មានរឿងរ៉ាវដ៏ភ្ញាក់ផ្អើលមួយ ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក ដោយបុរសម្នាក់ មានគេហទំព័រ ហ្វេសប៊ុកឈ្មោះ សន វិបុល បានបង្ហោះទិដ្ឋភាពរូបថតប៉ុន្មានសន្លឹកកាលពីប៉ុន្មានថ្ងៃមុននេះ នាថ្ងៃអាទិត្យ ទី០៨ ខែធ្នូ ឆ្នាំ២០១៩ ស្ដីពីប្រពន្ធរបស់លោក សុខចិត្ដកោរសក់សាងផ្នួស លេងចង់ដឹងលឺរឿងអ្វីៗផ្សេងរបស់ប្ដីគាត់ទៀតឡើយ។
បុរសជាប្ដី ដែលជាអ្នកបង្ហោះទិដ្ឋភាពទាំងអស់នោះ បានសរសេររៀបរាប់ឱ្យដឹងថា៖”ពុទ្ធោអើយប្រពន្ធសម្លាញ់ ហេតុអីក៏អូនដាច់ចិត្តចាកចេញពីជីវិតបង ដោយវិធីនិង បងទទួលយកមិនបានទេអោយបងសុំទោសៗៗគ្រប់យ៉ាងសូមអូនអហោសកម្មអោយបងផង បងពិតពិបាកក្នុងទ្រូងខ្លាំងណាស់អូនដឹងទេ”។
ទាក់ទងចំពោះរឿងខាងលើ ដែលប្រពន្ធរបស់លោក បានសម្រេចចិត្ដឈានរហូតទៅដល់ កោរសក់សាងផ្នួសបែបនេះ ក៏ព្រោះតែបុរសជាប្ដី បានធ្វើបាបចិត្ដរបស់គាត់មិនឈប់ឈរ និងនិយាយមិនស្ដាប់គ្នា រហូតធ្វើឲ្យគាត់មានការឆ្អែតចិត្ដ និងទង្វើបុរសជាប្ដីម្ដងហើយ ម្ដងទៀតបែបនេះ។
បន្ទាប់ពីការបង្ហោះរបស់បុរសជាប្ដីរួចមក នារីជាប្រពន្ធ ដែលគាត់បានសម្រេចចិត្ដសាងផ្នួសរូបនេះ ដោយគាត់មានគណនី ហ្វេសប៊ុកឈ្មោះ “ចង់បានចិត្ដស្ងប់ គឺព្រះធម៌” បានចូលទៅខមិនក្នុងការបង្ហោះនោះ និងបានសរសេរថា៖”មានតែផ្លូវនេះហើយធ្វើអោយយើងល្អប្រសើរឡើង”។ ហើយបុរសជាប្ដីនោះ ក៏បានតបទៅវិញយ៉ាងខ្លីថា៖”បាទពិតណាស់ គិតបានប្រពៃណាស់”។