នាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ សូមប្រកាសជូនដំណឹង ដល់ជនរងគ្រោះ ដែលត្រូវចោរឆក់ នៅម្ដុំផ្សារ TK វេលាម៉ោង២រសៀល ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩នេះ មកទទួលយកខ្សែដៃមួយខ្សែ ដែលត្រូវក្រុមចោរឆក់ ហើយត្រូវកម្លាំង ការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់ ចេញប្រផាប់ចាប់ប្រភីង រហូតជនសង្ស័យផ្ដួលម៉ូតូ ហើយរត់គេចខ្លួនបាត់ បន្សល់ទុកម៉ូតូ សម្រាប់ធ្វើសកម្មភាព និងខ្សែដៃ របស់ជនរងគ្រោះ។
នាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ សូមអំពាវនាវដល់ ជនរងគ្រោះ ក្នុងហេតុការណ៍នេះ មកទទួលយកខ្សែដៃវិញ នៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ដែលមានទីតាំងស្ថិតនៅ ក្នុងក្រសួងមហាផ្ទៃ។
សូមជម្រាបថា រហូតមកដល់ពេលនេះ កម្លាំងជំនាញរបស់នាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ និងអធិការដ្ឋាន នគរបាលខណ្ឌទួលគោក កំពុងសហការគ្នា ស្រាវជ្រាវ ដើម្បីតាមចាប់ជនសង្ស័យ យកមកផ្ដន្ទាទោស តាមផ្លូវច្បាប់៕
អត្ថបទ៖ BBn