខេត្តកែប និងកំពត ដោយមានផ្ទៃដីសរុបចំនួន ៤៦០០ហិកតា ក្នុងនោះមានក្រុមផលិតករជាង ២០០នាក់ ប៉ុន្តែ រយៈពេល៣ឆ្នាំចុងក្រោយនេះ កម្ពុជាប្រឈមខ្វះខាតអំបិលប្រើប្រាស់ ដោយសារបញ្ហាអាកាសធាតុបណ្តាលឲ្យការផលិតអំបិលមានការថយចុះ។

នៅឆ្នាំ២០១៧ កម្ពុជាបាននាំចូលអំបិលប្រមាណ ៣ម៉ឺនតោន ហើយនៅឆ្នាំ២០១៨ ប្រមាណ ៣ម៉ឺនតោន ខណៈនៅឆ្នាំ២០១៩ នាំចូលប្រមាណ៥ម៉ឺនតោន ដោយរយៈពេល៣ឆ្នាំនេះ កម្ពុជាបានចំណាយថវិកាជិត១០លានដុល្លារ ដើម្បីទិញអំបិលពីក្រៅប្រទេស៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖​ VOD

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ

  • ទើបស្គាល់គ្នា ហ៊ានទៅ​​​​ដល់​បន្ទប់​ជួលខាង.ប្រុ..សៗ ៣នាក់ ពេលទប់មិនឈ្នះ .លូ.ន.ស្រែកហៅឲ្យគេជួយ ​(មានវិដេអូ)
  • ស្តាប់លោកគ្រូCO សារភាព រឿងមកទារលុយ ច្រើនដង មិនបាន ហើយចា…ប់…រំ….លោ…ភ…កូនស្រីជំនួស ព្រោះ….
  • នៅរៀនសោះ ឆាតហ្វេសប៊ុក ខាងស្រីហៅមកលេងផ្ទះ ស្រាប់តែទៅដល់ ខា.ង.ប្រុ.ស ជា.ប់.អ.ន្ទា.ក់
  • ក្រោយផលិតករ ដ៏ល្បីមួយរូប រិះគន់ការប្រឡងរើសបវរកញ្ញា ដូចរើស ស្រី.ខូ.ច ត្រូវម្ចាស់ក្រុមហ៊ុនប្តឹង
  • ផ្អើលដល់ប្រទេសចិន រឿងបាតុភូត ពពកចេញឥន្ធូរប្រាំពីរពណ៌ ហោះកាត់ទីក្រុង Haikou
  • ជឿពេក គ្រូដោះអំពើ ប្រាប់ឲ្យនា.រី.៣នាក់ ចូលប.ន្ទ.ប់.កា.ត់ប្រជ្រុយស៊យចេញ ដោយប្រើដៃ…
  • នា.រី ៣នាក់ ដាច់ចិត្តប្តឹ.ង.បុ.រ.សម្នាក់ ព្រោះតែពេលនៅកន្លែងស្ងាត់ ធ្លាប់ប្រើល្បិច​នេះ…..
  • ប្រទេសមួយទៀតហើយ ប្រកាសបិទកម្មវិធី TikTok របស់ចិន ដោយសារតែធ្វើឲ្យពលរដ្ឋ….
  • រឿងធំហើយ ផ្ទាំងទឹកកកដ៏ធំនៅ​តំបន់ Greenland បានរលាយ ធ្វើឲ្យទឹកសមុទ្រហក់ឡើងខ្ពស់ និងគ្មានវិធីបញ្ឈប់វាបានទេ
  • និយាយស្តាប់គ្នាមិនបាន សង្សារសុំបែ.ក សុខចិត្តធ្វើរឿងនេះ ដើម្បីបញ្ជាក់ចិត្តស្មោះ តែខាងស្រី….

ប្រក្រតីទិន

November 2019
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
    Dec »

Archives

  • January 2023 (1)
  • November 2022 (1)
  • August 2022 (120)
  • July 2022 (155)
  • June 2022 (148)
  • May 2022 (81)
  • April 2022 (70)
  • March 2022 (61)
  • February 2022 (13)
  • January 2022 (44)
  • December 2021 (32)
  • November 2021 (24)
  • October 2021 (52)
  • September 2021 (40)
  • August 2021 (23)
  • July 2021 (26)
  • June 2021 (41)
  • May 2021 (45)
  • April 2021 (117)
  • March 2021 (167)
  • February 2021 (224)
  • January 2021 (226)
  • December 2020 (186)
  • November 2020 (143)
  • October 2020 (215)
  • September 2020 (109)
  • April 2020 (153)
  • March 2020 (312)
  • February 2020 (498)
  • January 2020 (452)
  • December 2019 (373)
  • November 2019 (155)
©2023 | Design: Newspaperly WordPress Theme