មហាជនមានការភ្ញាក់ផ្អើល និងរិះគន់ជាខ្លាំង ក្រោយឃើញវីដេអូមួយ ត្រូវគេយកមកបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ដោយបង្ហាញពីសកម្មភាពក្មេងប្រុសម្នាក់ មានអាយុប្រមាណ១០ឆ្នាំ បើករ៉ឺម៉កអីវ៉ាន់ នៅក្នុងក្រុងព្រះសីហនុ។
នៅក្នុងវីដេអូនោះ មានរយៈពេល២៤ វិនាទី ហើយនៅក្នុងវីដេអូនោះ គេសំឡេងបុរសម្នាក់ ទំនងជាអ្នកថតបាននិយាយទៅកាន់ក្មេងប្រុសនោះថា « អែបខាង ឈប់ បើកគ្រោះថ្នាក់» តែពេលនោះ ក្មេងបើករ៉ឺម៉កឆ្លើយតបមកវិញថា «ក្មេងថា ពូឯងទៅមុនមើល ខ្ញុំបើកតែឯង ដឹកអីវ៉ាន់…» ។ បន្ទាប់មក បុរសប្រាប់ទៅវិញថា «ពូអត់ទាន់ឲ្យកូនបើកទេ ឯងអត់ទាន់គ្រប់អាយុទេ ម៉ែឪឯងនៅណា ? ដល់ហា..វើយ …»៕
ក្រោយពីវីដេអូនោះ គេយកមកបង្ហោះលើហ្វេសប៊ុក ត្រូវបានមហាជនផ្ទុះការរិះគន់ជាខ្លាំង ព្រោះក្មេងប្រុសរូបនោះ នៅក្មេងណាស់ មិនគួរឪពុកម្តាយបណ្តោយឲ្យបើករ៉ឺម៉កដឹកអីវ៉ាន់បែបនេះទេ ប្រឈមនឹងគ្រោះថ្នាក់គ្រប់ពេលវេលា ហើយចំពោះប៉ូលីសចរាចរណ៍នៅក្រុងព្រះសីហនុ ក៏ត្រូវមានវិធានការក្នុងការទប់ស្កាត់លើបញ្ហានេះដែរ។ ក្នុងនោះ មានគណនីហ្វេសប៊ុកមួយចូលខមមិនថា « ក្មេងប្រុសបើករ៉ឺម៉កនេះ នៅម្តុំភូមិដូង ក្រុងព្រះសីហនុ»។