មានបុរសម្នាក់ជាពលករធ្វើការនៅប្រទេសកូរ៉េ បានគាំងបេះដូងដេកស្លាប់នៅក្នុងបន្ទប់យ៉ាងអណោចអធម៌។ សពជនរងគ្រោះមានឈ្មោះKim Eng មានស្រុកកំណើតមកពីខេត្តពោធិ៍សាត់ ស្លាប់នៅក្នុងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩។
ដោយយោងតាមគណនីហ្វេសប៊ុកឈ្មោះលី មន្នី ដាណេ បានបង្ហោះរូបភាពជនរងគ្រោះមួយចំនួនដោយភ្ជាប់ជាមួយ នឹងអត្ថន័យថា “ទៀតហើយពលករខ្មែរម្នាក់បានដេកស្លាប់ក្នុងបន្ទប់ដោយសារគាំងបេះដូង Kim Eng ឨពុកម្តាយក៏ស្លាប់ចោលអស់ទៀតពិតជាអាសូរមែន ជីវិតពលករគឺបែបនិងឈឺ ខំ លំបាកដើម្បីគ្រួសារនិង អនាគត សូមបងប្អូនពលករទាំងអស់ថែរក្សាសុខភាពទាំងអស់គ្នាផងសូមអោយបងបងទៅកាន់សុគតិភព។
អត្ថបទ៖ KBN