នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សែម គន្ធា មានអត្តលេខ៥៧៣៤៥ ត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងជាស្នងការរងទទួលផែនសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ទន្ទឹមនេះ លោកវរសេនីយ៍ទោ សែម រតនា អត្តលេខ៧៣២៣១នាយរងការិយាល័យ ត្រូវឡើងដំណែងជានាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ជំនួសលោក សែម គន្ធា ដែលត្រូវជាបងប្រុសបង្កើត ។
នេះបើយោងតាមប្រកាសស្តីពីការផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែង និងតម្លើងឋានន្តរស័ក្តិមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះហត្ថលេខាដោយ សម្តេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៤ ខែធ្នូឆ្នាំ២០១៩ ថ្មីៗនេះ ។
យោងតាមប្រកាសស្តីពីការផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែង និងតម្លើងឋានន្តរស័ក្តិមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញខាងលើក៏មានមន្ត្រីជាច្រើនរូបទៀតផងដែរ ដែលត្រូវបានផ្ទេរភារកិច្ច និង តែងតាំងមុខតំណែងនិង តម្លើងឋានន្តរស័ក្តិ ៕
អត្ថបទ៖ CPC