Skip to content

Menu
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មាននយោបាយ
  • ព័ត៌មានសង្គម
  • ព័ត៌មានកីឡា
  • ព័ត៌មានសិល្បៈ
Menu

ជនជាតិចិនទៀតហើយ លើកនេះចាប់ជំរិតមនុស្ស នៅស្រុកកោះធំ ខេត្តកណ្តាល

Posted on December 12, 2019

ប៉ូលិសស្រុកកោះធំ សហការជាមួយកម្លាំងប៉ូលិសវរព្រំដែនគោកលេខ៦០៥ បានបើកប្រតិបត្ដិការបង្រ្កាបក្រុមជនសង្ស័យជនជាតិចិន៣នាក់ ក្រោយពីជនជាតិចិនសង្ស័យខាងលើនេះ បានធ្វើសកម្មភាពយកកាំបិតផ្ទង់ទៅលើជនជាតិចិនដូចគ្នា រុញបញ្ចូលក្នុងរថយន្ដ បង្ខាំងទុកដើម្បីជម្រិតទារប្រាក់ពីក្រុមគ្រួសារជនជាតិចិនរងគ្រោះ ចំនួន៥ម៉ឺនយ័នជាថ្នូរនៃការដោះលែង ។ ប្រតិបត្ដិការបង្រ្កាបខាងលើនេះ ធ្វើឡើងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង២១និង៣០នាទី ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ូលិសស្រុកកោះធំបានឲ្យដឹងថា ក្រុមជនសង្ស័យជនជាតិចិនដែលសមត្ថកិច្ចធ្វើការបង្រ្កាបឃាត់ខ្លួនមានគ្នា៣នាក់ ទី១/ឈ្មោះ ស៊ាវ ជីវ័យ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកទីផ្សារ ទី២/-ឈ្មោះ ចាង វ័យជី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកទីផ្សារ និងទី៣/-ឈ្មោះ ចឹង វួយភីង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកទីផ្សារ ។ ក្រុមជនសង្ស័យទាំង៣នាក់នេះ បច្ចុប្បន្នស្នាក់នៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។ ចំណែកជនរងគ្រោះឈ្មោះ តឹង ធៀនសឹង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកផ្នែកពត៌មានវិទ្យា បច្ចុប្បន្នស្នាក់នៅភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងប្រតិបត្ដិការបង្រ្កាបនេះផងដែរ ប៉ូលិសស្រុកកោះធំធ្វើការដកហូតវត្ថុតាងមាន៖ រថយន្ត១គ្រឿង ម៉ាកហាយឡេនឌ័រ ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ 2Z-5149 ,កាំបិតប៉័ងតោ ចំនួន១ ,កូនកាំបិតចុងស្រួច ចំនួន១ ,កាំបិតមុខពីរចំនួន១ ,កាំបិតកៃពីរ+កន្ត្រៃចំនួន១ ,ម៉ាស់ ចំនួន៥ ,លិខិតឆ្លងដែន ចំនួន២ច្បាប់ ,ទូរស័ព្ទម៉ាក OPPO ចំនួន៣គ្រឿង ,កាបូបដៃចំនួន ១,កាតធនាគារATMចំនួន១០សន្លឹក ,ប័ណ្ណសម្គាល់ខ្លួនចំនួន២សន្លឹក ,លិខិតជួលរថយន្ដ ចំនួន ១ច្បាប់ និងពិលឆក់ចំនួន១គ្រឿងផងដែរ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពដដែលបន្ដថា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង២២និង៣០នាទី ជនរងគ្រោះឈ្មោះ តឹង ធៀនសឹង ចេញពីធ្វើការវិញ រួចទៅរកបាយហូប ក្រោយពីហូបរួចជនរងគ្រោះត្រឡប់មកបន្ទប់ជួលរបស់ខ្លួនវិញ ខណៈកំពុងដើរ ក៏ស្រាប់តែក្រុមជនសង្ស័យជាជនជាតិចិន៣នាក់ បានបើករថយន្ដ ម៉ាកហាយឡេនឌ័រ ពណ៌ក្រហមស្លាកលេខ ភ្នំពេញ 2Z-5149 មកដល់ រួចយកកាំបិតផ្ជង់គំរាម ហើយចាប់ទាញជនរងគ្រោះចូលទៅក្នុងរថយន្ត រួចបានយកម៉ាស់មកបិទមុខ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និងស្កុតមករុំចងដៃជើងជនរងគ្រោះ បន្ទាប់ពីក្រុមជនសង្ស័យធ្វើសកម្មភាពរួច ក៏ទំនាក់ទំនងម្ដាយរបស់ជនរងគ្រោះ ដោយជំរិតទារយកប្រាក់ចំនួន ២០០,០០០យ័ន(ប្រាក់ចិន) ជាថ្នូនៃការដោះលែង ។ បន្ទាប់ពីម្ដាយជនរងគ្រោះត្រូវបានក្រុមជនសង្ស័យទាប្រាក់ចំនួន២០០,០០០យ័ន ក៏ចចារគ្នានូវទឹកប្រាក់ចំនួន ៥០,០០០យ័ន ជាថ្នូរនៃការដោះលែង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពដដែលបន្ដទៀតថា ក្រោយពីបានព្រមព្រៀងគ្នានូវទឹកប្រាក់៥០,០០០យ័នរួច ម្ដាយជនរងគ្រោះបានផ្ញើលុយទៅឲ្យជនសង្ស័យទាំង៣នាក់ខាងលើ បន្ទាប់មកក្រុមជនសង្ស័យបាននាំជនរងគ្រោះ ធ្វើដំណើរមកភ្នំពេញវិញ ក្នុងគោលបំណងទម្លាក់ជនរងគ្រោះពីលើរថយន្ដដើម្បីដោះលែងឲ្យមានសេរីភាពវិញ តែទោះជាយ៉ាងណាក៏ជនរងគ្រោះពុំហ៊ានចុះពីលើរថយន្ដដែរ ដោយខ្លាចក្រុមជនសង្ស័យសម្លាប់ចោល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយប្រើមធ្យោបាយធ្វើជាសុំនៅជាមួយដើម្បីរកពេលវេលាល្អ រត់គេច និងប្ដឹងប៉ូលិស ។ រហូតមកដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ជាថ្ងៃកើតហេតុ ក្រុមជនសង្ស័យ បាននាំជនរងគ្រោះជិះរថយន្តមកកាន់ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ដើម្បីរកគោលដៅចាប់ជំរិតទាប្រាក់បន្ដទៀត ខណៈនោះជនរងគ្រោះក៏រាយការណ៍ទៅប៉ួលិសស្រុកកោះធំដើម្បីជួយអន្ដរាគមន៍ចាប់ខ្លួន ។ បន្ទាប់កម្លាំងប៉ូលិសដឹងមុខសញ្ញាក្រុមជនសង្ស័យខាងលើមកដល់ជ្រៃធំ ស្រុកកោះធំ ភ្លាមនោះ ក៏ធ្វើការសហការជាមួយកកម្លាំងប៉ូលិសវរព្រំដែនគោកលេខ៦០៥ ធ្វើការបង្រ្កាបចូលទៅឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ រួមនឹងវត្ថុតាងដូចបានរៀបរាប់ខាងលើ មកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីចាត់ការតាមច្បាប់ ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើ សមត្ថកិច្ចជំនាញកំពុងធ្វើសំណុំរឿងដើម្បីចាត់ការតាមច្បាប់ ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ នគរវត្ត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ

  • ទើបស្គាល់គ្នា ហ៊ានទៅ​​​​ដល់​បន្ទប់​ជួលខាង.ប្រុ..សៗ ៣នាក់ ពេលទប់មិនឈ្នះ .លូ.ន.ស្រែកហៅឲ្យគេជួយ ​(មានវិដេអូ)
  • ស្តាប់លោកគ្រូCO សារភាព រឿងមកទារលុយ ច្រើនដង មិនបាន ហើយចា…ប់…រំ….លោ…ភ…កូនស្រីជំនួស ព្រោះ….
  • នៅរៀនសោះ ឆាតហ្វេសប៊ុក ខាងស្រីហៅមកលេងផ្ទះ ស្រាប់តែទៅដល់ ខា.ង.ប្រុ.ស ជា.ប់.អ.ន្ទា.ក់
  • ក្រោយផលិតករ ដ៏ល្បីមួយរូប រិះគន់ការប្រឡងរើសបវរកញ្ញា ដូចរើស ស្រី.ខូ.ច ត្រូវម្ចាស់ក្រុមហ៊ុនប្តឹង
  • ផ្អើលដល់ប្រទេសចិន រឿងបាតុភូត ពពកចេញឥន្ធូរប្រាំពីរពណ៌ ហោះកាត់ទីក្រុង Haikou
  • ជឿពេក គ្រូដោះអំពើ ប្រាប់ឲ្យនា.រី.៣នាក់ ចូលប.ន្ទ.ប់.កា.ត់ប្រជ្រុយស៊យចេញ ដោយប្រើដៃ…
  • នា.រី ៣នាក់ ដាច់ចិត្តប្តឹ.ង.បុ.រ.សម្នាក់ ព្រោះតែពេលនៅកន្លែងស្ងាត់ ធ្លាប់ប្រើល្បិច​នេះ…..
  • ប្រទេសមួយទៀតហើយ ប្រកាសបិទកម្មវិធី TikTok របស់ចិន ដោយសារតែធ្វើឲ្យពលរដ្ឋ….
  • រឿងធំហើយ ផ្ទាំងទឹកកកដ៏ធំនៅ​តំបន់ Greenland បានរលាយ ធ្វើឲ្យទឹកសមុទ្រហក់ឡើងខ្ពស់ និងគ្មានវិធីបញ្ឈប់វាបានទេ
  • និយាយស្តាប់គ្នាមិនបាន សង្សារសុំបែ.ក សុខចិត្តធ្វើរឿងនេះ ដើម្បីបញ្ជាក់ចិត្តស្មោះ តែខាងស្រី….

ប្រក្រតីទិន

December 2019
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
« Nov   Jan »

Archives

  • January 2023 (1)
  • November 2022 (1)
  • August 2022 (120)
  • July 2022 (155)
  • June 2022 (148)
  • May 2022 (81)
  • April 2022 (70)
  • March 2022 (61)
  • February 2022 (13)
  • January 2022 (44)
  • December 2021 (32)
  • November 2021 (24)
  • October 2021 (52)
  • September 2021 (40)
  • August 2021 (23)
  • July 2021 (26)
  • June 2021 (41)
  • May 2021 (45)
  • April 2021 (117)
  • March 2021 (167)
  • February 2021 (224)
  • January 2021 (226)
  • December 2020 (186)
  • November 2020 (143)
  • October 2020 (215)
  • September 2020 (109)
  • April 2020 (153)
  • March 2020 (312)
  • February 2020 (498)
  • January 2020 (452)
  • December 2019 (373)
  • November 2019 (155)
©2023 | Design: Newspaperly WordPress Theme