Skip to content

Menu
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មាននយោបាយ
  • ព័ត៌មានសង្គម
  • ព័ត៌មានកីឡា
  • ព័ត៌មានសិល្បៈ
Menu

លោកស៊ុន ចាន់ថុល ប្រកាសថា ដល់ពេលវេលាត្រូវប្រើអភិក្រមទាំង៥ វះកាត់ មន្ត្រីពុករលួយហើយ

Posted on December 13, 2019

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានថ្លែងថាយើងដល់ពេលវេលា អនុវត្តអភិក្រមទាំង៥ របស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ហើយ(ឆ្លុះកញ្ចក់, មុជទឹក, ដុសក្អែល, ព្យាបាល, វះកាត់)។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ស៊ុន ចាន់ថុល មានប្រសាសន៍សង្កត់ធ្ងន់ថា ស្ថានីយជញ្ជីងថ្លឹងរថយន្ត របស់លោកដល់ពេលវះកាត់ហើយ អញ្ចឹងម្សិលមិញឲ្យស្តាប់ទាំងអស់គ្នា។ ក្រៅពីនោះរដ្ឋមន្ត្រីសូមជម្រាបថា លោកបានបញ្ចាំងវីដេអូ អោយប្រធាន អនុប្រធានស្ថានីយជញ្ជីងទាំងអស់ឲ្យឃើញជាក់ស្តែង ម៉ោង៣ភ្លឺឡានអត់ចូលស្ថានីយទេ យើងតាមឡាននោះ កន្លែងមួយនោះ ឡានចូលអត់ថ្លឹងទេ នៅក្រៅមែន បង់លុយហើយចេញឡានមែន ឃើញជាក់ស្តែងទាំងអស់គ្នាម្សិលមិញនោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋមន្ត្រីក្រសួងសាធារណការ មានប្រសាសន៍បន្តថា សម្តេចតេជោ លោកមានប្រសាសន៍ ពេលលោកជញ្ជើញទៅសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការរោងចក្រស៊ីម៉ងត៍ នៅខេត្តកំពត «លោកមានប្រសាសន៍ចឹងមែន ស្ថានីយជញ្ជីងខ្លះ ចូលថ្លឹងមិនដឹងស្អីផង ឬអោយលុយតិចទៅបាត់ លោកមានប្រសាសន៍ លោកមានព័ត៌មានត្រឹមត្រូវ ពិតប្រាកដ មិនមែនសម្តេចលោកចេះតែមានប្រសាសន៍នោះទេ លោកមានប្រសាសន៍ត្រឹមត្រូវ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ស៊ុន ចាន់ថុល បញ្ជាក់ថាមានកន្លែងខ្លះមួយចំនួនអញ្ចឹងមែន លោកបានចាត់វិធានការម្សិលមិញលោកបានអញ្ជើញប្រធាន និងអនុប្រធាន ស្ថានីយជញ្ជីងទាំងអស់ ឲ្យមកស្តាប់ប្រសាសន៍សម្តេចតេជោ ទាំងអស់គ្នា ឲ្យឮទាំងអស់គ្នា កុំចេះតែយើងថា សម្តេចតេជោលោកមានប្រសាសន៍ចឹង យើងត្រូវតែធ្វើតាមច្បាប់ ធ្វើតាមអនុក្រឹត្យ ថែមទាំងមានអនុសាសន៍សម្តេចតេជោ ហ៊ុន សែន ថែមទៀត។ដូច្នេះលោកប្រធានក្រុមការងារ គណៈកម្មាធិការត្រួតពិនិត្យយានយន្តដឹកទំនិញ លើសទម្ងន់ដោយច្បាប់ ត្រូវតែពង្រឹងយន្តការនេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍បន្ថែមថាយើងចាត់វិធានការ ដល់ពេលដំណាក់កាលវះកាត់ មិនអនុញ្ញាតជាដាច់ខាត ការធ្វើរបៀបនេះ ខុសច្បាប់ហើយខូចខាតផ្លូវថ្នល់ ដែលរាជរដ្ឋាភិបាលខិតខំប្រឹងប្រែង រកថវិការាប់ពាន់លាន មកកសាងផ្លូវ រាប់លានមកជួសជុលផ្លូវ ហើយបើយើងឲ្យមន្ត្រីប៉ុន្មាននាក់នេះ មិនគោរពច្បាប់ អនុញ្ញាតឲ្យឡានដឹកទំនិញ លើសទម្ងន់កំណត់ មិនឆៀក មិនចូលថ្លឹង យកលុយហើយ ឲ្យឡានទៅបាត់ ផ្លូវនៅតែខូច។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ស៊ុន ចាន់ថុល គូសបញ្ជាក់ថា សូមប្រធានក្រុមការងារ គណៈកម្មាធិការត្រួតពិនិត្យយានយន្តដឹកទំនិញ ចាំឲ្យច្បាស់ពេលថ្ងៃមិនសូវធ្វើទេ ចឹងយប់ត្រូវតែច្មក់ កុំនៅស្ងៀម វាហួសហេតុពេក កន្លែងថ្លឹងឡាន យកឡានទៅដាក់កន្លែងថ្លឹងឡាន ឡានតូចៗគាត់ ទៅកន្លែងថ្លឹងហ្មង លើជញ្ជីងយើងហ្នឹង ហើយឡានមកពីក្រៅទៅបាត់ ជាក់ស្តែងណាស់ម្សិលមិញបញ្ចាំងអោយមើល។
លោកស៊ុន ចាន់ថុល មានប្រសាសន៍សង្កត់បន្ថែងមថាយើងខ្ញុំមិនលាក់បងប្អូនសារព័ត៌មានទេ យើងខ្ញុំតាមដានរឿងនេះ ហើយដល់ពេលវះកាត់ហើយ វាខូចផ្លូវយើង ជួនកាលមន្ត្រីខិលខូចតែមួយ ឬពីរនោះទេ អ្នកភាគច្រើនគេល្អ អ្នកខូចមួយឬពីរហ្នឹង ធ្វើឲ្យខូចផ្លូវដែរហ្នឹង ព្រោះអីឡានដឹកធ្ងន់វាខូចផ្លូវហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋមន្ត្រីក្រសួងសាធារណការប្រកាសយ៉ាងដូច្នេះនៅពេលអញ្ជើញជាអធិបតីនៅក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់មជ្ឈមណ្ឌល ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដែលមានទីតាំងតាមបណ្តោយផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (២០០ម៉ែត្រ ពីអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក) នៅព្រឹកមិញនេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថាបណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍ បានថតរូបភាពរថយន្តធំៗ ដែលបានដឹកទំនិញឆ្លងកាត់ខេត្តសៀមរាប និងឆ្លងកាត់ជញ្ជីងថ្លឹងរថយន្តពួក ដោយបានសរសេរអំពីផ្លូវខូចមួយចំនួន ជាពិសេសផ្លូវក្រវ៉ាត់ក្រុងសៀមរាប ដែលកំពុងរងការខូចយ៉ាងធ្ងន់ធ្ងរបំផុត។ប៉ុន្តែត្រូវបានមន្ទីរសាធារណការនិងដឹកជញ្ជូនធ្វើការបដិសេធច្រាចចោល ដោយលាបពណ៌មកលើ បណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍ វិញ ថាជា(ព័ត៌មានក្លែងក្លាយ) ខណ:ផ្លូវក្រវ៉ាត់ក្រុងមួយនេះមន្ត្រីបានអះអាងថាបាន ខូចតាំងពីឆ្នាំ២០១១មកបើគិតត្រឹមឆ្នាំ២០១៩នេះ គឺបានខូច៨ឆ្នាំមកហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធផ្លូវក្រវ៉ាត់ក្រុងសៀមរាប មន្ទីរសាធារណការនិងដឹកជញ្ជូន បានឆ្លើយតបជាមួយបណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍ ដោយបានអះអាថា ផ្លូវវាងក្រុងដែលរងការខូចខាត គឺដោយសារអាយុកាលរបស់ផ្លូវ ផ្លូវប្រភេទកៅស៊ូ២ជាន់(DBST)មានអាយុកាលយ៉ាងយូរ៥ឆ្នាំ បើយើងបានថែទាំជាប្រចាំ តែផ្លូវនេះបានរងការខូចខាតតាំងពីឆ្នាំ២០១១ដោយសារគ្រោះធម្មជាតិទឹកជំនន់។

ចំពោះស្ថានីជញ្ជីងថ្លឹងស្រុកពួក យើងមានមន្ត្រីចម្រុះទាំងក្រសួង ខេត្ត មន្ទីរ និងនគរបាលចរាចរណ៍ យើងធ្វើការតាមក្រមសីលធម៌ គឺមិនអនុញ្ញាតិអោយឡានដែលដឹកលើសទម្ងន់ ឆ្លងកាត់ជញ្ជីងដោយមិនបានត្រួតពិនិត្យនោះទេ ជាក់ស្តែងយើងមើលផ្លូវពីប៉ោយប៉ែតមកខេត្តសៀមរាប បើមានឡានដឹកលើសទំងន់នោះផ្លូវខូចអត់បាត់ហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរម្លឹកថា សម្ដេចហ៊ុន សែន បានបង្ហើបឲ្យដឹងថា បន្ថែមពីលើការខូចខាត ដោយគ្រោះធម្មជាតិ ផ្លូវមួយចំនួនរងការខូចខាត ដោយសារប្រធានស្ថានីយជញ្ជីង ថ្លឹងរថយន្តទទួលសំណូក ហើយអនុញ្ញាតឲ្យ រថយន្តដឹកលើសទម្ងន់ បន្តដំណើរទៅមុខទៀត ដោយមិនបានឃាត់ទុកដោះស្រាយ ទៅតាមនីតិវិធីច្បាប់នោះទេ ។

ក្នុងពិធីសម្ពោធ ដាក់ឱ្យដំណើរការ រោងចក្រផលិតស៊ីម៉ង់តិ៍ របស់ ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ដែលមានទីតាំង ស្ថិតនៅស្រុកដងទង់ ខេត្តកំពតនាព្រឹ កថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០១៩ សម្ដេច ហ៊ុន សែនបានបញ្ជាក់ថា “យើងពង្រឹងគុណភាព(ផ្លូវ)ឡើងបន្តិចប៉ុន្តែវាមិនស្របជាមួយទម្ងន់ ដែលជាស្ដង់ដារ នៃប្រទេសនានា គេបានផលិតរថយន្ត សម្រាប់ប្រើប្រាស់នោះទេ ។ អីចឹងយើងត្រូវដាក់ជញ្ជីងថ្លឹងហើយជញ្ជីងមានណា គិតតែពីថ្លឹងទៅត្រង់ថ្លឹងប៉ុន្មានអីប៉ុន្មានអត់ដឹង! ជួនកាលសូកលុយបន្តិចទៅប្រុចបាត់”៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ សៀមរាបប៉ុស្តិ៍

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ

  • កូនក្រមុំភ្លោះ ដល់គូរព្រេង រៀបការក្នុងថ្ងៃតែមួយ បងយកបង ប្អូនយកប្អូន ផ្តើមចេញពី…..
  • គ្រូជោគជ័យ ស្តីពីច្បាប់ស្រូបទាញចក្រវាឡ ត្រូវកូនតុងទីនចោទថា បោ.ក.លុយរាប់លានដុល្លារ
  • ម្ចាស់ដី ចេញបំភ្លឺហើយ ករណីម្ចាស់បុរី ម៉ន ដានី ចាយលុយជាង ១២លានដុល្លារ អត់បានប្លង់ គឺមកពី…..(មានវិដេអូ)
  • ផ្ទុះការរិះគន់ មន្ត្រីជំនាញ ចា​ប់​រថយន្តកែច្នៃបំពង់ស៊ីមុាំង ប្រើត្រចៀកស្តាប់ គ្មានឧបករណ៍បច្ចេកទេសត្រឹមត្រូវ
  • សូមប្រយ័ត្ន តារាសម្តែង សាយ សៀរ៉ា កើតជំងឺម្យ៉ាង វៀចមុខ វៀចមាត់ រហូតទៅដល់ពេទ្យថៃហើយ..(មានវិដេអូ)
  • ខ្លាំងមែន ភូមិឃុំសុវត្ថិភាពនៅឯណា? ចោរហ៊ានចូលគាស់ ដល់សាលាឃុំ យកសម្ភារៈអស់រលីង
  • ខាត់ សុឃឺម ថាឲ្យឯម រៀម ច្នៃម៉ូដគឺដកស្រង់ពី រចនាបថ ខោទឹកនោម ឯគង់ សុជាតិ សួរចំៗថា….(មាន​វិដេអូ)
  • ករណី ចា..ប់..ពលរដ្ឋដាក់.គុ..ក..ច្រឡំ ដោយសារអ្នកសរសេររបាយការណ៍ខុស ត្រូវអគ្គាធិការដ្ឋានបំភ្លឺថា….
  • បណ្ឌិតច្នៃម៉ូដ ឯម រៀម វា..យ.ប..ក.ទៅអ្នករិះគន់ ថាជាមនុស្សមិនយល់ដឹង ព្រោះវាជាឈុតខ្មែរបុរាណទេ
  • បែ.ក.ធ្លា.យ មន្ត្រីសង្ឃ ប្រ.កែ.ក.គ្នា. រឿង​ចា.ក់.ឆ្នោ.ត.កន្ទុយលេខ ជំ.ពា.ក់​គេមិនព្រមសង (មានវិដេអូ)

ប្រក្រតីទិន

December 2019
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
« Nov   Jan »

Archives

  • April 2023 (1)
  • March 2023 (32)
  • February 2023 (1)
  • January 2023 (1)
  • November 2022 (1)
  • August 2022 (120)
  • July 2022 (155)
  • June 2022 (148)
  • May 2022 (81)
  • April 2022 (70)
  • March 2022 (61)
  • February 2022 (13)
  • January 2022 (44)
  • December 2021 (32)
  • November 2021 (24)
  • October 2021 (52)
  • September 2021 (40)
  • August 2021 (23)
  • July 2021 (26)
  • June 2021 (41)
  • May 2021 (45)
  • April 2021 (117)
  • March 2021 (167)
  • February 2021 (224)
  • January 2021 (226)
  • December 2020 (186)
  • November 2020 (143)
  • October 2020 (215)
  • September 2020 (109)
  • April 2020 (153)
  • March 2020 (312)
  • February 2020 (498)
  • January 2020 (452)
  • December 2019 (373)
  • November 2019 (155)
©2023 | Design: Newspaperly WordPress Theme