Skip to content

Menu
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មាននយោបាយ
  • ព័ត៌មានសង្គម
  • ព័ត៌មានកីឡា
  • ព័ត៌មានសិល្បៈ
Menu

ក្រសួងសុខាភិបាល ប្រាប់ឲ្យពលរដ្ឋ ចេះប្រយ័ត្ន បំពោះការទិញផលិតផលសុខភាព ដែលលក់ព្រោងព្រៀតតាមទីផ្សារកម្ពុជា

Posted on December 1, 2019

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ការប្រើប្រាស់​ផលិត​ផល​ថែរក្សា​សុខភាព​ខណៈ​បច្ចុប្បន្ន​ផលិតផល​ទាំងនេះ​កំពុង​ផ្សព្វផ្សាយ​និង​ដាក់​លក់​យ៉ាង​ព្រោង​ព្រាត់​នៅ​លើ​ទីផ្សារ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្លែង​នៅ​ក្នុង​ពិធី​បើក​សម្ពោធ​ក្រុមហ៊ុន​ខូ​រៀន​រ៉ូយ៉ាល់​ហ៊ែ​ល​&​ប៊ី​យូ​ធី​សេន​ធ័​រ កា​ល​ពី​ព្រឹក​ថ្ងៃទី​២៩​ខែវិច្ឆិកា ​ឆ្នាំ​២០១៩ លោក ង៉ែត វ៉ាន់​ធួ​ក ទីប្រឹក្សា​ផ្ទាល់​សម្តេច​ក្រឡាហោម​ស ខេង​ និង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​ត្រូវ​ប្រើប្រាស់​ផលិតផល​ថែរក្សា​សុខភាព​ទាំងឡាយណា ​ដែល​មាន​ចុះ​បញ្ជិកា​ត្រឹមត្រូវ​ពី​ក្រ សួង​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ជៀសវាង​នូវ​ផលិតផល​ក្លែងក្លាយ​ ឬ​ គ្មាន​គុណភាព ឬ ផលិតផល​ហាមឃាត់​ដែល​អាច​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បាន​មានប្រសាសន៍ថា ​ការប្រើប្រាស់​ផលិតផល​ដែល​មាន​គុណភាព និង​សុវត្ថិភាព​នឹង​ជួយ​លើកកម្ពស់​ក្នុង​ការ​ថែរក្សា​សុខភាព​ក៏ដូចជា​ថែរក្សា​សម្រស់​ដល់​ប្រជាពលរដ្ឋ​បានល្អ​ប្រសើរ​។

លោក​បាន​បន្ត​ថា ​កន្លង​មកនេះ​ បើ​ទោះ​ជា​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​មាន​យន្តការ ការពារ​ទប់​ស្កាត់​យ៉ាងណា ក៏​មាន​ជន​ឱកាសនិយម​មួយ​ចំនួន បាន​លួចលាក់​លក់​នូវ​ផលិតផល ថែរក្សា​សុខភាព​ដោយ​គ្មាន​ការអនុញ្ញាត​បណ្តាល​ឲ្យ​មាន​ផលប៉ះពាល់ ដល់​សុខភាព​អ្នកប្រើប្រាស់​និង​រហូត​មាន​ដល់​បាត់បង់​ជីវិត​ផងដែរ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក សុខ សំណាង ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ខូ​រៀន​រ៉ូយ៉ាល់​ហ៊ែ​ល​&​ប៊ី​យូ​ធី​សេន​ធ័​របា​ន​មានប្រសាសន៍ថា​ ផលិត​យ៉ិ​ន​សិន​ក្រហម​កូរ៉េ​ ម៉ាក​អា​ឈី​ម​ម៉ា​ដាំង​នេះ​ អាច​ព្យាបាល​ជំងឺ​បាន​ច្រើន​ប្រភេទ​ ដែល​ជួយ​លើកកម្ពស់​ដល់​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត​។

លោក ម៉ម ប៊ុននាង អ្នកនាំពាក្យ​និង​ជា​ប្រធាន​គណៈកម្មាការ​អង្កេត​បោសសំអាត​និង​ប្រឆាំង​អំពើពុករលួយ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​សម្ពោធ​នា​ឱកាស​នោះ​បាន​សន្យា​ថា​នឹង​ខិតខំ​ជំរុញ​ការអនុវត្ត​ច្បាប់​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ ថែមទៀត​ដើម្បី​ទប់ស្កាត់​ការប្រើប្រាស់​ផលិតផល​ក្លែងក្លាយ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាក៏ដោយ លោក​ម៉ម ប៊ុននាង បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​មុននឹង​ប្រើប្រាស់​ផលិតផល​អ្វីមួយ​ត្រូវ​ត្រួត​ពិនិត្យ​មើល​ពី​ប្រភព​ផលិតផល​នោះ​ក៏ដូចជា​ច្បាប់​អនុញ្ញាត​ប្រើប្រាស់​ឲ្យ​បាន​ច្បាស់លាស់​ដើម្បី​ជៀសវាង​កុំ​ឲ្យ​ចំណាយ​ពេលវេលា​និង​ថវិកា​ដោយ​ឥតប្រយោជន៍​ពិសេស​ការពារ​កុំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព ​ឬ ​អាយុជីវិត​ផងដែរ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា​ បច្ចុប្បន្ន​នេះ​មាន​ផលិតផល​ថែរក្សា​សម្ផស្ស​និង​សម្រស់​យ៉ាង​ច្រើន​បាន​នាំចូល​និង​លក់​យ៉ាង​ព្រោង​ព្រាត់​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​ពិសេស​ផ្សព្វផ្សាយ​នៅ​តាម​បណ្តាញ​សង្គម​ហ្វេ​ប៊ុ​ក​ដែលមាន​ផលិត​ផល​ខ្លះ​បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​ភូត​កុហក​បោកប្រាស់​ថា​ ផលិតផល​របស់ខ្លួន​អាច​ព្យាបាល​ជំងឺ​បាន​រាប់​រយ​មុខ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​យល់​ច្រឡំ​ជឿ​និង​ទុកចិត្ត​ទិញ​ប្រើប្រាស់​បង្ក​ឲ្យ​មាន​បញ្ហា​ដល់​សុខភាព​និង​គ្រោះថ្នាក់​ដល់​អាយុជីវិត​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ កម្ពុជាថ្មី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ

  • កូនក្រមុំភ្លោះ ដល់គូរព្រេង រៀបការក្នុងថ្ងៃតែមួយ បងយកបង ប្អូនយកប្អូន ផ្តើមចេញពី…..
  • គ្រូជោគជ័យ ស្តីពីច្បាប់ស្រូបទាញចក្រវាឡ ត្រូវកូនតុងទីនចោទថា បោ.ក.លុយរាប់លានដុល្លារ
  • ម្ចាស់ដី ចេញបំភ្លឺហើយ ករណីម្ចាស់បុរី ម៉ន ដានី ចាយលុយជាង ១២លានដុល្លារ អត់បានប្លង់ គឺមកពី…..(មានវិដេអូ)
  • ផ្ទុះការរិះគន់ មន្ត្រីជំនាញ ចា​ប់​រថយន្តកែច្នៃបំពង់ស៊ីមុាំង ប្រើត្រចៀកស្តាប់ គ្មានឧបករណ៍បច្ចេកទេសត្រឹមត្រូវ
  • សូមប្រយ័ត្ន តារាសម្តែង សាយ សៀរ៉ា កើតជំងឺម្យ៉ាង វៀចមុខ វៀចមាត់ រហូតទៅដល់ពេទ្យថៃហើយ..(មានវិដេអូ)
  • ខ្លាំងមែន ភូមិឃុំសុវត្ថិភាពនៅឯណា? ចោរហ៊ានចូលគាស់ ដល់សាលាឃុំ យកសម្ភារៈអស់រលីង
  • ខាត់ សុឃឺម ថាឲ្យឯម រៀម ច្នៃម៉ូដគឺដកស្រង់ពី រចនាបថ ខោទឹកនោម ឯគង់ សុជាតិ សួរចំៗថា….(មាន​វិដេអូ)
  • ករណី ចា..ប់..ពលរដ្ឋដាក់.គុ..ក..ច្រឡំ ដោយសារអ្នកសរសេររបាយការណ៍ខុស ត្រូវអគ្គាធិការដ្ឋានបំភ្លឺថា….
  • បណ្ឌិតច្នៃម៉ូដ ឯម រៀម វា..យ.ប..ក.ទៅអ្នករិះគន់ ថាជាមនុស្សមិនយល់ដឹង ព្រោះវាជាឈុតខ្មែរបុរាណទេ
  • បែ.ក.ធ្លា.យ មន្ត្រីសង្ឃ ប្រ.កែ.ក.គ្នា. រឿង​ចា.ក់.ឆ្នោ.ត.កន្ទុយលេខ ជំ.ពា.ក់​គេមិនព្រមសង (មានវិដេអូ)

ប្រក្រតីទិន

December 2019
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
« Nov   Jan »

Archives

  • April 2023 (1)
  • March 2023 (32)
  • February 2023 (1)
  • January 2023 (1)
  • November 2022 (1)
  • August 2022 (120)
  • July 2022 (155)
  • June 2022 (148)
  • May 2022 (81)
  • April 2022 (70)
  • March 2022 (61)
  • February 2022 (13)
  • January 2022 (44)
  • December 2021 (32)
  • November 2021 (24)
  • October 2021 (52)
  • September 2021 (40)
  • August 2021 (23)
  • July 2021 (26)
  • June 2021 (41)
  • May 2021 (45)
  • April 2021 (117)
  • March 2021 (167)
  • February 2021 (224)
  • January 2021 (226)
  • December 2020 (186)
  • November 2020 (143)
  • October 2020 (215)
  • September 2020 (109)
  • April 2020 (153)
  • March 2020 (312)
  • February 2020 (498)
  • January 2020 (452)
  • December 2019 (373)
  • November 2019 (155)
©2023 | Design: Newspaperly WordPress Theme