Skip to content

Menu
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មាននយោបាយ
  • ព័ត៌មានសង្គម
  • ព័ត៌មានកីឡា
  • ព័ត៌មានសិល្បៈ
Menu

ក្រសួង​សាធារណការ គ្រោង​ចំណាយ៣​លាន​ដុល្លារ ដើម្បីលុប​បំបាត់​ស្លាក​លេខ​ក្លែងក្លាយ​

Posted on December 5, 2019

រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​លើក​ឡើង​ថា ក្រសួង​បាន​ស្នើ​សុំ​ថវិកា​ពី​រាជរដ្ឋាភិបាល​ប្រមាណ​៣​លាន​ដុល្លារ​អាម៉េរិក សម្រាប់​ចំណាយ​ជូន​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​មាន​ស្លាក​លេខ​យានយន្ដ​ចាស់ ហើយ​គ្មាន QR កូដ មក​ដូរ​យក​ស្លាក​លេខ​ថ្មី និង​មាន QR កូដ ត្រឹមត្រូវ ដោយ​ឥត​គិតថ្លៃ ដើម្បី​ធានា​សុវត្ថិភាព និង​កុំឱ្យ​បន្ដ​មានការ​ប្រើប្រាស់​ស្លាក​លេខ​ក្លែងក្លាយ នៅ​ទូ​ទាំង​ប្រទេស​តទៅ​ទៀត ។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ឯកឧត្ដម ស៊ុន ចាន់​ថុ​ល រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ក្នុង​កិច្ចប្រជុំ​បូក សរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​រយៈពេល​១០​ខែ ឆ្នាំ​២០១៩ កាលពី​រសៀល​ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០១៩ ។​

​ឯកឧត្ដម​ទេស​រដ្ឋមន្ដ្រី បាន​បញ្ជាក់​ដូច្នេះ​ថា “​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​មាន​លេខ ស្លាក​ឡាន​ចាស់ គ្មាន QR កូដ សូម​អញ្ជើញ​ទាំងអស់ មក​ដូរ​យក​ស្លាក​ថ្មី ដែល​មាន QR កូដ ។ ពេល​មក​ដូរ​នោះ ត្រូវធ្វើ​បច្ចុប្បន្នភាព អាសយដ្ឋាន ផ្ទះ​លេខ​ប៉ុន្មាន និង​ទីកន្លែង​រស់នៅ​រាជធានី ឬ​ខេត្ដ​ណា ដោយ​ត្រូវធ្វើ​ជា​ថ្មី​ឡើង​វិញ និង​កាត់ឈ្មោះ​ឱ្យទៅ​ម្ចាស់ ដោយ​មិន​គិតថ្លៃ​នោះ​ទេ ធ្វើ​ឱ្យ​ព្រី​(Free) ដែល​រាជរដ្ឋាភិបាល​យើង​ត្រូវ​ចេញ ឱ្យ​ប្រហែល​៣​លាន​ដុល្លារ​អាម៉េរិក បង់​ឱ្យ​តែ​ក្រុមហ៊ុន KTS ដែល​មក​ជាន់​លេខ​ទេ គឺ​ធ្វើ​ឱ្យ​ទទេ ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង ជា​អំណោយ​របស់​រាជរដ្ឋាភិបាល ដើម្បី​កុំឱ្យ​មាន​ស្លាក​លេខ​ក្លែងក្លាយ​ប្រើប្រាស់​បន្ដ​ទៀត​” ។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ការ​លើក​ឡើង​របស់​ឯក​ឧត្ត​រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​នេះ បន្ទាប់​ពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ សមត្ថកិច្ច​ក្រសួងមហាផ្ទៃ បាន​រក​ឃើញ និង​ចាប់​បាន​អ្នក​ធ្វើ​ស្លាក​លេខ​ក្លែងក្លាយ ចំនួន​៧​កន្លែង ដែល​ជា​កន្លែង​ធ្វើ​ស្លាក​លេខ​នគរបាល​, ខ​.​ម​, កងរាជអាវុធហត្ថ​, ភ្នំពេញ និង​លេខ​ខេត្ដ ដែល​ទាំង​៧​កន្លែង​នេះ គឺជា​កន្លែង​ជាន់​លេខ​សេះ​ហោះ ឬ​ស្លាក​លេខ​ក្លែងក្លាយ ។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាមួយ​គ្នា​នេះ ឯកឧត្ដម​ទេស​រដ្ឋមន្ដ្រី ស៊ុន ចាន់​ថុ​ល ក៏​បាន​បន្ថែម​ថា ដើម្បី​កុំឱ្យ​មាន​ស្លាក​លេខ​សោះ​ហោះ ឬ​ក្លែងក្លាយ​ប្រើប្រាស់​បន្ដ​ទៀត នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ចាំបាច់​ត្រូវ​ប្ដូរ​មក​លេខ​ថ្មី ដែល​មាន QR កូដ ដើម្បី​ផ្ដល់​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ស្លាក​លេខ​ត្រឹមត្រូវ និង​ទទួល​បាន​នូវ​ទិន្នន័យ​ល្អ​ទាំងអស់ សម្រាប់​ការ​គ្រប់គ្រង​ស្លាក​លេខ​យានយន្ដ ។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ឯកឧត្ដម​បាន​បន្ថែម​ទៀត​ថា គម្រោង​ស្នើ​សុំ​ថវិកា និង​រៀបចំ​ប្ដូរ​ស្លាក​លេខ​ចាស់ និង​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ សម្រាប់​ប្ដូរ​ឱ្យមក​ប្រើប្រាស់​ស្លាក​លេខ​ថ្មី​ដែល​មាន QR កូដ​នេះ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​កំពុង​តែ​ធ្វើ​ការងារ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ហើយ​លទ្ធផល​យ៉ាងណា​នោះ​នៅ​មិន​ទាន់​បាន​ទទួល​នៅឡើយ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ KBN

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ

  • កូនក្រមុំភ្លោះ ដល់គូរព្រេង រៀបការក្នុងថ្ងៃតែមួយ បងយកបង ប្អូនយកប្អូន ផ្តើមចេញពី…..
  • គ្រូជោគជ័យ ស្តីពីច្បាប់ស្រូបទាញចក្រវាឡ ត្រូវកូនតុងទីនចោទថា បោ.ក.លុយរាប់លានដុល្លារ
  • ម្ចាស់ដី ចេញបំភ្លឺហើយ ករណីម្ចាស់បុរី ម៉ន ដានី ចាយលុយជាង ១២លានដុល្លារ អត់បានប្លង់ គឺមកពី…..(មានវិដេអូ)
  • ផ្ទុះការរិះគន់ មន្ត្រីជំនាញ ចា​ប់​រថយន្តកែច្នៃបំពង់ស៊ីមុាំង ប្រើត្រចៀកស្តាប់ គ្មានឧបករណ៍បច្ចេកទេសត្រឹមត្រូវ
  • សូមប្រយ័ត្ន តារាសម្តែង សាយ សៀរ៉ា កើតជំងឺម្យ៉ាង វៀចមុខ វៀចមាត់ រហូតទៅដល់ពេទ្យថៃហើយ..(មានវិដេអូ)
  • ខ្លាំងមែន ភូមិឃុំសុវត្ថិភាពនៅឯណា? ចោរហ៊ានចូលគាស់ ដល់សាលាឃុំ យកសម្ភារៈអស់រលីង
  • ខាត់ សុឃឺម ថាឲ្យឯម រៀម ច្នៃម៉ូដគឺដកស្រង់ពី រចនាបថ ខោទឹកនោម ឯគង់ សុជាតិ សួរចំៗថា….(មាន​វិដេអូ)
  • ករណី ចា..ប់..ពលរដ្ឋដាក់.គុ..ក..ច្រឡំ ដោយសារអ្នកសរសេររបាយការណ៍ខុស ត្រូវអគ្គាធិការដ្ឋានបំភ្លឺថា….
  • បណ្ឌិតច្នៃម៉ូដ ឯម រៀម វា..យ.ប..ក.ទៅអ្នករិះគន់ ថាជាមនុស្សមិនយល់ដឹង ព្រោះវាជាឈុតខ្មែរបុរាណទេ
  • បែ.ក.ធ្លា.យ មន្ត្រីសង្ឃ ប្រ.កែ.ក.គ្នា. រឿង​ចា.ក់.ឆ្នោ.ត.កន្ទុយលេខ ជំ.ពា.ក់​គេមិនព្រមសង (មានវិដេអូ)

ប្រក្រតីទិន

December 2019
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
« Nov   Jan »

Archives

  • April 2023 (1)
  • March 2023 (32)
  • February 2023 (1)
  • January 2023 (1)
  • November 2022 (1)
  • August 2022 (120)
  • July 2022 (155)
  • June 2022 (148)
  • May 2022 (81)
  • April 2022 (70)
  • March 2022 (61)
  • February 2022 (13)
  • January 2022 (44)
  • December 2021 (32)
  • November 2021 (24)
  • October 2021 (52)
  • September 2021 (40)
  • August 2021 (23)
  • July 2021 (26)
  • June 2021 (41)
  • May 2021 (45)
  • April 2021 (117)
  • March 2021 (167)
  • February 2021 (224)
  • January 2021 (226)
  • December 2020 (186)
  • November 2020 (143)
  • October 2020 (215)
  • September 2020 (109)
  • April 2020 (153)
  • March 2020 (312)
  • February 2020 (498)
  • January 2020 (452)
  • December 2019 (373)
  • November 2019 (155)
©2023 | Design: Newspaperly WordPress Theme