ជនជាតិចិនទៀតហើយ លើកនេះចាប់ជំរិតមនុស្ស នៅស្រុកកោះធំ ខេត្តកណ្តាល
ប៉ូលិសស្រុកកោះធំ សហការជាមួយកម្លាំងប៉ូលិសវរព្រំដែនគោកលេខ៦០៥ បានបើកប្រតិបត្ដិការបង្រ្កាបក្រុមជនសង្ស័យជនជាតិចិន៣នាក់ ក្រោយពីជនជាតិចិនសង្ស័យខាងលើនេះ បានធ្វើសកម្មភាពយកកាំបិតផ្ទង់ទៅលើជនជាតិចិនដូចគ្នា រុញបញ្ចូលក្នុងរថយន្ដ បង្ខាំងទុកដើម្បីជម្រិតទារប្រាក់ពីក្រុមគ្រួសារជនជាតិចិនរងគ្រោះ ចំនួន៥ម៉ឺនយ័នជាថ្នូរនៃការដោះលែង ។ ប្រតិបត្ដិការបង្រ្កាបខាងលើនេះ ធ្វើឡើងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង២១និង៣០នាទី ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។ ប៉ូលិសស្រុកកោះធំបានឲ្យដឹងថា…