ក្រុមអាជីវករ!ដែលដើរប្រមូលទិញស្រូវពីខេត្តនានា! ដឹកតាមរថយន្តធំៗ មកលក់ឲ្យឈ្មួញវៀតណាម នៅច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង ។គ្រោងនឹងប្រមូលផ្ដុំគ្នា ផ្ទុះការតវ៉ា ដាក់រថយន្តបិទផ្លូវ! ដើម្បីសុំដក(ចំណតបេនឡាន)ចេញ ព្រោះស្ទាក់យកលុយច្រើនពេក!។
ជាមួយគ្នានោះ! ក្រុមអាជីវករបានសម្ដែងការមិនពេញចិត្ត នឹងរិៈគន់ខ្លាំងៗមកលើអាជ្ញាធរខេត្តព្រៃវែង ថា៖ បានបើកដៃឲ្យនាយទុន បង្កើតចំណត!បេនឡាន! ។ករណីនេះ!ក្រុមអាជីវករសូមស្នើដល់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។សូមមេត្តាអនុគ្រោះលុបឬដកបេនឡាន នៅចំណុចខាងលើចេញ! បើមិនអាចក៍សូមឲ្យបន្ថយតម្លៃ មកនៅត្រឹម៥,០០០រៀលក្នុង១រថយន្តបានហើយ ដើម្បីបន្ថយបន្ទុកពួកខ្លួន លើកស្ទួយវិស័យកសិកម្ម កាត់បន្ថយភាពក្រីក្រ។
អាជីវករបានថ្លែងប្រាប់ ដើមរាំង នៅថ្ងៃទី០៧,១២,២០១៩ថា៖ ពួកខ្លួនហួសចិត្តជាខ្លាំង!ចំពោះលោក ទេព សារិទ្ធ ដែលអាងអំណាច ឯកឧត្ដមអភិបាលខេត្តព្រៃវែង មកបង្កើតចំណតបេនឡាននៅចំណុចខាងលើ។រួចកំណត់យកលុយពីពួកគាត់គ្មានបន្ធូរដៃ ក្រោមហេតុផលថា៖ មានអាជ្ញាប័ណ្ណពីក្រសួង ក្នុងការស្ទាក់រថយន្តស្រូវយកលុយ!។ជាងនេះទៅទៀតឈ្មោះ ទេព សារិទ្ធ ជាថៅកែបេនបានបោះពាក្យសម្ដីថា! ចៅហ្វាយខេត្តព្រៃវែង ជាអ្នកអនុញ្ញាតឲ្យខ្លួនយកលុយពីរថយន្តដឹកស្រូវទាំងអស់,,,!។
អាជីវករបញ្ជាក់ថា៖ ខ្លួនដឹកស្រូវ១រថយន្ត ថៅកែបេនកំណត់យក២០,០០០រៀលជាកំហិត។ក្នុងនោះ! គេបញ្ជាឲ្យសន្តិសុខស្ទាក់រថយន្តតាមផ្លូវ យកលុយសិន ទើបអនុញ្ញាតឲ្យរថយន្តបើកបន្តទៅមុខ លក់ស្រូវឲ្យឈ្មួញវៀតណាមបាន ។ប្រភពដដែលបន្តថា៖ បើទោះបីជារថយន្តដឹកស្រូវពួកខ្លួនតូចឬធំក៍ដោយ គឺថៅកែបេនដឹងតែកំណត់យកលុយ២០,០០០រៀលយ៉ាងទៀងទាត់។
ខណៈក្នុងមួយថ្ងៃៗមានរថយន្តរាប់សិបគ្រឿង ដែលដឹកស្រូវពីខេត្តនានា មកលក់ឲ្យឈ្មួញវៀតណាម នៅច្រកទ្វារមួយនេះ គឺគ្មានអាជីវករណា?អាចគេចផុតពីការបង់លុយឲ្យបេនទេ!។
អាជីវករលើកឡើងបែបនេះថា៖ ពីមុនមកមិនដែលមានការស្ទាក់រថយន្តយកលុយអញ្ចឹងទេ ។ដោយពួកខ្លួនដឹកស្រូវមកលក់ឲ្យឈ្មួញវៀតណាម! តម្លៃលើការនិយាយត្រូវគ្នា។លុះដល់ ខែវិច្ឆិកាឆ្នាំ២០១៩នេះ ស្រាប់តែមានគេធ្វើបេន ស្ទាក់រថយន្តយកលុយបែបនេះ! ធ្វើឲ្យពួកគាត់ហួសចិត្តជាខ្លាំង ព្រោះបន្ទុកបានថែមមួយកម្រិតទៀត។
នេះជាមូលហេតុនាំឲ្យ អាជីវករទិញស្រូវពីកសិករក្នុងតម្លៃទាប ដើម្បីលៃទុកលុយបង់ឲ្យបេន!។ក្នុងនោះ!ស្រូវល្អលកឲ្យវៀតណាម១គីឡូក្រាម បានតម្លៃ៩៥០រៀល ពួកខ្លួនត្រូវទិញពីកសិករទម្លាក់ថ្លៃត្រឹម៨៣០រៀលប៉ុណ្ណោះ។សកម្មភាពធ្វើបេនស្ទាក់រថយន្តដឹកស្រូវកំណត់យកលុយនេះដែរ ក្រុមអាជីវករបានចាត់ទុកថា៖ ជាអំពើជញ្ជក់ឈាមពលរដ្ឋ ច្របាច់កចិន លាន អណ្ដាតខ្មែរ ធ្វើស្រែលើខ្នងរាស្ត្រ,,,!។
ឆ្លើយតបនិងការលើកឡើងខាងលើលោក ទេព សារិទ្ធ ម្ចាស់បេនបន្ទាយចក្រី!បានឲ្យ ដើមរាំង ដឹងថា៖ បានជាលោកហ៊ានយកលុយពីអាជីវករបែបនោះ ក៍ព្រោះតែលោកមានអាជ្ញាប័ណ្ណ សម្រាប់ធ្វើអាជីវកម្មរហូតដល់៧០ឆ្នាំ គឺចាប់តាំងពីឆ្នាំ២០០៨រហូតដល់ឆ្នាំ២០៧៨ទើបផុត!។លោកបន្តថា៖ ជាមធ្យម១ឆ្នាំលោកបង់ចូលរដ្ឋអស់១៥លានរៀល ហើយតម្លៃនៅឡើងបន្តទៀត។រីឯសមទ្ធផលរបស់លោកមានដូចជាផ្លូវបេតុងជាង១គឺឡូម៉ែត្រ រោង ពេលចប់អាណត្តិ គឺប្រគល់ជូនរដ្ឋ។
លោកបញ្ជាក់ថា៖ ក្នុងអាជ្ញាប័ណ្ណរបស់លោកគេគិតជាគីឡូក្រាម ពោលគឺ!១តោនចុះក្រោមយក៥,០០០រៀល ។ស្រូវចាប់១តោនដល់២,៥កន្លះយក៨,០០០រៀល ចាប់ពី២តោនកន្លះដល់៥តោនយក១០,០០០រៀល។ចាប់ពី០៥តោនដល់១០តោនតម្លៃ១៥,០០០រៀល ពី១០តោនដល់២៥តោន យក២០,០០០រៀល!។
លោកបន្ថែមថា!ជាក់ស្ដែងលោកបន្ធូរបន្ថយ យកលុយមិនដល់កំណត់នៃអាជ្ញាប័ណ្ណទេ គឺត្រឹម១០,០០០ទៅ១៥,០០០រៀលក្នុង១រថយន្តប៉ុណ្ណោះ។ទោះជាយ៉ាងណាក្ដី!ក្រុមអាជីវករសូមស្នើដល់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ! ជាពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។សូមមេត្តាអនុគ្រោះ!ដកបេននៅចំណុចខាងលើចេញផង បើមិនអាចក៍សូមឲ្យបន្ថយតម្លៃ បេននៅត្រឹម៥,០០០រៀលក្នុង១រថយន្តបានហើយ!។ដើម្បីលើកស្ទួយនឹងលើកកំពស់វិស័យកសិកម្ម កសិករខ្មែរយើង និងកាត់បន្ថយភាពក្រីក្រ ឲ្យស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល!។បើមិនដូច្នេះទេ ថ្ងៃខាងមុខក្រុមអាជីវករនឹងផ្ទុះការតវ៉ាដាក់រថយន្តបិទផ្លូវមិនខានឡើយ!! !៕
អត្ថបទ៖ ដើមរាំង