Skip to content

Menu
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មាននយោបាយ
  • ព័ត៌មានសង្គម
  • ព័ត៌មានកីឡា
  • ព័ត៌មានសិល្បៈ
Menu

រងាណាស់ កូនសិស្សតូចៗ លើកដៃសំពះសប្បុរសជន សុំជួយធ្វើជញ្ជាំងបាំងសាលា ដែលធ្លុះធ្លាយផង

Posted on December 12, 2019

កុមារប្រមាណ៤០នាក់ ជាសិស្សនៅសាលាបឋមសិក្សាអូរស្លែវ ស្ថិតនៅភូមិអូរស្លែវ ឃុំអូរតាវៅ ក្រុងប៉ៃលិន បានសំពះសុំសប្បុរសជននិងថ្នាក់ដឹកនាំមេត្តាជួយជាជញ្ជាំង បាំងសាលាដែលបាក់បែកធ្លុះធ្លាយ របស់ពួកគេផង ព្រោះពួកគេរងាណាស់នៅក្នុងខែរងា ធ្លាក់ខ្យល់ពីជើងនេះ ដោយពួកគេសរសេរនៅលើបដាថា “ខ្ញុំចង់បានសាលារៀនថ្មី”។​

លោកកែវ និមិត្ត បុគ្គលិកក្រុមហ៊ុនឡូជីស្ទិក ដែលបានចុះទៅដល់សាលាអត់ជញ្ជាំងខាងលើផ្ទាល់ បានសរសេរក្នុងគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ថា “អាណិតណាស់ សិស្សសាលាបឋមសិក្សាអូរស្លែវ ប្រមាណ៤០នាក់ កំពុងតែខ្វះខាតសាលារៀន ប្អូនៗតស៊ូ រៀនទាំងក្តៅទាំងរងា និងមានការភ័យខ្លាចពេលមានភ្លៀងម្តងៗ ព្រោះសាលាអត់ជញ្ជាំងនិងដំបូលរហែក សូមសប្បុរសជនជួយសម្រេចបំណងពួកគាត់ផង ដើម្បីឱ្យពួកគាត់មានចំណេះដឹង និងអនាគតល្អ សាលាស្ថិត នៅភូមិអូរស្លែវ សង្កាត់អូរតាវៅ ខេត្តប៉ៃលិន”។​

បន្ថែមលើសំណេរតាមហ្វេសប៊ុកខាងលើនេះ លោកកែវ និមិត្ត បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ថា ឥឡូវនេះដើម្បីបំពេញការខ្វះខាត និងចង់ផ្តល់ភាពកក់ក្តៅដល់សិស្សទាំងនោះខ្លះ ក្រុមរបស់លោកកំពុងរៃអង្គាសប្រាក់គ្នាយកទៅសង់ជាអគារអំពីឈើមាន២បន្ទប់ ជាបណ្តោះអាសន្ន ប៉ុន្តែបើសិនជារាជរដ្ឋាភិបាលបានឃើញ ហើយបានផ្តល់ជាអគារថ្ម១ខ្នង មានបីបួនបន្ទប់ ពិតជាទូលាយ និងជាក្តីរីករាយសម្រាប់សិស្សទាំងនោះណាស់។​

លោកកែវ និមិត្ត បានមានប្រសាសន៍ថា “បាទ! សាលាហ្នឹងនៅក្នុងរួបភាពយ៉ាងម៉េច វាអ៊ីចឹង គឺនិយាយដូចដែលខ្ញុំសម្ភាសន៍អ៊ីចឹង នៅក្នុងរូបភាពហ្នឹង គឺក្មេងៗថាពេលដែលភ្លៀងមកសាច ពួកគេរៀនអត់កើត ហើយគាត់ខ្លាចអត់ហ៊ាននៅ ពេលក្តៅវាក្តៅ។

នៅក្នុងសាលាហ្នឹង មានគ្រូបួននាក់ជាគ្រូនៅក្នុងក្របខ័ណ្ឌរបស់ខេត្តបាត់ដំបង គឺតំបន់ហ្នឹង អ្នកស្រុកភូមិ ហៅថា ប៉ៃលិន ប៉ុន្តែនៅក្នុងផ្លូវច្បាប់ជាខេត្តបាត់ដំបង នៅខាងសំឡូត។​

គ្រូទាំងនោះ សំណូមពរដូចក្មេងៗសំណូមពរអ៊ីចឹង ពួកគាត់ចង់បានសាលារៀនថ្មីសមរម្យ គាត់មិនប្រាថ្នាសាលាថ្មក្បឿងអីទេ អ្វីក៏ដោយឱ្យតែបានធំទូលាយជាងហ្នឹងបន្តិចទៅ។ ឥឡូវហ្នឹងខ្ញុំកំពុងតែរៃអង្គាសមានបងប្អូនយើងចូលបណ្តើរៗខ្លះ មកហើយ។

ពួកខ្ញុំធ្វើថ្មីតែម្តង អត់ជួសជុលទេ ធ្វើថ្មីតាមលទ្ធភាពអាចធ្វើបាន តែបើជាអគារថ្ម ពួកយើងអត់មានលទ្ធភាព ទី១-អគារថ្ម ក៏ពិបាកដឹកជញ្ជូនទៅតំបន់ហ្នឹងដែរ ព្រោះវាឆ្ងាយ ហើយនៅក្នុងតំបន់ហ្នឹង ឡានទៅអត់កើតទេ គឺយើងប្រើគោយន្ត ឬក៏រថយន្តអ្នកស្រុកហ្នឹងកែច្នៃ”។​

លោកកែវ និមិត្ត បន្តថា “ទោះយ៉ាងណា បើសិនជាមានថ្នាក់ដឹកនាំរាជរដ្ឋាភិបាលផ្តល់ជាអគារថ្មនេះជាគោលបំណងដែលពួកយើងចង់បាន ព្រោះសាលានេះ គ្រូប្រាប់ថា ពីមុនឡើយរៀនតាំងពីក្រោមដើមឈើរហូតដល់មានសាលាជញ្ជាំងបាំងខ្យល់ ដំបូលធ្លុះធ្លាយនេះ។

ដូច្នេះជារួម ដូចខ្ញុំនិយាយខាងដើម បើបានអគារមួយខ្នងហើយ គឺវាអស់បញ្ហាសម្រាប់ក្មេងៗហើយ គឺមួយខ្នងហ្នឹង បើយើងយកបួនបន្ទប់ វាសមហើយ ដោយមួយបន្ទប់ទៅយើងទុកសម្ភារៈ ឬក៏គ្រូធ្វើកិច្ចការអីផ្សេងៗទៅ បីបន្ទប់ សម្រាប់ក្មេងរៀនទៅ ប៉ុន្តែពួកខ្ញុំធ្វើគម្រោងសង់តែមួយអគារហ្នឹង ពីរបន្ទប់ទេ ដោយសារខ្ញុំធ្លាប់ធ្វើកន្លងមករៃអង្គាសកន្លងមក”៕​

អត្ថបទ៖ នគរធំ

​

​

​

​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ

  • កូនក្រមុំភ្លោះ ដល់គូរព្រេង រៀបការក្នុងថ្ងៃតែមួយ បងយកបង ប្អូនយកប្អូន ផ្តើមចេញពី…..
  • គ្រូជោគជ័យ ស្តីពីច្បាប់ស្រូបទាញចក្រវាឡ ត្រូវកូនតុងទីនចោទថា បោ.ក.លុយរាប់លានដុល្លារ
  • ម្ចាស់ដី ចេញបំភ្លឺហើយ ករណីម្ចាស់បុរី ម៉ន ដានី ចាយលុយជាង ១២លានដុល្លារ អត់បានប្លង់ គឺមកពី…..(មានវិដេអូ)
  • ផ្ទុះការរិះគន់ មន្ត្រីជំនាញ ចា​ប់​រថយន្តកែច្នៃបំពង់ស៊ីមុាំង ប្រើត្រចៀកស្តាប់ គ្មានឧបករណ៍បច្ចេកទេសត្រឹមត្រូវ
  • សូមប្រយ័ត្ន តារាសម្តែង សាយ សៀរ៉ា កើតជំងឺម្យ៉ាង វៀចមុខ វៀចមាត់ រហូតទៅដល់ពេទ្យថៃហើយ..(មានវិដេអូ)
  • ខ្លាំងមែន ភូមិឃុំសុវត្ថិភាពនៅឯណា? ចោរហ៊ានចូលគាស់ ដល់សាលាឃុំ យកសម្ភារៈអស់រលីង
  • ខាត់ សុឃឺម ថាឲ្យឯម រៀម ច្នៃម៉ូដគឺដកស្រង់ពី រចនាបថ ខោទឹកនោម ឯគង់ សុជាតិ សួរចំៗថា….(មាន​វិដេអូ)
  • ករណី ចា..ប់..ពលរដ្ឋដាក់.គុ..ក..ច្រឡំ ដោយសារអ្នកសរសេររបាយការណ៍ខុស ត្រូវអគ្គាធិការដ្ឋានបំភ្លឺថា….
  • បណ្ឌិតច្នៃម៉ូដ ឯម រៀម វា..យ.ប..ក.ទៅអ្នករិះគន់ ថាជាមនុស្សមិនយល់ដឹង ព្រោះវាជាឈុតខ្មែរបុរាណទេ
  • បែ.ក.ធ្លា.យ មន្ត្រីសង្ឃ ប្រ.កែ.ក.គ្នា. រឿង​ចា.ក់.ឆ្នោ.ត.កន្ទុយលេខ ជំ.ពា.ក់​គេមិនព្រមសង (មានវិដេអូ)

ប្រក្រតីទិន

December 2019
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
« Nov   Jan »

Archives

  • April 2023 (1)
  • March 2023 (32)
  • February 2023 (1)
  • January 2023 (1)
  • November 2022 (1)
  • August 2022 (120)
  • July 2022 (155)
  • June 2022 (148)
  • May 2022 (81)
  • April 2022 (70)
  • March 2022 (61)
  • February 2022 (13)
  • January 2022 (44)
  • December 2021 (32)
  • November 2021 (24)
  • October 2021 (52)
  • September 2021 (40)
  • August 2021 (23)
  • July 2021 (26)
  • June 2021 (41)
  • May 2021 (45)
  • April 2021 (117)
  • March 2021 (167)
  • February 2021 (224)
  • January 2021 (226)
  • December 2020 (186)
  • November 2020 (143)
  • October 2020 (215)
  • September 2020 (109)
  • April 2020 (153)
  • March 2020 (312)
  • February 2020 (498)
  • January 2020 (452)
  • December 2019 (373)
  • November 2019 (155)
©2023 | Design: Newspaperly WordPress Theme