Skip to content

Menu
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មាននយោបាយ
  • ព័ត៌មានសង្គម
  • ព័ត៌មានកីឡា
  • ព័ត៌មានសិល្បៈ
Menu

ពុទ្ធបរិស័ទ ផ្ទុះបាតុកម្មចៅអធិការវត្តពន្លៃ ធ្លាប់រត់ចោល ធ្វើឲ្យវត្តអត់លោកធ្វើបុណ្យ(មានវិដេអូ)

Posted on December 6, 2019

គណៈកម្មការ​អាចារ្យ​ ប្រជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ពន្លៃ​ជិត​៤០០​នាក់​ នាំគ្នា​ធ្វើ​អធិករណ៍​ប្រឆាំង​តវ៉ា ​ចំពោះ​ការ​ប្រកាស​តំណែង​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ពន្លៃ​ ដោយ​ប្រជា​ពុទ្ធ​បរិស័ទ​ចោទ​ប្រកាន់​ថា​ ​អតីត​ព្រះចៅ​អធិការ​វត្ត​ពន្លៃ​នេះ​ថា ​បាន​ចាកចេញ​ចោល​វត្ត​នៅ​ថ្ងៃ​ចូល​ព្រះ​វស្សា ​​​ធ្វើ​ឲ្យ​ប្រជា​ពុទ្ធបរិស័ទ​គ្មាន​ព្រះសង្ឃ​ធ្វើបុណ្យ​ក្នុង​រដូវ​ចូល​វស្សា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ផ្ទុះ​អធិករណ៍​នេះ ​​ធ្វើ​ឡើង ​ក្រោយ​ពី​ព្រះ​អនុគណ​ស្រុក​មេសាង​, ​​ព្រះ​វិន័យ​ធម៌,​ លោក​ឈុំ​ ឈា អភិបាលរង​ស្រុក​មេសាង, លោក​តេត​ សារី ​ប្រធាន​ការិយាល័យ​ធម្មការ​ស្រុក ​និង​មន្ត្រី​សង្ឃ​ បាន​មក​ប្រកាស​តែងតាំង​ព្រះ​តេជគុណ​សាំង ​គឹម​ឃុន ជា​ព្រះចៅ​អធិការ​វត្ត​ពន្លៃ ទើប​​ពុទ្ធបរិស័ទ​ចូល​ឆក់​យក​សេចក្ដី​សម្រេច​ តែងតាំង​របស់​ព្រះ​មេគណ​ខេត្ត​ ហែក​ចោល ​និង​ដណ្ដើម​ត្រា​យក​ព្រាច​ចោល ​ព្រម​ទាំង​មាន​ការ​ប្រទាញប្រទង់​ស្បង់​ចីពរ​ព្រះសង្ឃ​ទៀត​ផង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ករណី​ផ្ទុះ​អធិករណ៍​​នៅ​វត្ត​ពន្លៃ​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក​ ថ្ងៃ​ទី​៤ ខែ​​ធ្នូ​ឆ្នាំ​២០១៩​នៅ​វត្ត​ពន្លៃ​ ឃុំ​អង្គ​រស ​ស្រុក​មេសាង ​ខេត្ត​ព្រៃវែង។

លោក​វ៉ាន់ ​យឿន​ ប្រធាន​គណៈកម្មការ​អាចារ្យវត្ត​ពន្លៃ​ បាន​ឲ្យ​ដឹង​ថា មូលហេតុ​នាំ​ឲ្យ​មាន​អធិករណ៍​នេះ​ដោយសារ​ព្រះ​តេជគុណ​សាំង​ គឹម​ឃុន អតីត​ចៅអធិការ​វត្ត​ពន្លៃ​ បាន​ចុះ​ចោល​វត្ត​ ព្រមទាំង​នាំ​ព្រះសង្ឃ​០៥​អង្គ​ ចេញពី​វត្ត​ កាលពី​​ថ្ងៃ​ទី​១៧ ​ខែ​មិថុនា ឆ្នាំ​២០១៨ ​វេលា​ម៉ោង​៨​ព្រឹក​ មុន​ថ្ងៃ​ចូល​ព្រះវស្សា​១​ថ្ងៃ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រះ​តេជគុណ ​សាំង​ គឹម​ឃុន ​បាន​នាំ​ព្រះសង្ឃ​៥​អង្គ​ ទៅ​គង់នៅ​ខេត្ត​ឧ​ត្ត​មានជ័យ​ធ្វើ​ឲ្យ​វត្ត​ពន្លៃ​គ្មាន​ព្រះសង្ឃ​គង់នៅ ​សម្រាប់​ប្រជា​ពុទ្ធបរិស័ទ​ធ្វើបុណ្យ​ឡើយ​ ហើយ​បាន​នាំ​យក​បរិក្ខារ ​និង​បច្ច័យ​សម្រាប់​កសាង​វត្ត​ទៅ​បាត់​ ដោយ​មាន​បំណង​ឲ្យ​វត្ត​ពន្លៃ​បារាជិក។ ដោយ​ហេតុ​នេះ​ហើយ ទើប​គណៈកម្មការ​គ្រូអាចារ្យ​វត្ត​ បាន​ទៅ​និមន្ត​ព្រះសង្ឃ​ព្រះនាម​ឆូ​យ​ គង់នៅ​ ដែល​មាន​ស្រុកកំណើត​នៅ​ក្នុង​ភូមិ​ពន្លៃ​ ពី​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​ មក​គង់​នៅចាំ​ព្រះវស្សា​វត្ត​ពន្លៃ​បន្ត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក​នៅ​ថ្ងៃ​ទី​១០ ​ខែ​សីហា ឆ្នាំ​២០១៨​ បាន​និមន្ត​ព្រះ​អនុគណ​ព្រះនាម​បិណ្ឌ​តោ​ហ៊ិ​ន​សុខុម និង​ព្រះ​គ្រូ​អនុ​វិន័យធរ​ និង​លោក​អនុប្រធាន​ការិយាល័យ​ធម្មការ​ និង​សាសនា​ស្រុក​បាន​ចាត់តាំង​ព្រះ​តេជគុណ ​ឆូវ​ គង់នៅ ជា​ព្រះចៅ​អធិការ​វត្ត​ស្ដីទី​ដើម្បី​គ្រប់គ្រង​វត្ត​បន្ត។ ចំណែក​ព្រះ​តេជគុណ ​សាំង​ គឹម​ឃុន ​បាន​និមន្ត​ចេញពី​វត្ត​រយៈពេល​១១​ខែ​ គឺ​ពី​ខែ​មិថុនា ឆ្នាំ​២០១៨ ​លុះដល់​ថ្ងៃ​១៨​ ខែ​ឧសភា ឆ្នាំ​២០១៩ ទើប​និមន្ត​ត្រឡប់​មក​វិញ ​ហើយ​ពេល​ត្រឡប់មកវិញ​ក៏​មិនបាន​ប្រាប់​គណៈកម្មការ​អាចារ្យ​វត្ត​ដែរ។ ដូច្នេះ​ប្រជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ពន្លៃ​ចំនួន​៤០០​គ្រួសារ​មិន​អាច​ទទួល​ព្រះ​តេជគុណ​សាំង​គឺ​ម​ឃុន​ ធ្វើជា​ចៅអធិការ​វត្ត​ពន្លៃ​ទៀត​ទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាក់ទិន​ករណី​នេះ​ដែរ​ លោក​តេត​ សារី​ ប្រធាន​ការិយាល័យ​ធម្មការ​ និង​សាសនា​ស្រុក​មេសាង​ បាន​មាន​ប្រសាសន៍​ថា ព្រះ​តេជគុណ​សាំង​ គឹម​ឃុន​ ពិតជា​បាន​ចេញពី​វត្ត​ពន្លៃ​ ទៅ​គង់នៅ​ខេត្ត​ឧត្តរមានជ័យ ​ពិតប្រាកដ​មែន​ដោយ​បាន​សុំ​ព្រះ​អនុគណ​ទៅ​រៀន ក៏ប៉ុន្តែ​ព្រះសង្ឃ​៥​អង្គ​ទៀត​ បាន​និមន្ត​ទៅតាម​ទើប​វត្ត​គ្មាន​ព្រះសង្ឃ​គង់នៅ​ចាំ​ព្រះវស្សា​ក្នុង​វត្ត។ ក្រោយ​មក ​គណៈកម្មការ​អាចារ្យវត្ត​ និង​ប្រជា​ពុទ្ធបរិស័ទ​ បាន​ដាក់​សំណើ​ទៅ​ការិយាល័យ​ធម្មការ​ស្រុក​ ​ហើយ​បាន​បញ្ជូន​ទៅ​មន្ទីរ​ធម្មការ​ខេត្ត​ឲ្យ​ជួយ​ដោះស្រាយ​២​លើក​មក​ហើយ​ ក៏ប៉ុន្តែ​បញ្ហា​តែងតាំង​ព្រះ​តេជ​គុណ​សាំង ​គឹម​ឃុន​ ជា​ចៅអធិការ​វត្ត​ជាថ្មី​នេះ​ គឺជា​សេចក្តី​សម្រេច​របស់​ព្រះ​មេគណ​ខេត្ត​ និង​ប្រធាន​មន្ទីរ​ធម្មការ​ខេត្ត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាក់ទិន​ករណី​នេះ​ដែរ​ ព្រះ​អនុគណ​ស្រុក​មេសាង​ បាន​មាន​សង្ឃ​ដីកា​ថា វិន័យ​សង្ឃ​គឺ​ព្រះសង្ឃ​អង្គ​ណា​មាន​ព្រះ​ជន​ចាស់​វស្សា​ជាង​គឺ​ធ្វើជា​គ្រូ​ចៅអធិការ​ ធ្វើ​ឲ្យ​ប្រជា​ពុទ្ធ​បរិស័ទ​មិន​យល់ព្រម​ទើប​ផ្ទុះ​អធិករណ៍​រហូត​មាន​ហិង្សា។​ ខណៈ​ប្រជា​ពុទ្ធបរិស័ទ​កំពុង​ផ្ទុះ​ការ​តវ៉ា​ លោក​ឈុំ​ ឈា​ អភិបាលរង​ស្រុក​មេសាង​ លួច​ប្រគល់​ត្រា​ទៅ​ឲ្យ​ព្រះ​តេជគុណ​សាំង ​គឹម​ឃុន ​ទើប​ផ្ទុះ​ហិង្សា​តែ​ម្តង​ទៅ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ករណី នេះ ​រហូតមកដល់​ល្ងាច​ថ្ងៃ​ដដែល​ ក៏​មាន​ប្រជាពលរដ្ឋ​ចំនួន​២​នាក់ ​ត្រូវ​បាន​នាយរង​ប៉ុស្តិ៍​ និង​លោក​អធិការ​រង​ម្នាក់​ ​កោះហៅ​ទៅ​សួរនាំ​ដែរ ​ ពាក់ព័ន្ធ​នឹង​ការ​ហែក​ក្រដាស​សេចក្ដី​ប្រកាស​ ដោយ​សមត្ថកិច្ច​ បាន​និយាយ​ថា បើ​សិន​ជា​ការ​សួរនាំ​ទៅ​ប្រជាពលរដ្ឋ​២​នាក់​នោះ ហើយ​​​ពួកគាត់​​ឆ្លើយ​ថា​ពួកគាត់​ពិតជា​បាន​ហែក​ក្រដាស​ប្រកាស​នោះ​មែន ​អ្នក​ទាំង​២​នាក់​នោះ ​នឹង​មាន​ទោស។ ​​ទោះ​ជាយ៉ាណា​ប្រជាពលរដ្ឋ​ប្រមាណ​ជា​៤០០​គ្រួសារ​មិន​សុខចិត្ត​នោះ​ទេ ​ពួកគាត់​នឹង​បន្ត​នៅ​ការ​តវ៉ា​នេះ​រហូតដល់​ទទួល​បាន​ភាព​យុត្តិធម៌៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ កម្ពុជាថ្មី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្ទុះអធិករណ៍

គណៈកម្មការ​អាចារ្យ​ ប្រជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ពន្លៃ​ជិត​៤០០​នាក់​ នាំគ្នា​ធ្វើ​អធិករណ៍​ប្រឆាំង​តវ៉ា ​ចំពោះ​ការ​ប្រកាស​តំណែង​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ពន្លៃ

Posted by Kampuchea Thmey Daily on Wednesday, December 4, 2019

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ

  • គ្រូជោគជ័យ ស្តីពីច្បាប់ស្រូបទាញចក្រវាឡ ត្រូវកូនតុងទីនចោទថា បោ.ក.លុយរាប់លានដុល្លារ
  • ម្ចាស់ដី ចេញបំភ្លឺហើយ ករណីម្ចាស់បុរី ម៉ន ដានី ចាយលុយជាង ១២លានដុល្លារ អត់បានប្លង់ គឺមកពី…..(មានវិដេអូ)
  • ផ្ទុះការរិះគន់ មន្ត្រីជំនាញ ចា​ប់​រថយន្តកែច្នៃបំពង់ស៊ីមុាំង ប្រើត្រចៀកស្តាប់ គ្មានឧបករណ៍បច្ចេកទេសត្រឹមត្រូវ
  • សូមប្រយ័ត្ន តារាសម្តែង សាយ សៀរ៉ា កើតជំងឺម្យ៉ាង វៀចមុខ វៀចមាត់ រហូតទៅដល់ពេទ្យថៃហើយ..(មានវិដេអូ)
  • ខ្លាំងមែន ភូមិឃុំសុវត្ថិភាពនៅឯណា? ចោរហ៊ានចូលគាស់ ដល់សាលាឃុំ យកសម្ភារៈអស់រលីង
  • ខាត់ សុឃឺម ថាឲ្យឯម រៀម ច្នៃម៉ូដគឺដកស្រង់ពី រចនាបថ ខោទឹកនោម ឯគង់ សុជាតិ សួរចំៗថា….(មាន​វិដេអូ)
  • ករណី ចា..ប់..ពលរដ្ឋដាក់.គុ..ក..ច្រឡំ ដោយសារអ្នកសរសេររបាយការណ៍ខុស ត្រូវអគ្គាធិការដ្ឋានបំភ្លឺថា….
  • បណ្ឌិតច្នៃម៉ូដ ឯម រៀម វា..យ.ប..ក.ទៅអ្នករិះគន់ ថាជាមនុស្សមិនយល់ដឹង ព្រោះវាជាឈុតខ្មែរបុរាណទេ
  • បែ.ក.ធ្លា.យ មន្ត្រីសង្ឃ ប្រ.កែ.ក.គ្នា. រឿង​ចា.ក់.ឆ្នោ.ត.កន្ទុយលេខ ជំ.ពា.ក់​គេមិនព្រមសង (មានវិដេអូ)
  • ប្រពន្ធស្ទើខ្យ.ល់.ចា.ប់ ពេលតា.ម.ទា.ន់ប្តី.​ កំពុង.កោ.ស.ខ្យល់ ឲ្យស្រី.ស្នេ.ហ៍.នៅ.ក្នុងបន្ទប់ជួល

ប្រក្រតីទិន

December 2019
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
« Nov   Jan »

Archives

  • March 2023 (32)
  • February 2023 (1)
  • January 2023 (1)
  • November 2022 (1)
  • August 2022 (120)
  • July 2022 (155)
  • June 2022 (148)
  • May 2022 (81)
  • April 2022 (70)
  • March 2022 (61)
  • February 2022 (13)
  • January 2022 (44)
  • December 2021 (32)
  • November 2021 (24)
  • October 2021 (52)
  • September 2021 (40)
  • August 2021 (23)
  • July 2021 (26)
  • June 2021 (41)
  • May 2021 (45)
  • April 2021 (117)
  • March 2021 (167)
  • February 2021 (224)
  • January 2021 (226)
  • December 2020 (186)
  • November 2020 (143)
  • October 2020 (215)
  • September 2020 (109)
  • April 2020 (153)
  • March 2020 (312)
  • February 2020 (498)
  • January 2020 (452)
  • December 2019 (373)
  • November 2019 (155)
©2023 | Design: Newspaperly WordPress Theme