លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធាន សហព័ន្ធកីឡាហែលទឹកកម្ពុជា បានផ្ដាំផ្ញើឱ្យកីឡាករនិងកីឡាការិនី ដែលត្រូវទៅ ប្រកួតកីឡាស៊ីហ្គេមលើកទី៣០ នៅហ្វីលីពីន ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែម រក្សាកេរ្តិ៍ឈ្មោះជាកីឡាករកម្ពុជាប្រកបដោយសេចក្តីថ្លៃថ្នូរ គោរពវិន័យឱ្យបានខ្ជាប់ខ្ជួន និងជូនពរឱ្យទទួលបានជ័យជំនះនៅក្នុងការប្រកួតជូនជាតិមាតុភូមិ។
លោក ស៊ុន ចាន់ថុល បានផ្ដាំផ្ញើបែបនេះ នៅក្នុងពិធី សំណេះសំណាលជាមួយគ្រូបង្វឹក កីឡាករកីឡាការិនីហែលទឹកចំនួន១២រូបកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
សូមជម្រាបជូនថា វិញ្ញាសារសម្រាប់ត្រៀមចូលរួមក្នុងកីឡាស៊ីហ្គេមលើកទី៣០រួមមាន៖ ហែលរបៀប សេរីបុរសនារីរយៈពេលចម្ងាយ៥០ម៉ែត្រ ១០០ម៉ែត្រ និង២០០ម៉ែត្រ ហែលរបៀបកង្កែបបុរសនារីរយៈ ពេលចម្ងាយ៥០ម៉ែត្រ ១០០ម៉ែត្រ និង២០០ម៉ែត្រ ហែលរបៀបផ្ងារនារីរយៈពេលចម្ងាយ៥០ម៉ែត្រ ហែល របៀបផ្ងារបុរសនារីរយៈពេលចម្ងាយ៥០ម៉ែត្រ និង១០០ម៉ែត្រ ហែលបួនរបៀបឯកត្តជនបុរសរយៈពេល ចម្ងាយ ២០០ម៉ែត្រ និងហែលបណ្តាក់របៀបសេរីបុរសនារីរយៈពេលចម្ងាយ ៤x១០០ម៉ែត្រ៕
អត្ថបទ៖ KBN