នៅពេលថ្មីៗនេះ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ដែលមួយចំនួនធំជាយុវជន បាននាំគ្នាប្រតិកម្មខ្លាំងៗចំពោះទង្វើមិនគប្បីរបស់ក្រុមតារាសិល្បះខ្មែរ ក្នុងការជួយផ្សព្វផ្សាយស្ពត់ពាណិជ្ជកម្មអោយក្រុមហ៊ុនស្រាបៀតាមរយះកញ្ចក់ទូរទស្សន៍ក្តី តាមរយះបណ្តាញសង្គមហ្វេសប៊ុកក្តី។
នៅថ្ងៃទី៦ធ្នូនេះ ក្រោយតារាចម្រៀង និងតារាសម្តែងល្បីៗ ដែលមានប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសកម្ពុជា បានចេញផ្សាយរូបថតខ្លួនឯងភ្ជាប់នឹងកំប៉ុងស្រាបៀ ស្រាប់តែមានអ្នកលេងហ្វេសប៊ុកមួយចំនួនធំមានការមិនពេញចិត្ត នឹងនាំគ្នាបញ្ចេញមតិយោបល់រៀងៗខ្លួន ដោយបន្តចែកចាយរូបក្រុមតារាសិល្បះទាំងនោះតាមហ្វេសប៊ុកព្រោងព្រៀត។