នៅស្នងការនគរបាល ខេត្តសៀមរាប នាព្រឹកមិញ បានធ្វើពិធី ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងនិងបំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលជាតិ ខេត្តសៀមរាប ក្រោមវត្តមាន លោកប៉ែន វិបុល អគ្គស្នងការរង នគរបាលជាតិ និងជាប្រធានាយកដ្ឋានបុគ្គលិក និងលោកនាក់ ណេរ៉ុន អភិបាល រងខេត្តសៀមរាប រួមនិងមន្ត្រីអបដំណើរជាច្រើនរូបទៀត។
សេចក្ដីប្រកាសនេះ បានសម្រេចតែងតាំង លោក វរសេនីយ៍ឯក សឿន សេន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច តែងតាំងមុខតំណែងថ្មី ជាស្នងការរង ទទួលផែនការងារសេនាធិការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងស្នងការរង ចំនួន២រូបទៀត។ ក្រៅពីប្រកាសមុខតំណែង ស្នងការរង ទាំង៣រូប ក៏មានការប្រកាស អធិការនគរបាល ស្រុកអង្គរធំ ស្រុកប្រាសាទបាគង និងអធិការរងស្រុក និងតួនាទីមួយចំនួនទៀត និងមានការបំពាក់សឋានន្តរស័ក្តិ ជួនមន្ត្រីនគរបាល មានស្នាដៃជាច្រើននាក់ផងដែរ។
សូមបញ្ជាក់ថាសម្រាប់គណ:ស្នងការនគរបាលខេត្តសៀមរាប បច្ចុប្បន្ន មានស្នងរងរហូតចំនួន២៤រូបហើយ ស្នងការមួយរូបទៀត ចំនួន២៥រូប ស្នងការរង២៤រូបនិងស្នងការមួយរូប៕
អត្ថបទ៖ សៀមរាបប៉ុស្តិ៍