សិប្បកម្មលួចផលិតស្ករត្នោតក្លែងក្លាយ ចំនួន៤ទីតាំងធំៗនៅក្នុងភូមិព្រៃខ្លា ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។ត្រូវបានអាជ្ញាធស្រុកបាទី! សហការជាមួយមន្រ្តីជំនាញកាំកុងត្រូល និងមន្ទីរសិប្បកម្មខេត្តតាកែវ ។ចុះបង្រ្កាបដោយរឹបអូសវត្ថុតាងមួយចំនួនយកទៅរក្សាទុកនៅសាលាស្រុកបាទី កាលពីព្រឹកថ្ងៃទី២៨,១១,២០១៩នេះ ចំពោះស្ករដែលបានកែច្នៃហើយត្រូវបានដុតបំផ្លាញចោល។
លោក ភួន ឈីម អភិបាលស្រុកបាទី ថ្លែងថា បញ្ហាលួចផលិតស្ករត្នោតក្លែងក្លាយ ដោយយកស្ករសរ ។លាយជាមួយទឹកនិងប្រេងឆាមកកែច្នៃជាស្ករត្នោតនេះ ។កន្លងមកអាជ្ញាធស្រុកបាទី បានកោះហៅម្ចាស់ទីតាំងផលិតទាំងជាង៤០ទីតាំងនៅក្នុងស្រុកបាទី មកអប់រំនិងបានចុះបង្រ្កាបជាច្រើនលើកច្រើនសារមកហើយ ។
លោកអភិបាលស្រុកបាទីបានមានប្រសាសន៍បន្តថា ៖ការយកស្ករសរមកកែច្នៃ ជាស្ករត្នោតដាក់លក់នៅលើទីផ្សារនេះ។
វាជាទង្វើខុសច្បាប់ ដូច្នោះអាជ្ញាធរស្រុកនិងអាជ្ញាពាក់ព័ន្ធនឹងបន្តបង្រ្កាប ដោយមិនអនុញ្ញាតិឲ្យមានការកែច្នៃដោយខុសច្បាប់ទៀតទេ។នៅក្នុងឱកាសនោះ លោកអភិបាលស្រុកបាទី ភួន ឈីម បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែលលួចលាក់ផលិតស្កត្នោតក្លែងក្លាយនេះ ។