បន្ទាប់ពីមានការរិះគន់ជាបន្តបន្ទាប់ទៅលើ លោក ថេង សុថុល អភិបាលខណ្ឌចំការមន អំពីភាពកម្សោយក្នុងការគ្រប់គ្រងរដ្ឋបាលក្នុងមូលដ្ឋាន ជុំវិញគម្រោងការសាងសង់រោងការបិទផ្លូវសាធារណៈរយៈពេល២ថ្ងៃ នោះ អាជ្ញាធរបានចុះទៅណែនាំខាងសាលាវេស្ទើន មិនអោយសិស្សានុសិស្សមានការឈប់សម្រាកនោះទេ គឺ អោយចូលរៀនជាធម្មតាវិញ ។
ហ្វេសប៊ុកផេកផ្លូវការរបស់រដ្ឋបាលខណ្ឌចំការមន សរសេរថា “ពាក់ព័ន្ធនឹងករណីព័ត៌មានចុះផ្សាយស្ដីពីសេចក្ដីជូនដំណឹងរបស់សាលាវេស្ទេីនអន្តរជាតិ (សាខាបឹងត្របែកទី១) អោយសិស្សានុសិស្សឈប់សម្រាករយៈពេល២ថ្ងៃ ដោយមូលហេតុមានការសង់រោងបិទផ្លូវ នៅមុខសាលា នាថ្ងៃទី ១១-១២ ខែ ធ្នូ ឆ្នាំ ២០១៩ , ក្រោយពីទទួលបានព័ត៌មានភ្លាម លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានចុះសម្របសម្រួល និង ណែនាំដល់សាលាមិនអោយសិស្សានុសិស្សមានការឈប់សម្រាកនោះទេ គឺអោយចូលរៀនជាធម្មតាវិញ”។រដ្ឋបាលខណ្ឌចំការមន បញ្ជាក់ទៀតថា មិនមានការបិទផ្លូវ នោះទេ ហើយសិស្សានុសិស្សចូលរៀនជាធម្មតា ៕
អត្ថបទ៖ CPC