នេះទើបពិតជាសំណាងធំ ដែលពលករខ្មែរ ពីរនាក់ប្តី ប្រពន្ធ បានក្លាយជាសេដ្ឋីភ្លាមៗ នាថ្ងៃឆ្នោតជាតិរបស់ថៃចេញ ដោយសារតែពួកគេទាំង២នាក់ បានត្រូវរង្វាន់ធំចំនួន២សន្លឹកគិតជាទឹកប្រាក់ចំនួន១២លានបាត រហូតធ្វើឲ្យពួកគេញញឹមញញែមបិទមាត់មិនជិត។ យោងតាមការផ្សាយរបស់កាសែតថៃ « ថៃរ៉ាត់ » បានបញ្ជាក់ថា កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ វេលា ម៉ោង៤និង៥៥នាទី គេសង្កេតឃើញមានពលករខ្មែរចំនួន២នាក់ ( ប្តីប្រពន្ធ) ដែលមុខងារជាកម្មករសំណង់ ធ្វើការនៅក្នុងទីក្រុងបាងកក បានធ្វើដំណើរចូលទៅកាន់ស្នាក់ការឆ្នោតជាតិថៃ ប្រចាំទីក្រុងបាងកក ប្រកបដោយទឹកមុខញញឹម រីករាយឥតឧបមា។ កាសែតបានបន្តថា ក្រោយពីបានសាកសួរ បុរសជាស្វាមីឈ្មោះ ដា…