ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០១៩ នឹងផុតកំណត់ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកាស្អែកនេះហើយ។ការបង់ពន្ធ ធ្វើឡើងនៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅតាមធនាគារកាណាឌីយ៉ា អេស៊ីលីដា កម្ពុជាសាធារណៈ វឌ្ឍនៈ ឬតាមធនាគារដែលចុះ MoU ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
អគ្គនាយកដ្ឋានពន្ធដារ និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសនគរបាលចរាចរណ៍ដើម្បីចុះត្រួតពិនិត្យការអនុវត្តប្រមូលពន្ធនេះនៅតាមដងផ្លូវនានា បន្ទាប់ពីការបិទបញ្ចប់ការប្រមូលពន្ធ។ បើខកខានបង់ពន្ធខាងលើ ម្ចាស់យានយន្ត នឹងត្រូវទទួលរងនូវទោសទណ្ឌតាមច្បាប់ស្តីពីសារពើពន្ធជារធរមាន៕
អត្ថបទ៖ ខ្លីៗ