Skip to content

Menu
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មាននយោបាយ
  • ព័ត៌មានសង្គម
  • ព័ត៌មានកីឡា
  • ព័ត៌មានសិល្បៈ
Menu

Month: December 2019

រដ្ឋាភិបាលវៀតណាម ប្តេជ្ញារកចំណូលពីការនាំទំនិញចេញ ៣០០ពាន់លានដុល្លារ នៅឆ្នាំ២០២០

Posted on December 31, 2019

វៀតណាមបានកំណត់ទិសដៅប្រាក់ចំណូលរបស់ខ្លួនក្នុងការនាំចេញ គឺ ៣០០ ពាន់លានដុល្លារនៅឆ្នាំក្រោយ ទោះបីមានការព្រួយបារម្ភអំពីឱនភាពពាណិជ្ជកម្មចំពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ចុះក៏ដោយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គោលដៅដែលបានប្រកាសដោយនាយករដ្ឋមន្រ្តីង្វៀនសួនភុកនៅក្នុងកិច្ចប្រជុំតាមអ៊ីនធឺណេតជាមួយថ្នាក់ដឹកនាំខេត្តក្រុងកាលពីថ្ងៃចន្ទទី៣០ធ្នូ មានន័យថាការនាំចេញនឹងត្រូវការកើនឡើង ១៣,៨ ភាគរយពីការនាំចេញតម្លៃ ២៦៣,៥ ពាន់លានដុល្លារក្នុងឆ្នាំនេះ ដើម្បីផ្តល់ឱ្យប្រទេសវៀតណាមនូវអតិរេកពាណិជ្ជកម្ម៥ឆ្នាំជាប់គ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វាអាចមានន័យថា អត្រាកំណើនសេដ្ឋកិច្ចឆ្នាំ២០២០គឺខ្ពស់ជាង ៨ ភាគរយ ដែលបានកត់ត្រាក្នុងឆ្នាំ ២០១៩។ នាយករដ្ឋមន្រ្តីវៀតណាមបាននិយាយថា “បន្ទាប់ពីអំឡុងពេលនៃការឧបត្ថម្ភធន វៀតណាមបានប្រែក្លាយជាអ្នកនាំចេញលើពិភពលោកដ៏សំខាន់មួយ។ ប្រទេសវៀតណាមឥឡូវនេះមានផលិតផលច្រើនហួសប្រមាណ ហើយអាចស្វែងរកទីផ្សារដើម្បីលក់ផលិតផលទាំងនោះបាន”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះបីជាប្រទេសវៀតណាមនៅឆ្នាំ ២០១៩ បានកត់ត្រាអតិរេកពាណិជ្ជកម្ម៤ឆ្នាំជាប់ៗគ្នាក្នុងទំហំទឹកប្រាក់ ៩,៩៤ ពាន់លានដុល្លារក៏ដោយ ក៏ប៉ុន្តែមន្ត្រីរដ្ឋាភិបាលបារម្ភថាអតិរេកជាប់ៗគ្នានេះនឹងត្រូវខូចដោយសារឱនភាពនៅឆ្នាំក្រោយ។…

អភិបាលខេត្តកំពង់ស្ពឺ ថាស្ពានថ្លៃ មកពីគិតលើគុណភាព សោភ័ណ្ឌភាព និងរចនាបទ ទុកសំរាប់ក្មេងជំនាន់ក្រោយ

Posted on December 31, 2019

បន្ទាប់ពីមានការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុក ទាក់ទងនឹងការចំណាយថវិកាសាងសង់ស្ពានថ្មើជើងនៅខេត្តកំពង់ស្ពឺ ស្រាប់តែលោកអភិបាលខេត្ត វ៉ី សំណាង បានចេញមុខប្រតិកម្ម និងស្រាយបំភ្លឺនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា ៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជំរាបសួរបងប្អូនទាំងអស់គ្នា! ខ្ញុំ ឃើញបងប្អូនយើង មានការរិះគន់ទាក់ទងទៅនឹងតម្លៃស្ពានដើរឆ្លងថ្នល់នៅកំពង់ស្ពឺនេះច្រើន។ សូមអរគុណគ្រប់គ្នាដែលរិះគន់ដើម្បីស្ថាបនា ប៉ុន្តែ សូមបងប្អូនយើង កុំរិះគន់ដើម្បជាន់ពន្លិចជាតិសាស្ត្រឯងអី។ ខ្ញុំ សូមបញ្ជាក់ជូនថា ស្ពាននេះយើងកសាងក្នុងន័យជាសំណង់ប្រវត្តិសាស្រ្ត(ទាំងគុណភាព សោភ័ណ្ឌភាព និង រចនាបទ) សំរាប់ក្មេងជំនាន់ក្រោយគាត់បានប្រើបន្តដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកតំលៃស្ពាននេះអស់ ២៨៥៣៩០,៨៣$ និង ចិញ្ចើមផ្លូវអស់ ៣៣១៣២,៦៤$។ សរុប ៣១៨៥២៣,៤៧$។ ថវិកានេះ ខ្ញុំសុំលោកជំទាវបណ្ឌិត…

បែកធ្លាយ ឈើដែលអាជ្ញាធរចាប់បាន ទុកនៅរដ្ឋបាលព្រៃឈើ ត្រូវឈ្មួញដឹកចេញព្រោងព្រៀត

Posted on December 31, 2019

រថយន្តធំៗចំនួន៨គ្រឿងកំពុងសម្រុកប្រមូលឈើ នៅតាមស្នាក់ការរដ្ឋបាលព្រៃឈើ និងស្នាក់ការបរិស្ថាននៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដើម្បីត្រៀមដឹកចេញទៅតាមបណ្ដាខេត្តនានា,,,!។ពលរដ្ឋលើកឡើងថា៖ ក្រុមហ៊ុនបានយករថយន្តយីឌុប ចូលដឹកឈើនៅស្រុកសៀមប៉ាង ដោយបានលើកឈើដាក់លើរថយន្ត អស់ហើយដើម្បីត្រៀមដឹកចេញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សកម្មភាពនេះបានធ្វើឲ្យឈ្មួញ អ្នករកស៊ីបទល្មើស ជ្រួលនាំគ្នាប្រើរថយន្តតូចធំម៉ូតូសម្រុកដឹកជញ្ជូនឈើចូលសិប្បកម្មនៅក្នុងខេត្តស្ទឹងត្រែង យ៉ាងពេញបន្ទូក។ខណៈជំនាញឆ្លើយតបតែរឿងខាងក្រុមហ៊ុនថា៖ មានច្បាប់អនុញ្ញាតក្នុងការដឹកជញ្ជូនឈើនៅតាមស្នាក់រដ្ឋបាលព្រៃឈើនិងបរិស្ថាន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តែមិនទាន់បានធ្វើបែបបទដើម្បីអោយរថយន្តដឹកចេញពីស្ទឹងត្រែង នៅឡើយទេ។លោក លៀង សេង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖ លោកនៅមិនទាន់ដឹងរបាយការណ៍លម្អិត ពីចំនួនម៉ែត្រគូបឈើត្រូវដឹកចេញនៅឡើយទេ។លោកសុំអោយអ្នកកាសែតសួរទៅខណ្ឌរដ្ឋបាលឈើវិញទើបដឹងច្បាស់ពីរឿងនេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក អន ចាន់សុជាតិ នាយខ័ណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែងបានបញ្ជាក់ថាលោកកំពុងរង់ចាំមន្រ្តីជំនាញបំពេញបែបបទ ដើម្បីផ្ទៀងផ្ទាត់អនុញ្ញាតអោយក្រុមហ៊ុនប្រមូលឈើដេញថ្លៃ បំពេញបែបបទ។មន្រ្តីរដ្ឋបាលព្រៃឈើបាននិយាយថារថយន្តដឹកឈើក្រុមហ៊ុនទ្រីភាពបានប្រមូលឈើលើកដាក់លើរថយន្តចំនួន៨គ្រឿងហើយនៅស្រុកសៀមប៉ាង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គេរង់ចាំតែថ្នាក់លើអនុញ្ញាតអោយចេញពេលណា រថយន្តនឹងវិលកង់ភ្លាម។ព្រោះក្រុមហ៊ុនបានប្រមូលឈើនៅតាមផ្នែករដ្ឋបាលព្រៃឈើផ្សេងរួចជាស្រេច។ដោយឡែកបុរសម្នាក់ឈ្មោះផៃ ដែលសមត្ថកិច្ចបង្ហើបថាគឺជាមេការទទួលខុសត្រូវប្រមូលឈើដេញថ្លៃមិនបានបកស្រាយអំពីច្បាប់អនុញាតចំនួនឈើដឹកចេញពីទឹកដីខេត្តស្ទឹងត្រែងនោះទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បុរសនោះបានអោយអ្នកសារព័ត៌មានសួរទៅមន្ទីរកសិកម្មនិងខ័ណ្ឌរដ្ឋបាលព្រៃ។ហើយថែមទាំងប្រើអំណាចក្រុមហ៊ុនមកសម្លុតអ្នកសារព័ត៌មាន…

តុលាការនៅវៀតណាម ប្រមូលមន្ត្រីធំៗនៅក្រុងហូជីមីញញាត់ចូលគុក ព្រោះឃុបឃិតគ្នាលួចដីរដ្ឋ

Posted on December 31, 2019

តុលាការ​ក្រុង​កាលពី​ថ្ងៃ​៣១​ធ្នូ ឆ្នាំ​២០១៩ បានប្រកាសថា ង្វៀន ហ៊ូ ទីន អតីត​អភិបាលរងក្រុង​ហូ​ជី​មី​ញ មានទោស​ចំពោះ​ការរំលោភច្បាប់​ស្តីពី​ការគ្រប់គ្រង​​និង​ប្រើប្រាស់​អចលនទ្រព្យ​របស់​រដ្ឋ​។​តុលាការ​បាន​និយាយថា ការរំលោភច្បាប់​នេះ​នាំ​អោយ​រដ្ឋ​ខាតបង់​ប្រាក់​រាប់​លាន​ដុល្លារ​ហើយ​ង្វៀន ហ៊ូ ទីន​នឹង​ត្រូវ​ជាប់គុក​៧​ឆ្នាំ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​ក្នុងករណី​ដដែល ដាវ អាញ់ គៀត អតីត​ប្រធាន​នាយកដ្ឋាន​ប្រភព​ធនធានធម្មជាតិ​និង​បរិស្ថាន​ក្រុង ត្រូវ​តុលាការ​សំរេច​អោយ​ជាប់គុក​៦,៥​ឆ្នាំ ។​ទ្រឿង វ៉ាន់​​អ៊ុត អតីត​អនុប្រធាន​ក្រុម​គ្រប​គ្រង់​ដីធ្លី​នៃ​នាយកដ្ឋាន​នេះ ត្រូវ​ជាប់គុក​៥​ឆ្នាំ និង​ប្រធាន​ការិយាល័យ​ក្រុង​២​នាក់​ទៀត​ម្នាក់​ជាប់គុក​៤​និង​ម្នាក់​ទៀត​៣​ឆ្នាំ​។​ ​ង្វៀន ហ៊ូ ទីន ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែ​វិច្ឆិកា​ឆ្នាំមុន តែ​លោក​និង​គៀត ត្រូវបាន​បង្ខាំង​ខ្លួន​អោយ​នៅក្នុង​ផ្ទះ​តាំងពី​២​ខែ​មុន​នោះ​ម្ល៉េះ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​ការចាប់ខ្លួន​និង​ស៊ើបអង្កេត​លើ​មន្ត្រី​ក្រុង​ហូ​ជី​មី​ញ​នេះ​ត្រូវបាន​ធ្វើឡើង​ជា​ផ្នែក​នៃ​ការស៊ើបអង្កេត​លើ​ការលួចបន្លំ​ដី​រដ្ឋ​នៅក្នុង​ទីក្រុង​ភាគ​ខាងត្បូង​នេះ ដែល​​មាន​ជាប់ទាក់ទង​នឹង​សេដ្ឋី​ជំនួញ​ម្នាក់​ឈ្មោះ ផាន វ៉ាន់…

ស្នងការភ្នំពេញ ព្រមានមេប៉ុស្តិ៍កោះដាច់ រឿងគ្រោះ​ថ្នា​ក់ជិតកន្លះខែ ទើបចុះវាស់ផ្លូវធ្វើកំណត់ហេតុ

Posted on December 31, 2019

នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៩ កម្លាំង​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ចា ប់​បាន​ជ ន ​បង្ក និង​រថយន្ត Highlander ដែល​បើក​បុ ក​ក្មេង ​ស្រី​សិស្សសាលា​ចំនួន​២​នាក់ បណ្តា ល​អោ យ​ ស្លា ប់ នៅ​សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វារ កាលពី​ថ្ងៃ​ទី​១១ ធ្នូ កន្លង​ទៅ ពោល​គឺ​រយៈពេល​២០​ថ្ងៃ ទើប​ចា ប់​បាន​ ជ ន​ បង្ក​ ពិតប្រាកដ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​ឧត្តមសេនីយ៍ឯក ស…

សល់ប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ ឆ្លងឆ្នាំហើយ ខេត្តព្រះសីហនុឆ្នាំនេះ មានកម្មវិធីពិសេសៗជាច្រើន

Posted on December 31, 2019

នៅសល់តែប៉ុន្មាម៉ោងទៀតប៉ុណ្ណោះ ពិធីបុណ្យឆ្លងឆ្នាំសកលបានចូលមកដល់ហើយ នៅតាមបណ្តាខេត្តមួយចំនួន នៅក្នុងប្រទេសកម្ពុជា ក៏បានត្រៀមខ្លួនរួចជាស្រេច ដើម្បីរៀបចំពិធីបុណ្យឆ្លងឆ្នាំថ្មី ឆ្នាំសកល ២០១៩ -២០២០ ។ ជាពិសេសបណ្តាខេត្តនៅតាមតំបន់ឆ្នេរសមុទ្រ ដូចជាខេត្តព្រះសីហនុជាដើម ក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីរៀបចំពិធីឆ្លងឆ្នាំសកលនេះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងឱកាសនៃពិធីបុណ្យឆ្លងឆ្នាំសកល ដែលនឹងខិតចូលមកដល់នាប៉ុន្មានថ្ងៃខាងមុខនេះ ខេត្តព្រះសីហនុ ក៏ត្រៀមរៀបចំឱ្យមានភាពអធិកអធម ដោយមានកម្មវិធីសប្បាយៗ ជាច្រើន ដើម្បីរងចាំទទួលស្វាគមន៍ភ្ញៀវទេសចរទៅទស្សនាកម្សាន្ត នៅទីនោះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានប្រាប់អ្នកសារព័ត៌មានថា នៅក្នុងឱកាសនៃពិធីបុណ្យឆ្លងឆ្នាំសកលនេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏ដូចជាមន្ទីរទេសចរណ៍ខេត្ត បានត្រៀមលក្ខណៈជាស្រេច…

រដ្ឋាភិបាលវៀតណាម នឹងបញ្ជូនអ្នកជំនាញការផ្នែកនយោបាយសេដ្ឋកិច្ច ជួយប្រទេសឡាវ

Posted on December 31, 2019

លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តី​វៀតណាម បាន​បញ្ជាក់​ថា វៀតណាមមាន​ឆន្ទៈបញ្ជូន​អ្នកជំនាញ​ដើម្បី​គាំទ្រ​ឡាវ ជាពិសេសលើ​ផ្នែក​គោលនយោបាយ​ម៉ាក្រូ​សេដ្ឋកិច្ច។ លោកថ្លែងដូច្នេះទៅកាន់​លោក Sonsay Siphandone ឧបនាយករដ្ឋមន្រ្តី និង​ជារដ្ឋមន្រ្តី​ផែនការ និង​វិនិយោគនៃប្រទេសឡាវ កាលពី​ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ​២០១៩ នៅក្រុង​ហាណូយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក​នាយករដ្ឋមន្រ្តី​បន្ថែម​ថា រដ្ឋាភិបាល​វៀតណាម បាន​បញ្ជូន​សំណើ​ទៅ​សភា​ក្នុង​ការ​បង្កើន​ជំនួយ​ដល់​ឡាវ​នៅឆ្នាំ​២០២០។ វៀតណាម ក៏នឹង​ផ្តល់​ការបណ្តុះបណ្តាល​បន្ថែម​ឱ្យកាន់តែប្រសើរឡើងសម្រាប់​និស្សិតឡាវ​ផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក ង្វៀន សួនហ៊្វុក បន្ថែម​ថា វៀតណាម​តែងតែ​ផ្តល់អាទិភាព​ក្នុងការផ្តល់ជំនួយ​ទៅប្រទេសឡាវ​ជាពិសេស​ពាក់ព័ន្ធនឹងព្រំដែន ដើម្បីបង្កើន​កិច្ចសហប្រតិបត្តិការ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកឧបនាយករដ្ឋមន្រ្តី​ឡាវ…

ផ្ទុះការរិះគន់ ស្ពានត្រឹម៣០ម៉ែត្រ ចំណាយលុយអស់ជិត៤០មុឺនដុល្លារ បើនៅថៃធ្វើបាន៤

Posted on December 31, 2019

ស្ពាន​អាកាស​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៧​និង​៤៨ ​ឆ្លង​ពី​ភូមិ​ពាណិជ្ជកម្ម​មក​ភូមិ​ក្រាំង​ពល​ទេព​សង្កាត់​រកា​ធំ​ក្រុង​ច្បារមន​ខេត្តកំពង់ស្ពឺ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយកាលពីប៉ុន្មានថ្ងៃមុននេះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្ពាន​អាកាស​នេះ​ចំណាយ​ថវិកា​សរុប​ប្រមាណ ៤០​ម៉ឺ​ន​ដុល្លារ ជាការចំណាយ​របស់លោក​ស្រី​សៀង ​ចាន់​ហេង​ អគ្គ​នាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឃន៍ ​ព្រមទាំង​សប្បុ​សជន​ក្នុង​ខេត្ត​កំពង់​ស្ពី ​។​ ស្ពាន​អាកាស​ដែល​កសាង​សម្រាប់​ឱ្យ​ប្រជា​ពល​ធ្វើដំណើ​ឆ្លងកាត់​ថ្មើរ​ជើង​ចូល​ផ្សារ​កំពង់ស្ពឺ​មាន​កម្ពស់​៥.២០​ទទឹង​៣ ​និង​បណ្តោយ​៣០​ម៉ែត្រ​ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាក្ដីបន្ទាប់ទទួលបានព័ត៌មានថា ស្ពានអាកាសថ្មើជើងមួយនេះចំណាយថវិកាអស់ជិតកន្លះលានដុល្លារ បានធ្វើឱ្យប្រជាជនខ្មែរមានការងឿងឆ្ងល់ជាខ្លាំង ។ ក្នុងមតិភាគច្រើននៅតែដាក់ជាសំណួរថា តើការចំណាយលើការសាងសង់ត្រូវប្រើវត្ថុធាតុដើមអ្វីខ្លះ? ហេតុអ្វីបានជាទំហំស្ពាន រចនាបថ មិនស័ក្ដិសមជាមួយនឹងទំហំចំណាយ?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រហូតមកដល់ពេលនេះនៅតែមានមតិជាច្រើនលើកឡើងមិនចេះចប់ រហូតមានអ្នកខ្លះបានប្រៀបធៀបទៅនឹងការចំណាយស្ពានអាកាសថ្មើជើងនៅប្រទេសថៃអស់ត្រឹមតែ ៥ម៉ឺនដុល្លារប៉ុណ្ណោះ តែហេតុអីបានជានៅកម្ពុជាអស់រហូតដល់ ៤០ម៉ឺនដុល្លារ?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អត្ថបទ៖ ប្រជាប្រិយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​…

អស់ពីស្ពៃជើងទាចុះថោក ឥឡូវកសិករនាំគ្នារអ៊ូរឿង ឪឡឹកធ្លាក់ថ្លៃខ្លាំង រហូតលក់មិនរួចខ្លួន

Posted on December 30, 2019

លោកស្រី នុត ស៊ីណា និងលោក យន់ សំណាង ជាកសិករដាំឪឡឹកនៅភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូណ៌ នៅល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ បាននិយាយថា ការដាំដុះឪឡឹកនៅក្នុងឆ្នាំនេះត្រូវខាតបង់ ដោយសារតែធាតុអាកាសគ្មានភ្លៀងកក់ខែ ផ្លែឪឡឹកតូចៗ គ្មានការរីកធំធាត់ និងបេះតែមួយដងអស់ទៅហើយ ចំណែកតម្លៃផ្លែឪឡឹកវិញ លក់បោះឲ្យម៉ូយនៅទីផ្សារ ក៏ធ្លាក់ចុះព្រោះតែឪឡឹកសំបូរច្រើនចូលមកពីខេត្តផ្សេងៗទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកស្រី នុត ស៊ីណា បានបន្តថា លោកស្រីបានប្រកបមុខរបរដាំឪឡឹកនេះ គឺបានជួលដីគេជាង ១ហិកតា ដែល១រដូវ ថ្លៃក្នុង១ហិកតាចំនួន ៣៥ម៉ឺនរៀល។ ចំណែកពូជគ្រាប់ឪឡឹក…

ក្រោយដកតំណែងមន្ត្រីធំៗដូចស្ពៃ អភិបាលខេត្តកំពត ដាក់តឿនមន្រ្តីឲ្យខំបម្រើពលរដ្ឋ

Posted on December 30, 2019

លោក ជាវ តាយ អភិបាលខេត្តកំពត បានក្រើនរំលឹក និងផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវសហការគ្នាអនុវត្តកម្លាំងសរុប វិធានការសរុប មធ្យោបាយសរុប ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋឲ្យកាន់តែល្អឡើងថែមទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការក្រើនរំលឹកនិងផ្ដាំផ្ញើបែបនេះ របស់លោកអភិបាលខេត្ត ធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តកំពត ប្រជុំស្តីពីលទ្ធផលការងាររបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប្រចាំខែវិច្ឆិកា ឆ្នាំ២០១៩។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកអភិបាលខេត្តកំពត ក៏បានស្នើឱ្យជួរថ្នាក់ដឹកនាំជាកងកម្លាំង និងអ្នកពាក់ព័ន្ធទាំងអស់ រួមសហការគ្នា ត្រូវឲ្យមានការខិតខំយកចិត្តទុកដាក់ ដោះស្រាយរាល់បញ្ហាប្រឈមនានា និងអនុវត្តឲ្យបានប្រសើរឡើងថែមទៀត ដើម្បីបម្រើជូនប្រជាពលរដ្ឋយើង និងត្រូវគ្រប់គ្រង និងដោះស្រាយសភាពការណ៍ក្នុងខេត្ត ពិសេសជំរុញ ពង្រឹងសកម្មភាព ក្នុងការចូលរួមទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន…

Posts navigation

1 2 … 38 Next

ព័ត៌មានថ្មីៗ

  • ទើបស្គាល់គ្នា ហ៊ានទៅ​​​​ដល់​បន្ទប់​ជួលខាង.ប្រុ..សៗ ៣នាក់ ពេលទប់មិនឈ្នះ .លូ.ន.ស្រែកហៅឲ្យគេជួយ ​(មានវិដេអូ)
  • ស្តាប់លោកគ្រូCO សារភាព រឿងមកទារលុយ ច្រើនដង មិនបាន ហើយចា…ប់…រំ….លោ…ភ…កូនស្រីជំនួស ព្រោះ….
  • នៅរៀនសោះ ឆាតហ្វេសប៊ុក ខាងស្រីហៅមកលេងផ្ទះ ស្រាប់តែទៅដល់ ខា.ង.ប្រុ.ស ជា.ប់.អ.ន្ទា.ក់
  • ក្រោយផលិតករ ដ៏ល្បីមួយរូប រិះគន់ការប្រឡងរើសបវរកញ្ញា ដូចរើស ស្រី.ខូ.ច ត្រូវម្ចាស់ក្រុមហ៊ុនប្តឹង
  • ផ្អើលដល់ប្រទេសចិន រឿងបាតុភូត ពពកចេញឥន្ធូរប្រាំពីរពណ៌ ហោះកាត់ទីក្រុង Haikou
  • ជឿពេក គ្រូដោះអំពើ ប្រាប់ឲ្យនា.រី.៣នាក់ ចូលប.ន្ទ.ប់.កា.ត់ប្រជ្រុយស៊យចេញ ដោយប្រើដៃ…
  • នា.រី ៣នាក់ ដាច់ចិត្តប្តឹ.ង.បុ.រ.សម្នាក់ ព្រោះតែពេលនៅកន្លែងស្ងាត់ ធ្លាប់ប្រើល្បិច​នេះ…..
  • ប្រទេសមួយទៀតហើយ ប្រកាសបិទកម្មវិធី TikTok របស់ចិន ដោយសារតែធ្វើឲ្យពលរដ្ឋ….
  • រឿងធំហើយ ផ្ទាំងទឹកកកដ៏ធំនៅ​តំបន់ Greenland បានរលាយ ធ្វើឲ្យទឹកសមុទ្រហក់ឡើងខ្ពស់ និងគ្មានវិធីបញ្ឈប់វាបានទេ
  • និយាយស្តាប់គ្នាមិនបាន សង្សារសុំបែ.ក សុខចិត្តធ្វើរឿងនេះ ដើម្បីបញ្ជាក់ចិត្តស្មោះ តែខាងស្រី….

ប្រក្រតីទិន

December 2019
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
« Nov   Jan »

Archives

  • January 2023 (1)
  • November 2022 (1)
  • August 2022 (120)
  • July 2022 (155)
  • June 2022 (148)
  • May 2022 (81)
  • April 2022 (70)
  • March 2022 (61)
  • February 2022 (13)
  • January 2022 (44)
  • December 2021 (32)
  • November 2021 (24)
  • October 2021 (52)
  • September 2021 (40)
  • August 2021 (23)
  • July 2021 (26)
  • June 2021 (41)
  • May 2021 (45)
  • April 2021 (117)
  • March 2021 (167)
  • February 2021 (224)
  • January 2021 (226)
  • December 2020 (186)
  • November 2020 (143)
  • October 2020 (215)
  • September 2020 (109)
  • April 2020 (153)
  • March 2020 (312)
  • February 2020 (498)
  • January 2020 (452)
  • December 2019 (373)
  • November 2019 (155)
©2023 | Design: Newspaperly WordPress Theme