Skip to content

Menu
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មាននយោបាយ
  • ព័ត៌មានសង្គម
  • ព័ត៌មានកីឡា
  • ព័ត៌មានសិល្បៈ
Menu

បែកធ្លាយ តុលាការខេត្តព្រៃវែងលួចដោះលែង ប៉េអឹម៣នាក់ ដែលស្ទាក់វ៉ៃនគរបាលចាប់គ្រឿងញៀន បាត់ហើយ

Posted on December 11, 2019

ពិតជារឿងនឹកស្មានមិនដល់! ស្របពេលដែលជនរងគ្រោះកំពុងដេកពេទ្យវះកាត់ខ្ទង់ច្រមុះ។បែរជាតុលាការសម្រេចដោះលែងជនត្រូវចោទជាមន្ត្រីPM៣នាក់ ឲ្យមានសេរីភាពនៅក្រៅឃុំ។ការដោះលែងជនត្រូវចោទទាំងប្រញាប់ប្រញាល់បែបនេះ! ធ្វើឲ្យក្រុមគ្រួសារជនរងគ្រោះ ប្រតិកម្មខ្លាំងខ្លា គ្រោងនឹងប្ដឹងមន្ត្រីអ្នកអនុវត្តនីតិវិធី ទៅក្រសួងយុត្តិធម៌នឹងអង្គភាពប្រឆាំងអំពើពុករលួយ!។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រោះសង្ស័យថា៖ មានអំពើពុករលួយពាក់ព័ន្ធការអនុវត្តនីតិវិធី ដោះលែងជនត្រូវចោទលឿនពេក ទាំងមិនទាន់បានហៅជនរងគ្រោះចូលបំភ្លឺ!។ជាងនោះទៅទៀត! អំពើហិង្សានោះ ប្រព្រឹត្តដោយមន្ត្រីសមត្ថកិច្ច ប្រើអាវុធក្នុងដៃ បណ្ដាលឲ្យជនរងគ្រោះរបួសធ្ងន់!។ប៉ុន្តែករណីនេះអ្នកនាំពាក្យតុលាការខេត្តព្រៃវែង បដិសេធមិនធ្វើការបកស្រាយ,,,!។សេចក្ដីរាយការណ៍បានឲ្យ ដើមរាំង ដឹងថា៖ ជនរងគ្រោះក្នុងអំពើហិង្សានោះឈ្មោះ អ៊ា នីន ភេទប្រុសជាមន្ត្រីនគរបាល បម្រើការងារនៅការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តព្រៃវែង!។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រីឯជនត្រូវចោទមានគ្នា៣នាក់៖ ទី១ឈ្មោះ នី មុន្និច មេបញ្ជាការរងកងរាជអាវុធហត្ថក្រុងព្រៃវែង។២ឈ្មោះ រ៉ា ភារិទ្ធ មន្ត្រីPMខេត្តព្រៃវែង ហើយឈ្មោះ (រ៉ា ភារិទ្ធ) នេះកាលពីថ្ងៃទី២២,០៨,២០១៩!ជនរងគ្រោះធ្លាប់ចាប់ខ្លួន ករណីប្រើប្រាស់គ្រឿងញៀន។និងទី៣ឈ្មោះ លី សីហាជាមន្ត្រីPMខេត្តព្រៃវែងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកទាំង៣ត្រូវបានលោក សរ សំណាង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រៃវែង ។ដោយមានការឯកភាពពីលោក ទុង រតនៈ ព្រះរាជអាជ្ញារងខេត្ត និងជាអ្នកទទួលបន្ទុកអនុវត្តនីតិវិធី។សម្រេចដោះលែងឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន កាលពីព្រឹកថ្ងៃទី២៥,១១,២០១៩ ។ខណៈតុលាការទើបនឹងហៅជនរងគ្រោះឲ្យចូលបំភ្លឺនៅព្រឹកថ្ងៃទី០៥,១២,២០១៩នេះទេ ពោលគឺដោះលែងជនត្រូវចោទបាន១០ថ្ងៃទើបហៅជនរងគ្រោះមកសួរនាំ!!។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជនរងគ្រោះបានប្រាប់ ដើមរាំង ថា៖នៅពេលកើតហេតុ កាលពីយប់ថ្ងៃទី២១,១១,២០១៩ នៅក្រុងព្រៃវែង ខេត្តព្រៃវែង។
ខ្លួនបានបើករថយន្តតាមផ្លូវ ភ្លាមនោះស្រាប់តែ លេចមុខជនដៃដល់ជិៈម៉ូតូ៣គ្រឿង គ្នា៤នាក់ មកស្ទាក់ពីមុខរថយន្ត រួចដកកាំភ្លើងសំឡុត។

ពេលនោះខ្លួនថា៖ យើងសុទ្ធតែកងកម្លាំងដូចគ្នាទេ ហេតុអ្វីធ្វើដល់ម្លឹង?ស្រាប់តែជនដៃដល់ម្នាក់ឈ្មោះ នី មុន្និច បានលូកដៃ ចាប់ក្រៀកជនរងគ្រោះតាមទ្វារឡាន កុំអោយរើខ្លួនរួច!។ទើបឈ្មោះ រ៉ា ភារិទ្ធ និងបក្ខពួកស្ទុះហក់វ៉ៃជនរងគ្រោះតាមទ្វារឡាន។
បណ្ដាលឲ្យបែកមុខ បាក់ខ្ទង់ច្រមុះ រងរបួសធ្ងន់ហូរឈាម ស្រោចពេញខ្លួន ប្រឡាក់រថយន្តទៀតផង!។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយកើតហេតុសមត្ថកិច្ចនគរបាល បានតាមឃាត់ខ្លួនមន្ត្រីPMម្នាក់ទាំងយប់ នៅចំណុចហាងKTVច័ន្ទគីរី ឈ្មោះ លី សីហា។
លុះព្រឹកឡើងទី២២,១១,២០១៩សមត្ថកិច្ចបន្តឃាត់ខ្លួនមន្ត្រីPM២នាក់ទៀត! ទី១ឈ្មោះ នី មុន្និច មេបញ្ជាការរងកងរាជអាវុធហត្ថក្រុងព្រៃវែង ។និងទី២ឈ្មោះ រ៉ា ភារិទ្ធ មន្ត្រីPMខេត្តព្រៃវែង ខណៈឈ្មោះ (រ៉ា ភារិទ្ធ) នេះជនរងគ្រោះធ្លាប់ចាប់ខ្លួន កាលពីថ្ងៃទី២២,០៨,២០១៩!ករណីប្រើប្រាស់គ្រឿងញៀន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពេលឃាត់ខ្លួនជនសង្ស័យទាំង៣នាក់បានហើយ PMខេត្ត បានស្នើមកនគរបាល ដើម្បីយកជនសង្ស័យទៅឃុំខ្លួននៅបន្ទាយPMវិញ។ប៉ុន្តែសំណុំរឿង គឺនគរបាលយុត្តិធម៌ខេត្តជាអ្នកបញ្ជូនទៅកាន់តុលាការដដែល!។លុះដល់តុលាការស្រាប់តែលោក សរ សំណាង ចៅក្រមស៊ើបសួរ សម្រេចឲ្យជនសង្ស័យទាំង៣នាក់ មានសេរីភាពនៅក្រៅឃុំ! ធ្វើឲ្យជនរងគ្រោះចុកឈាមទាំងកំពុងវះកាត់ខ្ទង់ច្រមុះ!។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះការលើកឡើងខាងលើ!លោកស្រី អាត សុខហេន អ្នកនាំពាក្យសាលាដំបូងខេត្តព្រៃវែង នៅរសៀលថ្ងៃទី១១,១២,២០១៩ ដើមរាំង បានព្យាយាមសុំការបំភ្លឺ ប៉ុន្តែលោកស្រីបដិសេធមិនបកស្រាយទេ។លោកស្រីថា៖ ទាល់តែគេឲ្យបកស្រាយទើបលោកស្រីហ៊ានបកស្រាយ! ។ទោះជាយ៉ាងណាក្ដី!នៅថ្ងៃដដែលនេះជនរងគ្រោះបានបញ្ជាក់ប្រាប់ ដើមរាំង ថា៖ មូលហេតុដែលមន្ត្រីPMនិងបក្ខពួកបង្កហិង្សាមកលើខ្លួនបែបនេះ ។ក៍ព្រោះតែពួកគេខឹងនឹងជនរងគ្រោះធ្លាប់ចាប់ឈ្មោះ រ៉ា ភារិទ្ធ កាលពីថ្ងៃទី២២,០៨,២០១៩ករណីប្រើប្រាស់គ្រឿងញៀន!។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជនរងគ្រោះបន្ថែមថា៖ ការដោះលែងជនត្រូវចោទលឿនបែបនេះ!ធ្វើឲ្យខ្លួននឹងក្រុមគ្រួសារ ហួសចិត្តជាខ្លាំង ដោយស្រែកដង្ហើយរកយុត្តិធម៌ អស់ជំនឿលើតុលាការខេត្តព្រៃវែង។ក្នុងនោះផងដែរ! ខ្លួនគ្រោងនឹងប្ដឹងមន្ត្រីអ្នកអនុវត្តនីតិវិធី ទៅអង្គភាពប្រឆាំងអំពើពុករលួយ នឹងក្រសួងយុត្តិធម៌។ដើម្បីឲ្យស្ថាប័នទាំង២នេះ មានចំណាត់ការផ្ដល់យុត្តិធម៌ដល់ខ្លួន ដោយចាប់ជនត្រូវចោទមកវិញ ទទួលទោសនឹងរួមគ្នាផ្ដល់សំណង ចំពោះទង្វើដែលខ្លួនបានប្រព្រឹត្ត៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ ដើមរាំង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ

  • គ្រូជោគជ័យ ស្តីពីច្បាប់ស្រូបទាញចក្រវាឡ ត្រូវកូនតុងទីនចោទថា បោ.ក.លុយរាប់លានដុល្លារ
  • ម្ចាស់ដី ចេញបំភ្លឺហើយ ករណីម្ចាស់បុរី ម៉ន ដានី ចាយលុយជាង ១២លានដុល្លារ អត់បានប្លង់ គឺមកពី…..(មានវិដេអូ)
  • ផ្ទុះការរិះគន់ មន្ត្រីជំនាញ ចា​ប់​រថយន្តកែច្នៃបំពង់ស៊ីមុាំង ប្រើត្រចៀកស្តាប់ គ្មានឧបករណ៍បច្ចេកទេសត្រឹមត្រូវ
  • សូមប្រយ័ត្ន តារាសម្តែង សាយ សៀរ៉ា កើតជំងឺម្យ៉ាង វៀចមុខ វៀចមាត់ រហូតទៅដល់ពេទ្យថៃហើយ..(មានវិដេអូ)
  • ខ្លាំងមែន ភូមិឃុំសុវត្ថិភាពនៅឯណា? ចោរហ៊ានចូលគាស់ ដល់សាលាឃុំ យកសម្ភារៈអស់រលីង
  • ខាត់ សុឃឺម ថាឲ្យឯម រៀម ច្នៃម៉ូដគឺដកស្រង់ពី រចនាបថ ខោទឹកនោម ឯគង់ សុជាតិ សួរចំៗថា….(មាន​វិដេអូ)
  • ករណី ចា..ប់..ពលរដ្ឋដាក់.គុ..ក..ច្រឡំ ដោយសារអ្នកសរសេររបាយការណ៍ខុស ត្រូវអគ្គាធិការដ្ឋានបំភ្លឺថា….
  • បណ្ឌិតច្នៃម៉ូដ ឯម រៀម វា..យ.ប..ក.ទៅអ្នករិះគន់ ថាជាមនុស្សមិនយល់ដឹង ព្រោះវាជាឈុតខ្មែរបុរាណទេ
  • បែ.ក.ធ្លា.យ មន្ត្រីសង្ឃ ប្រ.កែ.ក.គ្នា. រឿង​ចា.ក់.ឆ្នោ.ត.កន្ទុយលេខ ជំ.ពា.ក់​គេមិនព្រមសង (មានវិដេអូ)
  • ប្រពន្ធស្ទើខ្យ.ល់.ចា.ប់ ពេលតា.ម.ទា.ន់ប្តី.​ កំពុង.កោ.ស.ខ្យល់ ឲ្យស្រី.ស្នេ.ហ៍.នៅ.ក្នុងបន្ទប់ជួល

ប្រក្រតីទិន

December 2019
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
« Nov   Jan »

Archives

  • March 2023 (32)
  • February 2023 (1)
  • January 2023 (1)
  • November 2022 (1)
  • August 2022 (120)
  • July 2022 (155)
  • June 2022 (148)
  • May 2022 (81)
  • April 2022 (70)
  • March 2022 (61)
  • February 2022 (13)
  • January 2022 (44)
  • December 2021 (32)
  • November 2021 (24)
  • October 2021 (52)
  • September 2021 (40)
  • August 2021 (23)
  • July 2021 (26)
  • June 2021 (41)
  • May 2021 (45)
  • April 2021 (117)
  • March 2021 (167)
  • February 2021 (224)
  • January 2021 (226)
  • December 2020 (186)
  • November 2020 (143)
  • October 2020 (215)
  • September 2020 (109)
  • April 2020 (153)
  • March 2020 (312)
  • February 2020 (498)
  • January 2020 (452)
  • December 2019 (373)
  • November 2019 (155)
©2023 | Design: Newspaperly WordPress Theme