លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែធ្នូនេះបានប្រកាសថា រដ្ឋបាលរាជធានីភ្នំពេញអនុវត្តការកាត់បន្ថយការទទួលទានភេសជ្ជៈផ្អែមនៅតាមសាលារៀនជាផ្នែកមួយនៃភាពជាដៃគូដើម្បីសុខុមាលភាពទីក្រុងដែលជាបណ្តាញពិភពលោកដ៏ល្បីល្បាញនៃទីក្រុងចំនួន៧០ដែលប្តេជ្ញាសង្រ្គោះជីវិតដោយការទប់ស្កាត់ជំងឺមិនឆ្លង(ដូចជាជំងឺមហារីកឬជំងឺទឹកនោមផ្អែម) និងរបួស។
លោក ឃួង ស្រេងថា ភាពជាដៃគូដើម្បីសុខុមាលភាពទីក្រុងកំពុងពង្រីកខ្លួនពី៥៤ទីក្រុងទៅ៧០ទីក្រុងដោយមានប្រជាពលរដ្ឋប្រមាណច្រើនជាង៣០០លាននាក់រស់នៅជុំវិញពិភពលោក។
អង្គការភាពជាដៃគូដើម្បីសុខុមាលភាពទីក្រុងគាំទ្រដោយ Bloomberg Philanthropies ក្នុងភាពជាដៃគូជាមួយអង្គការសុខភាពពិភពលោក និងអង្គការVital Strategies៕