ហួសចិត្ត ផ្ទះអ្នកធំធ្វើរោងការបិទផ្លូវ ធ្វើឲ្យសិស្សសាលាផ្អាកទៅរៀន២ថ្ងៃ
រោងការ រោងបុណ្យបិទផ្លូវ នៅតែជាបញ្ហាចោទ ក្នុងរាជធានីភ្នំពេញ វាមិនត្រឹមតែធ្វើឲ្យស្ទះដល់អ្នកដំណើរមិនអាចធ្វើចរាចរណ៍បាន ប៉ុណ្ណោះទេ ត្រូវកកស្ទះសំរាមយ៉ាងហោច២ថ្ងៃ ព្រោះរថយន្តប្រមូលសំរាមមិនអាចឆ្លងកាត់ចូលទៅលំនៅឋានប្រជាពលរដ្ឋដែលស្ថិតនៅតាមបណ្តោយផ្លូវ ដែលមានរោងបុណ្យ ឬរោងការ ដែលបិទផ្លូវទាំងស្រុង នោះបាន ។ ស្រាប់តែថ្មីៗនេះមានហ្វេសប៊ុកមួយឈ្មោះ Sokphath បានបង្ហោះសេចក្តីជូនដំណឹងរបស់សាលាទើបដឹងថា នេះប្រធានបទថ្មីមួយទៀត ដែលអាជ្ញាធរត្រូវគិតពិចារណា ឬចាត់វិធានការចំពោះរោងបុណ្យ ឬរោងការ…