អាជ្ញាធរ អះអាងថា បុគ្គលម្នាក់នេះតែងតែបន្លំយកស្បង់ចីពររបស់ព្រះសង្ឃមកគ្រងឃ្លុំដណ្តប់បន្លំខ្លួនហេីយដេីរបិណ្ឌបាត្របច្ច័យអំពីអ្នកស្រុកគ្រប់កន្លែងក្នុងខេត្តតាកែវ ដោយការិយាល័យធម្មការស្រុកសំរោង និង មន្ត្រីសង្ឃស្រុកបានផ្សឹកចោលជាច្រេីនដងមកហើយ ។
អាជ្ញាធរ បន្តទៀតថា បុគ្គលម្នាក់នេះ នៅតែយកស្បង់ចីពរមកដណ្តប់ខ្លួន ប្រេីសកម្មភាពដដែលទៀតនៅតាមផ្សារនិងតាមភូមិរបស់អ្នកស្រុក ទើបអាជ្ញាធរនាំខ្លួនគាត់មកវត្តប្រាសាទនាងខ្មៅផ្សឹក កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៣ ខែធ្នូ នេះ ។
ជាមួយគ្នានេះ អាជ្ញាធរសូមអំពាវនាវ ថា បេីពុទ្ធបរិស័ទឃេីញបុគ្គលរូបនេះ នៅតែធេី្វសកម្មភាពយកស្បង់ចីពរទៅស្លៀកពាក់ដេីម្បីដេីរបាត្របច្ច័យទៀត សូមកុំយល់ច្រឡំថា ព្រះសង្ឃមែនទែនហេីយវាយតម្លៃមកលេីព្រះពុទ្ធសាសនាអោយសោះ ។
ម្យ៉ាងទៀត សួមជួយទាក់ទងមកអជ្ញាធរ ធម្មការ មន្ត្រីសង្ឃដែលមានសមត្ថកិច្ចអោយទាន់ពេលវេលាដេីម្បីចាត់វិធានការទៅតាមផ្លូវព្រះវិន័យរបស់ព្រះពុទ្ធសាសនាហេីយប្រគល់អោយទៅសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ៕
អត្ថបទ៖ CPC