Skip to content

Menu
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មាននយោបាយ
  • ព័ត៌មានសង្គម
  • ព័ត៌មានកីឡា
  • ព័ត៌មានសិល្បៈ
Menu

តាមពិត ស្រាថ្លៃៗមួយចំនួន យកតែមម៉ាកល្បីៗ មកបិទពីលើ ដាក់លក់រាប់ឆ្នាំ អាជ្ញាធរទើបចាប់បាន នៅប៉ោយប៉ែត(មានវិដេអូ)

Posted on November 28, 2019

មន្រ្តីនគរបាលជំនាញប្រឆាំងបទល្មេីសផលិតផលក្លែងបន្លំនៃក្រសួងមហាផ្ទៃ បានសហការ ជាមួយអាជ្ញាធរមូលដ្ឋានក្រុងប៉ោយប៉ែត​ និងប៉ូលិសប្រឆាំងបទល្មេីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ បានចុះប្រតិបត្តិការចុះឆែកឆេរផ្ទះនិងហាងលក់ស្រាដុះស្លែមួយកន្លែង សង្ស័យនាំចូលនិងលក់ទំនិញក្លែងបន្លំម៉ាកសញ្ញាខុសច្បាប់ និងថែមទាំងបានឃាត់ខ្លួនម្ចាស់អាជីវកម្មផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៧​ ខែវិច្ឆិកា​ ឆ្នាំ២០១៩ ដោយបានឃាត់ខ្លួនអ្នកគ្រប់គ្រង ឈ្មោះថៃ​ ម៉ាឡា ហៅតុល និងបុគ្គលិកម្នាក់ទៀត ឈ្មោះសេន​ សាន។

មន្ត្រីសមត្ថកិច្ចបានឲ្យដឹងថា ក្រុមសមត្ថកិច្ចចម្រុះដឹកនាំដោយមន្រ្តីនគរបាលជំនាញប្រឆាំងបទល្មើសផលិតផលក្លែងបន្លំនៃក្រសួងមហាផ្ទៃ​ សហការជាមួយអាជ្ញាធរមូលដ្ឋានក្រុងប៉ោយប៉ែត​ និងប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ​ បានចុះប្រតិបត្តិការចុះឆែកឆេរផ្ទះនិងហាងលក់ស្រាដ៏ល្បីមួយកន្លែងសង្ស័យនាំចូលនិងលក់ទំនិញក្លែងបន្លំម៉ាកសញ្ញាខុសច្បាប់ ដែលមានម្ចាស់ឈ្មោះថៃ​ ម៉ាឡា ហៅតុល ជាម្ចាស់​គ្រប់គ្រងធ្វើអាជីវកម្មដុះស្លែរាប់ឆ្នាំមកហើយ និងបុគ្គលិកម្នាក់ទៀត ឈ្មោះសេន​ សាន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្រ្តីសមត្ថកិច្ចបានបន្តថា នៅក្នុងប្រតិបត្តិការខាងលើ កម្លាំងសមត្ថកិច្ចបានដកហូតស្រាជាច្រើនកេស និងស្ទីកគ័រសម្រាប់បិទលើដបស្រា។ ចំណែកម្ចាស់អាជីវកម្ម បុគ្គលិក និងវត្ថុតាងនាំយកទៅកាន់ស្នងការខេត្ត​បន្ទាយមានជ័យ ដើម្បីត្រួតពិនិត្យ ករណីការសើុបអង្កេតរកឃើញថា ម្ចាស់អាជីវកម្មខាងលើបានប្រព្រឹត្តបទល្មើសមែននោះ​ ពួកគេទាំងពីរនឹងត្រូវបញ្ជូនខ្លួនទៅកាន់តុលាការ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ពលរដ្ឋរស់នៅក្រុងប៉ោយប៉ែតបានសម្តែងការសាទរលើចំណាត់ការរបស់ក្រុមសមត្ថកិច្ចដែលបានចុះបង្ក្រាបក្រុមឈ្មួញទុច្ចរិតខិលខូចដែលតែងតែលបលួចប្រព្រឹត្តបទល្មើសរកសុីខុសច្បាស់បង្កហានិភ័យដល់ក្រុមអាជីវករសុច្ចរិតទៀងត្រង់​ និងជំរុញឲ្យមន្ត្រីជំនាញបន្តអនុវត្តន៍បង្រា្កបលើទីតាំងផលិតនិងចែកចាយស្រាក្លែងក្លាយនៅកន្លែងផ្សេងទៀត ដើម្បីបោសសំអាតផលិតផលក្លែងក្លាយឲ្យអស់ពីក្រុងប៉ោយប៉ែត​ និងតាមតំបន់សេដ្ឋកិច្ចមួយចំនួនទៀតក្នុងខេត្តបន្ទាយមានជ័យ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនោះ ប្រជាពលរដ្ឋក៏បានសំណូមពរដល់មន្រ្តីក្រសួងឧស្សាហកម្ម ចុះមកជួយកេះខ្នងមន្ត្រីនៅមូលដ្ឋានផង​កុំឲ្យពួកគាត់សម្រាន្តលង់លក់ និងត្រុវថ្នាំសណ្តំពីពួកក្រុមឈ្មួញទុច្ចរិត រហូត​រកមិនឃើញបទល្មើសក្នុងមូលដ្ឋានរបស់ខ្លួន​ខណៈពួកឈ្មួញទាំងនេះបើករកសុីលក់ផលិតផលក្លែងក្លាយស្ទើរដុះស្លែម្នាក់ៗទៅហើយ។ ឬមួយក៏ក្រុមលោកមន្ត្រីៗទាំងនោះបានទទួលភាគលាភពីក្រុមឈ្មួយទុច្ចរិត​ ទើបហ៊ានរហូតបិតបាំងថ្នាក់លើបែបនេះ?៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ នគរធំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីបង្ក្រាបទីតាំងស្តុបស្រាក្លែងក្លាយមួយកន្លែងរួចមកកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឡុង ស្រេង និងលោក មាស ចាន់ពិសិដ្ឋ ព្រះរាជាអាជ្ញារអមសាលាដំបូងខេត្តបន្ទាយមានជ័យ។ និងនគរបាលសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាលក្រុងប៉ោយប៉ែត។ បានចុះបង្ក្រាបដេប៉ូស្ទុបស្រាក្លែងក្លាយមួយកន្លែងទៀត។ នៅល្បែងនៅកាស៊ីណូផ្កាយ៥ ស្តិតនៅក្នុងភូមិក្បាល១សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ហេតុការនេះធ្វើឡើងនៅព្រឹកថ្ងៃ២៨ ខែវិឆ្ចិកា ឆ្នាំ២០១៩ នៅវេលាម៉ោង១០ និង៣០នាទី ។

Posted by គេហទំព័រ រស្មីជាយដែន on Wednesday, November 27, 2019

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ

  • ម្ចាស់ដី ចេញបំភ្លឺហើយ ករណីម្ចាស់បុរី ម៉ន ដានី ចាយលុយជាង ១២លានដុល្លារ អត់បានប្លង់ គឺមកពី…..(មានវិដេអូ)
  • ផ្ទុះការរិះគន់ មន្ត្រីជំនាញ ចា​ប់​រថយន្តកែច្នៃបំពង់ស៊ីមុាំង ប្រើត្រចៀកស្តាប់ គ្មានឧបករណ៍បច្ចេកទេសត្រឹមត្រូវ
  • សូមប្រយ័ត្ន តារាសម្តែង សាយ សៀរ៉ា កើតជំងឺម្យ៉ាង វៀចមុខ វៀចមាត់ រហូតទៅដល់ពេទ្យថៃហើយ..(មានវិដេអូ)
  • ខ្លាំងមែន ភូមិឃុំសុវត្ថិភាពនៅឯណា? ចោរហ៊ានចូលគាស់ ដល់សាលាឃុំ យកសម្ភារៈអស់រលីង
  • ខាត់ សុឃឺម ថាឲ្យឯម រៀម ច្នៃម៉ូដគឺដកស្រង់ពី រចនាបថ ខោទឹកនោម ឯគង់ សុជាតិ សួរចំៗថា….(មាន​វិដេអូ)
  • ករណី ចា..ប់..ពលរដ្ឋដាក់.គុ..ក..ច្រឡំ ដោយសារអ្នកសរសេររបាយការណ៍ខុស ត្រូវអគ្គាធិការដ្ឋានបំភ្លឺថា….
  • បណ្ឌិតច្នៃម៉ូដ ឯម រៀម វា..យ.ប..ក.ទៅអ្នករិះគន់ ថាជាមនុស្សមិនយល់ដឹង ព្រោះវាជាឈុតខ្មែរបុរាណទេ
  • បែ.ក.ធ្លា.យ មន្ត្រីសង្ឃ ប្រ.កែ.ក.គ្នា. រឿង​ចា.ក់.ឆ្នោ.ត.កន្ទុយលេខ ជំ.ពា.ក់​គេមិនព្រមសង (មានវិដេអូ)
  • ប្រពន្ធស្ទើខ្យ.ល់.ចា.ប់ ពេលតា.ម.ទា.ន់ប្តី.​ កំពុង.កោ.ស.ខ្យល់ ឲ្យស្រី.ស្នេ.ហ៍.នៅ.ក្នុងបន្ទប់ជួល
  • មុន.ស្លា…ប់​ នាងបានផ្តាំថា ទោះបីនាង.ស្លា..ប់.ទៅជា.ខ្មោ..ច.ក៏ដោយ ជួយរកយុត្តិធម៌ ឲ្យនាងផង ហើយ….

ប្រក្រតីទិន

November 2019
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
    Dec »

Archives

  • March 2023 (31)
  • February 2023 (1)
  • January 2023 (1)
  • November 2022 (1)
  • August 2022 (120)
  • July 2022 (155)
  • June 2022 (148)
  • May 2022 (81)
  • April 2022 (70)
  • March 2022 (61)
  • February 2022 (13)
  • January 2022 (44)
  • December 2021 (32)
  • November 2021 (24)
  • October 2021 (52)
  • September 2021 (40)
  • August 2021 (23)
  • July 2021 (26)
  • June 2021 (41)
  • May 2021 (45)
  • April 2021 (117)
  • March 2021 (167)
  • February 2021 (224)
  • January 2021 (226)
  • December 2020 (186)
  • November 2020 (143)
  • October 2020 (215)
  • September 2020 (109)
  • April 2020 (153)
  • March 2020 (312)
  • February 2020 (498)
  • January 2020 (452)
  • December 2019 (373)
  • November 2019 (155)
©2023 | Design: Newspaperly WordPress Theme