ក្នុងរយ:ពេលតែ៣ថ្ងៃ២យប់នេះ ជំងឺរាតត្បាត បានវាយប្រហារកូនសុនខចំនួន១១ក្បាល នៅមណ្ឌលសុនខ ស៊ីម៉ាក់ខេត្តកំពង់ឆ្នាំង តែយ៉ាងណា មន្ត្រីសុបសត្វ និងមន្ត្រីជំនាញសុនខទាំងអស់ កំពុងពុះពារជួយសង្គ្រោះកូនសុនខទាំងនោះ យ៉ាងយកចិត្តទុកដាក់បំផុត។
យោងតាមគណនីហ្វេសប៊ុកលោក Heng Ratana បានបង្ហោះកាលពីម៉ោងមុនថា « រយះពេល៣ថ្ងៃ២យប់នេះ មន្ត្រីបសុទេព្យនៅមណ្ឌលសុនខស៊ីម៉ាក់ខេត្តកំពង់ឆ្នាំង បាននិងកំពុងពុះពារជួយសង្គ្រោះកូនសុនខចំនួន១១ក្បាល ដែលទទួលរងជម្ងឺរាតត្បាត។ សូមកោតសរសើរមន្ត្រីបសុទេព្យ និងមន្ត្រីជំនាញសុនខទាំងអស់បានបន្តខិតខំជួយសង្គ្រោះដោយយកចិត្តទុកដាក់បំផុត!»៕
អត្ថបទ៖ swiftnews