លោក ម៉ុម សារ៉ុម អធិការនគរបាលស្រុកបាភ្នំ ថ្លែងប្រាប់ CPC NEWS ថា ជនសង្ស័យពាក់ព័ន្ធករណីរំលោភសេពសន្ថវៈក្មេងស្រីអាយុ១១ឆ្នាំ រហូតបានសម្រេចចំនួន៥ដង បានចូលបំភ្លឺដោយខ្លួនឯង នៅព្រឹកថ្ងៃទី៩ ខែធ្នូ នេះ ។
ក្រោយការសាកសួរ គឺ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យរូបនេះ ហេីយបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដេីម្បីបន្តនីតិវិធី ។ការសម្រេចឃាត់ខ្លួនសាជាថ្មីលេីជនសង្ស័យរូបនេះ បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងក្លាលេីលោក ម៉ុម សារ៉ុម អធិការនគរបាលស្រុកបាភ្នំ ដែលសម្រេចដោះលែងជនសង្ស័យ ក្រោយសាកសួរត្រឹមរយៈពេល៤ម៉ោង ប៉ុណ្ណោះ ។
គួររំលឹកថា ក្រោយហៅមកសាកសួររយៈពេលត្រឹមតែ៤ម៉ោង ប៉ុណ្ណោះ បែរជាលោកអធិការនគរបាលស្រុកបាភ្នំ ខេត្តព្រៃវែង បញ្ជាអោយដោះលែងជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈក្មេងស្រីអាយុ១១ឆ្នាំ រហូតបានសម្រេចចំនួន៥ដង ។
គ្រួសារនៃជនរងគ្រោះ ចោទប្រកាន់ថា ការដោះលែងយ៉ាងប្រញាប់ប្រញាល់បែបនេះ គឺ ពិតជាមានការប្រព្រឹត្តអំពេីពុករលួយ ដោយស្នេីអោយស្ថាប័នពាក់ព័ន្ធ បេីកការស៊េីបអង្កេតជាបន្ទាន់ ។ប៉ុន្តែលោកអធិការនគរបាលស្រុកបាភ្នំ បានចេញមុខបដិសេធ ការចោទប្រកាន់ នេះ ។
ក្មេងស្រីរងគ្រោះអាយុ១១ឆ្នាំ រៀបរាប់ថា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ពិន ប៊ន ជាជនសង្ស័យ បានហៅទៅជួយទូលស្រូវពូជ លោកយាយនៅឯស្រែក្រោយផ្ទះ ។ ស្រាប់តែទៅដល់អត់ឃើញលោកយាយក៏បានសួរ ថា ឯណាយាយ? ស្រាប់តែលោកប៊ិន ប៊នបានរត់ទៅចាប់ខ្ទប់មាត់ហើយយកទៅរំលោភតែម្តង ថែមទាំងគំរាមកំហែងមិនឲ្យប្រាប់ម៉ែឪនោះទេ បើហ៊ានប្រាប់នឹងអារ.កសម្លាប់ចោល ហើយក៏មានការរំលោភជាបន្តបន្ទាប់រហូតបាន៥ដង។
ក្មេងស្រី បន្តថា លុះមកដល់ព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ រឿងនេះ បានបែកការណ៍ដល់ម្តាយឈ្មោះនួន មៀង អាយុ៤១ឆ្នាំនិងឪពុក ឈ្មោះយី តាមនអាយុ៣៥ឆ្នាំ ហើយម្ដាយឪពុកជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រក្សជ័យស្រុកបាភ្នំ ខេត្តព្រៃវែង។ក្រោយទទួលពាក្យបណ្តឹង ក៏មានការ ហៅជនសង្ស័យ ឈ្មោះ ពិន ប៊ន មកសួរនាំ រយៈពេលត្រឹម៤ម៉ោងក៏ដោះលែងអោយមានសេរីភាព ឡេីងវិញ ។
ក្រុមគ្រួសារជនរងគ្រោះបន្តទៀតថា គាត់ឆ្ងល់ណាស់ហេតុអ្វីបានជាលោកអធិការនិងលោកមេប៉ុស្តិ៍ចាប់ហើយ អោយជនសង្ស័យត្រលប់មកផ្ទះវិញ ដោយសង្ស័យមានការប្រព្រឹត្តអំពេីពុករលួយ ។ជុំវិញបញ្ហានេះ លោក ម៉ុម សារ៉ុម អធិការនគរបាលស្រុកបាភ្នំ ចេញមុខមកបដិសេធ យ៉ាងដូច្នេះ ថា ៖
នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១៣៖២០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលរក្សជ័យ បានទទួលពាក្យបណ្តឹងមួយច្បាប់ពីឈ្មោះ នួន មាង ភេទស្រីអាយុ៤១ឆ្នាំ នៅភូមិតាពេជត្បូងឃុំរក្សជ័យស្រុកបាភ្នំ ប្តឹងទៅលើឈ្មោះ ពិន ប៊ន ភេទប្រុសអាយុ៦១ឆ្នាំ រស់នៅភូមិតាពេជត្បូងឃុំរក្សជ័យស្រុកបាភ្នំ ពីបទរំលោភសេពសន្ថវ: ទៅលើកូនស្រីរបស់គាត់អាយុ១១ឆ្នាំ បានចំនួន៥ដង ថ្ងៃខែមិនចាំក្នុងឆ្នាំ២០១៩ ។
ក្រោយពេលទទួលពាក្យបណ្តឹង សមត្ថកិច្ចបានកោះហៅឈ្មោះពិន ប៊ន មកសាកសួរនៅប៉ុស្តិ៍តែគាត់បានបដិសេដថាមិនបានរំលោភលើក្មេងស្រីនោះទេ។
ដូច្នេះហើយ ដោយខាងដើមបណ្តឹងពុំមានសាក្សីដឹងលឺឬឃើញថាឈ្មោះ ពិន ប៊ន ជាអ្នករំលោកនោះទេ បានជាសមត្ថកិច្ចឆ្លងទៅជំនាញខេត្តនិងព្រះរាជអាជ្ញា គាត់បានប្រាប់ថាមិនមានសាក្សីឬភស្តុតាងត្រូវដាក់បន្ទុកនោះទេ ហើយក៏បានអោយគាត់ទៅផ្ទះវិញ តែត្រូវធ្វើកិច្ចសន្យាធានាត្រឹមត្រូវពីប្រពន្ធកូនគាត់ ។
លុះដល់ព្រឹកឡើង ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចបានទៅហៅឈ្មោះ ពិន ប៊ន មកសាកសួរម្តងទៀតតែគាត់បានរត់គេចខ្លួនបាត់ ហើយប្រពន្ធកូនគាត់ ប្រាប់ថាគាត់មាន ជំងឺគាំងបេះដូងទៅមើលនៅភ្នំពេញ ។ពេលនេះ សមត្ថកិច្ចបានបន្តធ្វើសំណុំរឿងនិងស្រាវជ្រាវតាមនីតិវិធីច្បាប់ ៕អូ
អត្ថបទ៖ CPC