រថយន្តក្រុងវៀតណាម ដែលចេញដំណើរពីក្រុងបានលុង ខេត្តរតនគិរី ឆ្ពោះទៅប្រទេសវៀតណាម ត្រូវបានសមត្ថកិច្ចបង្ក្រាប ដោយរកឃើញឈើប្រណិតជាច្រើន ដែលការបង្ក្រាបនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី១១ ខែធ្នូ នៅចំណុចភូមិគ្លិៈ ឃុំស៊ើង ស្រុកបរកែវ ខេត្តរតនគិរី ។
សមត្ថកិច្ច អះអាងថា រថយន្តក្រុងវៀតណាមលួចដឹកឈើប្រណិតនេះ ពាក់ផ្លាកលេខវៀតណាម៨១B-០០១-១៣ មានទិសដៅចេញពីក្រុងបានលុង ឆ្ពោះទៅប្រទេសវៀតណាម ។ សមត្ថកិច្ច រកឃើញឈើប្រណិតប្រភេទធ្នង់មានទម្ងន់៧៨០គីឡូក្រាមស្មើនឹង០,៥៧៧ម៉ែត្រគូប។
ប៉ុន្តែក្នុងពេលសមត្ថកិច្ចស្ទាក់បង្ក្រាបនោះ គឺ អ្នកបើករថយន្តក្រុងដឹកបទល្មើស នេះ បានគេចខ្លួនបាត់ហើយ ។
បច្ចុប្បន្នរថយន្តក្រុងវៀតណាមមួយគ្រឿងនេះនិងឈើប្រណិតប្រភេទធ្នុង ត្រូវបាននាំមករក្សាទុកនៅខ័ណ្ឌរដ្ឋបាលព្រៃឈើរតនគិរី ចាត់ការបន្តតាមច្បាប់ស្តីពីព្រៃឈើ ៕
អត្ថបទ៖ CPC