Skip to content

Menu
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មាននយោបាយ
  • ព័ត៌មានសង្គម
  • ព័ត៌មានកីឡា
  • ព័ត៌មានសិល្បៈ
Menu

ហួសចិត្ត ពលរដ្ឋដឹកអាចម៌គោ ទំរាំដល់កន្លែង ត្រូវអាជ្ញាធរផាកតាមផ្លូវ អស់ជាង១លានវៀល

Posted on December 8, 2019

ជាក់ស្ដែងណាស់!អាជីវករ អ្នករកស៊ីស្របច្បាប់ដឹកអាចម៍គោ ក្របី ពីខេត្តព្រៃវែង ទៅលក់នៅខេត្តមណ្ឌលគិរី រតនគិរី ។ត្រូវកុងត្រូលជជុះតាមដងផ្លូវ មានដូចជា៖ ប៉ូលិសចរាចរណ៍ គណៈកម្មការត្រួតពិនិត្យសុវត្ថិភាពចរាចរណ៍និងអាវុធជាតិផ្ទុះ មន្ត្រីជញ្ជីង ។ជំរិតទារលុយរហូតជាហូរហែ ទម្រាំដល់កន្លែងលក់ អស់ចាប់ពី៤០ម៉ឺនរៀលទៅ៨០ម៉ឺនរៀលក្នុង១ជើង។ក្រុមអាជីវករអ្នកដឹកអាចម៍គោក្របី បានថ្លែងប្រាប់ ដើមរាំង នៅថ្ងៃទី០៤,១២,២០១៩នេះថា៖ មន្ត្រីតាមដងផ្លូវពិតជាបានកំណត់យកលុយពីពួកខ្លួនប្រាកដមែន! ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោមហេតុផលថា៖ ដឹកសំពីងសំពោងលើសទម្ងន់ ចំហរគូទក្រោយ ខុសស្តង់ដាលក្ខណៈបច្ចេកទេស។បើខ្លួនមិនឲ្យលុយតាមកំណត់ទេ គេនឹងចាប់ផាកពិន័យ ឬយករថយន្តទុក ឲ្យរើអាចម៍គោ ចុះពីលើរថយន្តជាដើម!។អាជីវករបញ្ជាក់ថា៖ ខ្លួនដឹកលាមក គោ ក្របីស្ងួត ១រថយន្តយីឌុប ពីស្រុកព្រះស្ដេច ខេត្តព្រៃវែង ទម្រាំដល់កន្លែងលក់ នៅខេត្តមណ្ឌលគិរី ខេត្តរតនគិរី គឺត្រូវបង់លុយឲ្យសមត្ថកិច្ចតាមដងផ្លូវ ជាហូរហែ៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ!បង់ឲ្យប៉ូលិសចរាចរណ៍មុនគេនៅចំណុច(តាគោក)ស្រុកព្រះស្ដេច១កន្លែង២០,០០០រៀល ថ្ងៃខ្លះគេដាក់២កន្លែងបង់អស់៤០,០០០រៀលក្នុង១រថយន្ត។បង់ឲ្យប៉ូលិសចរាចរណ៍គោលដៅ លើផ្លូវជាតិលេខ១១ ជិតផ្លូវកែងចុះមកស្នេហ៍ ចំនួន​២០,០០០រៀល។ហើយបង់ឲ្យប៉ូលិសចរាចរណ៍ លើផ្លូវជាតិលេខ៨ ភូមិធ្នង់ស្រុកស្វាយអន្ទរ ២០,០០០រៀ ។រួចបង់ឲ្យប៉ូលិសចរាចរណ៍ ស្រុកកំចាយមារ ២០,០០០រៀលទៀត នេះជាតួរលេខបង់នៅខេត្តព្រៃវែង!សម្រាប់រថយន្ត១គ្រឿង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះដល់ខេត្តត្បូងឃ្មុំ បង់ឲ្យប៉ូលិសចរាចរណ៍ លើផ្លូវជាតិលេខ៨ ហួសផ្ទះសម្ដេច ហេង សំរិន បន្តិចក្នុងស្រុកពញ្ញាក្រែក ២០,០​០០រៀល។នឹងបន្តបង់ឲ្យប៉ូលិសចរាចរណ៍ នៅចំណុច មុខសាលាស្រុក ពញ្ញាក្រែក ចំនួន៤០,០០០រៀល។ ខណៈជារៀងរាល់លើក ប៉ូលិសនៅគោលដៅនោះថា៖ បើគេផាកពិន័យគឺ៧៥,០០០រៀលឯណោះ!។ពេលបើកដល់ចំណុចបូសតាកុក លើផ្លូវជាតិលេខ៧បង់ឲ្យប៉ូលិសចរាចរណ៍៣០,០០០រៀល នេះជាតួរលេខនៅខេត្តត្បូងឃ្មុំ!សម្រាប់រថយន្ត១គ្រឿង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះចូលទឹកដីខេត្តក្រចេះ! ពួកគាត់ត្រូវបង់ឲ្យប៉ូលិសចរាចរណ៍ ស្រុកស្នួល! នៅលើផ្លូវជាតិលេខ៧ចំនួន២០,០០០រៀលជាកំហិត។
នឹងបន្តបង់ឲ្យសមត្ថកិច្ចចម្រុះចំណុចផ្លូវកែងស្នួល១០,០០០រៀល! រួចបង់ឲ្យលោក អ៊ុយ ហឿន ជញ្ជីងស្រុកស្នួល ១០០,០០០រៀលជាកំហិត ។ជាថ្នូរនឹងការមិនចូលថ្លឹង ឬបើកចូលជញ្ជីងហើយ ប៉ុន្តែមិនថ្លឹង! នេះជាតួរលេខនៅខេត្តក្រចេះ សម្រាប់រថយន្ត១គ្រឿង​។លុះឈានដល់ខេត្តមណ្ឌលគិរី បង់ឲ្យប៉ូលិសចរាចរណ៍ចំណុចស្នែងស្រុកកែវសីមា ២០,០០០រៀល ។សមត្ថកិច្ចកណ្ដាលព្រៃ ផ្លូវលេខ​៧៦ ក្នុងស្រុកកែវសីមា ចំនួន៣០,០០០រៀលទៀត ។នឹងបង់បេននៅមណ្ឌលគិរីអស់ ២៥,០០០រៀលទៀត ទើបដល់កន្លែងលក់ឬទីតាំងម៉ូយកុម្មង់! ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះ!ក្រុមអាជីវករបានបញ្ជាក់ប្រាប់ ដើមរាំង ទៀតថា៖ សម្រាប់ផ្លូវតាម ខេត្តស្ទឹងត្រែងវិញ! ។គឺសមត្ថកិច្ចខេត្តព្រៃវែង នឹងខេត្តត្បូងឃ្មុំ ពួកខ្លួននៅតែបង់ឲ្យដដែល! ប៉ុន្តែអាចគេចផុតពីសមត្ថកិច្ចខេត្តក្រចេះបានខ្លះ និងមណ្ឌលគិរី ។ជាក់ស្ដែងពួកខ្លួនត្រូវបាន គណៈកម្មការគោលដៅត្រួតពិនិត្យសុវត្ថិភាព ចរាចរណ៍ត្រង់ចំណុច(ភ្នំក្រហម) ស្ថិតនៅឃុំអូរឬស្សី កណ្ដាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែងកំណត់យកពីខ្លួនចំនួន១០០,០០០រៀល ជាកំហិត។នឹងបង់ឲ្យមន្ត្រីជញ្ជីង អូរពងមាន់ ខេត្តស្ទឹងត្រែង ចំនួន ១២០,០០០រៀលជាកំហិត ក្នុង១គ្រឿង ហើយទើបចូលខេត្តរតនគិរីតែម្ដង!។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ!រថយន្តដែលដឹកអាចម៍គោក្របី ពីខេត្តព្រៃវែង ទៅលក់នៅខេត្តមណ្ឌលគិរី រតនគិរី មានចំនួន២ក្រុមស្មើជិត១០គ្រឿង។ហើយក្នុង១ថ្ងៃៗត្រូវចរាចរណ៍ដឹកជញ្ជូនលើដងផ្លូវចន្លោះពី៤ទៅ៦គ្រឿង ខណៈវាសនាម្ចាស់រថយន្តទាំងនោះមិនខុសគ្នាទេ គឺត្រូវតែបង់លុយជូនបងៗសមត្ថកិច្ច ដូចគ្នា!ជៀសមិនផុត។ពោលគឺ!រថយន្ត១គ្រឿង អាចផ្ទុកបានអាចម៍គោស្ងួត១,៣០០បាវ ហើយឈ្នួលដឹកជញ្ជូន១ជើង ២៨០០,០០០រៀល។ ផាត់ថ្លៃកម្មករលើកដាក់ប្រេងសាំង បាយទឹក!។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១ជើងម្ចាស់រថយន្តអាចចំណេញចន្លោះពី៦០០,០០០រៀលទៅ៧០០,០០០រៀល។ តែបើលោកប៉ូលិសនឹងជញ្ជីង តាមដងផ្លូវជំរិតទារច្រើនៗពេក ពួកគាត់ស្ទើរតែគ្មានសល់តែម្ដង នេះនៅមិនទាន់គិតដល់ការខូចខាតឬសឹករេចរិលប្រចាំថ្ងៃផង,,,! ។ក្រុមអាជីវករបានចាត់ទុកសកម្មភាពនេះ ជាទង្វើជញ្ជក់ឈាមស្រស់ៗ គាបសង្កត់ពួកខ្លួនដែលរកស៊ីស្របច្បាប់!។ពាក់ព័ន្ធនិងការអះអាង រឿងកុងក្រូលជជុះតាមដងផ្លូវ ជំរិតយកលុយពីអាជីវករដឹកលាមកគោក្របី នេះដែរ ដើមរាំង មិនអាចស្វែងរកសុំការបំភ្លឺពីមន្ត្រីទាំងនោះបានទេ ព្រោះច្រើនកន្លែងពេក!។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែលោក បែន រ័ត្ន ស្នងការខេត្តត្បូងឃ្មុំបានថ្លែងថា៖ លោកចង់ឲ្យឈ្មួញដែលបង់លុយនុង បញ្ជាក់មកថា៖ បង់ឲ្យពីណានរណាខ្លះ? សូមកត់ឈ្មោះមន្ត្រីនិងប្រាប់គោលដៅ ចំនួនលុយមក ដើម្បីឲ្យលោកមានវិធានការ។ទោះជាយ៉ាងណាក្ដី!មជ្ឈដ្ឋាននានាក៍ដូចជាក្រុមអាជីវករផ្ទាល់ សូមស្នើឲ្យក្រសួងពាក់ព័ន្ធ ! ។មេត្តាចាត់វិធានការចំពោះមន្ត្រីកុងត្រូលជជុះទាំងនោះផងទាន! ដើម្បីកែទម្លាប់ដ៏អាក្រក់មួយនេះ។ជៀសវាងពលរដ្ឋខឹងគោវ៉ៃរទេះ ស្អប់មន្ត្រីថ្នាក់ក្រោម ខឹងដល់សម្ដេចតេជោ ដែលជាប្រមុខដឹកនាំដ៍ត្រឹមត្រូវនៃកម្ពុជា៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ ដើមរាំង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ

  • កូនក្រមុំភ្លោះ ដល់គូរព្រេង រៀបការក្នុងថ្ងៃតែមួយ បងយកបង ប្អូនយកប្អូន ផ្តើមចេញពី…..
  • គ្រូជោគជ័យ ស្តីពីច្បាប់ស្រូបទាញចក្រវាឡ ត្រូវកូនតុងទីនចោទថា បោ.ក.លុយរាប់លានដុល្លារ
  • ម្ចាស់ដី ចេញបំភ្លឺហើយ ករណីម្ចាស់បុរី ម៉ន ដានី ចាយលុយជាង ១២លានដុល្លារ អត់បានប្លង់ គឺមកពី…..(មានវិដេអូ)
  • ផ្ទុះការរិះគន់ មន្ត្រីជំនាញ ចា​ប់​រថយន្តកែច្នៃបំពង់ស៊ីមុាំង ប្រើត្រចៀកស្តាប់ គ្មានឧបករណ៍បច្ចេកទេសត្រឹមត្រូវ
  • សូមប្រយ័ត្ន តារាសម្តែង សាយ សៀរ៉ា កើតជំងឺម្យ៉ាង វៀចមុខ វៀចមាត់ រហូតទៅដល់ពេទ្យថៃហើយ..(មានវិដេអូ)
  • ខ្លាំងមែន ភូមិឃុំសុវត្ថិភាពនៅឯណា? ចោរហ៊ានចូលគាស់ ដល់សាលាឃុំ យកសម្ភារៈអស់រលីង
  • ខាត់ សុឃឺម ថាឲ្យឯម រៀម ច្នៃម៉ូដគឺដកស្រង់ពី រចនាបថ ខោទឹកនោម ឯគង់ សុជាតិ សួរចំៗថា….(មាន​វិដេអូ)
  • ករណី ចា..ប់..ពលរដ្ឋដាក់.គុ..ក..ច្រឡំ ដោយសារអ្នកសរសេររបាយការណ៍ខុស ត្រូវអគ្គាធិការដ្ឋានបំភ្លឺថា….
  • បណ្ឌិតច្នៃម៉ូដ ឯម រៀម វា..យ.ប..ក.ទៅអ្នករិះគន់ ថាជាមនុស្សមិនយល់ដឹង ព្រោះវាជាឈុតខ្មែរបុរាណទេ
  • បែ.ក.ធ្លា.យ មន្ត្រីសង្ឃ ប្រ.កែ.ក.គ្នា. រឿង​ចា.ក់.ឆ្នោ.ត.កន្ទុយលេខ ជំ.ពា.ក់​គេមិនព្រមសង (មានវិដេអូ)

ប្រក្រតីទិន

December 2019
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
« Nov   Jan »

Archives

  • April 2023 (1)
  • March 2023 (32)
  • February 2023 (1)
  • January 2023 (1)
  • November 2022 (1)
  • August 2022 (120)
  • July 2022 (155)
  • June 2022 (148)
  • May 2022 (81)
  • April 2022 (70)
  • March 2022 (61)
  • February 2022 (13)
  • January 2022 (44)
  • December 2021 (32)
  • November 2021 (24)
  • October 2021 (52)
  • September 2021 (40)
  • August 2021 (23)
  • July 2021 (26)
  • June 2021 (41)
  • May 2021 (45)
  • April 2021 (117)
  • March 2021 (167)
  • February 2021 (224)
  • January 2021 (226)
  • December 2020 (186)
  • November 2020 (143)
  • October 2020 (215)
  • September 2020 (109)
  • April 2020 (153)
  • March 2020 (312)
  • February 2020 (498)
  • January 2020 (452)
  • December 2019 (373)
  • November 2019 (155)
©2023 | Design: Newspaperly WordPress Theme