ក្រោយបែកធ្លាយវីដេអូប៉ូលីសមួយក្រុមពាក់មួកសុវត្ថិភាពឃ្លុមជិត រួចចាប់វាយខ្នោះទៅលើបុរសម្នាក់ដោយមិនដឹងមូលហេតុ ឬ ករណីអ្វីទាល់តែសោះ បន្ដិចក្រោយមកក៏មានប៉ូលីសជើងខ្លាំងម្នាក់មកសម្លុតគំរាមអ្នកសារព័ត៌មាន ដោយមិនឲ្យថតសកម្មភាពនោះជាដាច់ខាត និងគំរាមបំបិទសិទ្ធសេរីភាពសារព័ត៌មានកម្ពុជា ដែលកំពុងបំពេញការងាររបស់ខ្លួន
បានថតសកម្មភាពផ្ទាល់ក្នុងការចាប់ខ្លួនយុវជនម្នាក់ នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ដោយមិនដឹងមូលហេតុអ្វីទាល់សោះ និងមានសារព័ត៌មានបានចុះយកផ្ទាល់។ ស្រាប់តែបន្ដិចក្រោយមកក៏មានប៉ូលីសជើងខ្លាំងម្នាក់ បានមកសម្លុតគំរាម ដោយមិនឲ្យអ្នកយកព័ត៌មានផ្ដិតយករូបភាព ថែមទាំងអះអាងសុំដីការតុលារមកចាប់ខ្លួនសារព័ត៌មាន ដែលកំពុងយកព័ត៌មានផ្ទាល់នេះទៀតផង។
ក្រោយមកទើបសមត្ថកិច្ចបង្ហាញថាជនសង្ស័យក្នុងករណីជួញដូរគ្រឿងញៀនម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបាននគរបាលជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាប និងឃាត់ខ្លួនបាន ជាមួយថ្នាំញៀន៧កញ្ចប់ ស្មើនឹងជិត៥០ក្រាម។