Skip to content

Menu
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មាននយោបាយ
  • ព័ត៌មានសង្គម
  • ព័ត៌មានកីឡា
  • ព័ត៌មានសិល្បៈ
Menu

​មេ​ប៉េអឹមស្រុកសំឡូតទៀតហើយ អាងអំណាច ចាប់​ពលរដ្ឋ​វា​យ​នឹង​កាំភ្លើង ទាំង​ដៃ​ជាប់​ខ្នោះ

Posted on December 13, 2019

ក្រុមយុវជន​ចំនួន ៣ នាក់ ដែល​មិនមាន​ទោសពៃរ៍​អ្វី​បន្តិច​សោះ​នោះ ត្រូវបាន​មេបញ្ជាការ​កងរាជអាវុធហត្ថ ស្រុក​សំឡូត រួមជាមួយ​និង​កូនចៅ ពួត​គ្នា​វាយ​យ៉ាងដំណំ ដោយ​ខ្លះ​ប្រើ​ដៃ ខ្លះ​ប្រើ​ជើង​និង​ខ្លះទៀត​ប្រើ​ស្វ័យ AK វាយ​ទៅលើ​ក្បាល ដោយ​ក្នុងនោះ​មាន​យុវជន​ខ្លះ​ត្រូវបាន​អស់លោក​ប៉េអឹម ដាក់​ខ្នោះ​ជាប់​នៅ​នឹង​ដៃ​ផងដែរ ដែល​បញ្ហា​នេះ​ត្រូវបាន​មជ្ឈដ្ឋាន​ជាច្រើន​បាន​រិះគន់ថា វា​គឺជា​អំពើ​ព្រៃផ្សៃ​បំផុត​ព្រមទាំង​បាន​បំពាន​ទៅលើ​ច្បាប់​ផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ការ​រៀបរាប់​ពី​យុវជន​ម្នាក់​ ក្នុងចំណោម​ពួកគេ​ទាំង​៣​នាក់ ដែលមាន​ឈ្មោះ ជួន សារ៉ាក់ អាយុ ២៩ ឆ្នាំ រស់នៅ​ភូមិ​កំពង់​ល្ពៅ ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ជា​ជនរងគ្រោះ​បាន​និយាយថា ហេតុការណ៍​នេះ​បាន​កើត​ឡើង តាំងពី​ថ្ងៃទី​១ ខែ​ធ្នូ ឆ្នាំ​២០១៩ វេលា​ម៉ោង ៣ និង ០៧ នាទី រសៀល ត្រង់ចំណុច​អូរ ព​ល័ក្ខណ៍​នៅក្នុង​ជួរ​ស្ទឹង​គ្រញូង ស្ថិតក្នុង​ភូមិ​តា​សាញ ឃុំ​តា​សាញ ស្រុក​សំឡូត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យុវជន​រូបនេះ​បាន​បន្តថា នៅពេលនោះ​គឺ​ខ្លួន​កំពុង​ឈរ​មើល​យុវជន​២​នាក់​ទៀត ដែល​គេ​កំពុង​អូស​ដើមឈើ​គគីរ មួយ​ដើម ដែល​រលើង​ធ្លាក់​ក្នុង​ស្ទឹង​រាប់​ឆ្នាំ​មក​ហើយ ដែល​ក្នុងនោះ​មានឈ្មោះ ចាន់វ៉ិ​ត រស់នៅ​ភូមិ អន្លង់​ពួក ឃុំ​តា​សាញ និង ឈ្មោះ ឈួន ឈុនលី រស់នៅ​ភូមិ​កញ្ចាំង ឃុំ​ស៊ុ​ង។

​ពេលនោះ​ស្រាប់​តែមាន​មន្ត្រី​ប៉េអឹម​ស្រុក​ចំនួន ៥ នាក់​ប្រដាប់​ដោយ​កាំភ្លើង AK ចំនួន ៣ ដើម ដែល​ក្នុងនោះ​គេ​ស្គាល់ ៣ នាក់ មានឈ្មោះ ព្រះ សារ៉ន ឈ្មោះ ស្រួច និង​ឈ្មោះ ស្កា​យ បាន​ចូលទៅ​ចាប់​ពួកគេ​វ៉ៃខ្នោះ​ ដោយ​មិនបាន​សួរនាំ​អ្វី​បន្តិច​ទាល់តែសោះ គ្រាន់តែ​និយាយថា​មេ​បញ្ជា​ឲ្យមក។ នៅពេល​នោះដែរ​ខ្លួន ( ជួន សារ៉ាក់ ) បាន​រើ​មិន​ព្រម​ឲ្យ​គេ​ដាក់​ខ្នោះ​ឡើយ ដោយ​សំអាងថា ខ្លួន​មិនមាន​កំហុស​ទាល់តែសោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​ការ​ប្រកែក​នោះ​ហើយ ដែល​រូបគេ​ត្រូវបាន​ប៉េអឹម​ទាំងនោះ​រោម​គ្នា​វ៉ៃ ទាត់ ធាក់ ពិសេស​គឺ​គេ​បាន​យក​ស្វ័យ​កាំភ្លើង AK បុក​ទៅលើ​ក្បាល បណ្តាល​ឲ្យ​ហើមប៉ោង និង​រងរបួស​ពេល​ខ្លួន ហើយ​ឈ្មោះ​ស្កា​យ បាន​ឆក់យក​ទូរស័ព្ទ​ពី​ខ្លួន​ទៅ​បាត់ ដោយ​ឈ្មោះ​ព្រះ​សារ៉ន និយាយថា យក​ទុក​ទៅ វា​មិន​ហ៊ាន​ធ្វើ​អី​យើង​ទេ បន្ទាប់ពីនោះ ខ្លួន​ក៏ត្រូវ ធ្លាក់​ទៅក្នុង​ទឹកស្ទឹង​គ្រញូង លង់​ស្ទើរ​ស្លាប់ ស្ទើរ​រស់ ដោយ​ខ្លួន​ខំប្រឹង​ហែល​ឆ្លងទៅ​ត្រើយម្ខាង​ដើម្បី​គេចខ្លួន ពី​អំពើ​ហិង្សា​ដោយមាន​ស្ថាន​ទម្ងន់​នេះ ឯ​ទូរស័ព្ទ​ម៉ាក oppo ដែលមាន​តម្លៃ ជាង ៣០០ នោះ គឺ​ខ្លួន​ខំ​លក់​គោ​អស់​មួយ​ក្បាល ទម្រាំ​ទិញ​បាន។ ក្រោយពី​នោះ​ខ្លួន​បាន​ទៅ​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​មួយកន្លែង អស់​រយៈពេល ៣ ថ្ងៃ ទើបបាន​ធូរស្រាល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​យុវជន​ចំនួន ២ នាក់​ទៀត ដែល​ត្រូវបាន​ប៉េអឹម​ដាក់​ខ្នោះ​យកទៅ​កាន់ ទីតាំង​ប៉េអឹម​ស្រុក​សំឡូត​បាន​និយាយថា នៅពេល​ទៅដល់​កន្លែង​ប៉េអឹម គឺ​ឈ្មោះ ជួប ណូ ហៅ​ចូ​វ ដែលជា​មេបញ្ជាការ បាន​ដើរ​ចូលមកក្នុង​ស្ថានភាព​ស្រវឹង ( មកពី​ឡើងផ្ទះ​គេ ) បាន​សួរថា អ្ហែង​ទាញ​ឈើ​ចឹ​ង មាន​អា​ខ្មៅ​ឬ​អត់ ? ( គ្រញូង ) ប៉ុន្តែ​ក្រោយពី​ឮ​ចម្លើយ​ឆ្លើយថា អត់​មាន​ទេ មានតែ​គគីរ​មួយ​ដើម​ដែល​លិច​នៅ​បាត​ស្ទឹង​តែប៉ុណ្ណោះ ក៏​ស្រាប់តែ​លោក​មេបញ្ជាការ​រូបនេះ ទាញ​ដប​ទឹក​មក​វ៉ៃ​កណ្តាល​ក្បាល ថែមទាំង​ដើរចូល​មក​ធ្វើ​ទារុណកម្ម លើ​រាងកាយ​បន្ថែមទៀត ទំាង​ដៃ​ជាប់​ខ្នោះ ដោយសារ​មានការ​ឈឺចាប់​ពេក ខ្លួន​ក៏បាន​លើកដៃ​រង​ទៅលើ​ក្បាល បណ្តាល​ឲ្យ​ខ្សែ​ខ្នោះ​បោក​ត្រូវ​ក្បាល​បែក​ឈាម​តែម្តង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទីបំផុត ក្រោយពី​រក​ឈើ​គ្រញូង​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​មិនបាន លោក​មេបញ្ជាការ​ដ៏​ឃោរឃៅ​រូបនេះ​ បាន​បញ្ជា​ឲ្យ​កូនចៅ ធ្វើការ​ដោះលែង​ពួកគេ​ឲ្យ​ត្រឡប់​ទៅ​លំនៅឋាន​វិញ ទាំង​គ្មាន​ហេតុផល ថែមទាំង​ឈឺខ្លួន​ឥតប្រយោជន៍​ផងដែរ ដោយ​ក្នុងនោះដែរ​ក៏មាន​យុវជន​ម្នាក់ មានបំណង​ចង់​ដាក់ពាក្យ​ប្តឹង​ ប៉ុន្តែ​ស្ថិតក្នុង​ការពិចារណា ដោយសារតែ​ខ្លាច​អស់លោក​ប៉េអឹម​មាន​គំនុំ។

នៅ​ល្ងាច​ម្សិល​មិញ​នេះ តាមរយៈ​ទូរស័ព្ទ លោក ជួប ណូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​សំឡូត បានធ្វើ​ការ​បដិសេធ ដោយ​បាន​អះអាង​ថា ខ្លួន​មិនបាន​ធ្វើ​ទារុណកម្ម​ទៅលើ​ពួកគេ​នោះ​ឡើយ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ ដើមរាំង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ

  • កូនក្រមុំភ្លោះ ដល់គូរព្រេង រៀបការក្នុងថ្ងៃតែមួយ បងយកបង ប្អូនយកប្អូន ផ្តើមចេញពី…..
  • គ្រូជោគជ័យ ស្តីពីច្បាប់ស្រូបទាញចក្រវាឡ ត្រូវកូនតុងទីនចោទថា បោ.ក.លុយរាប់លានដុល្លារ
  • ម្ចាស់ដី ចេញបំភ្លឺហើយ ករណីម្ចាស់បុរី ម៉ន ដានី ចាយលុយជាង ១២លានដុល្លារ អត់បានប្លង់ គឺមកពី…..(មានវិដេអូ)
  • ផ្ទុះការរិះគន់ មន្ត្រីជំនាញ ចា​ប់​រថយន្តកែច្នៃបំពង់ស៊ីមុាំង ប្រើត្រចៀកស្តាប់ គ្មានឧបករណ៍បច្ចេកទេសត្រឹមត្រូវ
  • សូមប្រយ័ត្ន តារាសម្តែង សាយ សៀរ៉ា កើតជំងឺម្យ៉ាង វៀចមុខ វៀចមាត់ រហូតទៅដល់ពេទ្យថៃហើយ..(មានវិដេអូ)
  • ខ្លាំងមែន ភូមិឃុំសុវត្ថិភាពនៅឯណា? ចោរហ៊ានចូលគាស់ ដល់សាលាឃុំ យកសម្ភារៈអស់រលីង
  • ខាត់ សុឃឺម ថាឲ្យឯម រៀម ច្នៃម៉ូដគឺដកស្រង់ពី រចនាបថ ខោទឹកនោម ឯគង់ សុជាតិ សួរចំៗថា….(មាន​វិដេអូ)
  • ករណី ចា..ប់..ពលរដ្ឋដាក់.គុ..ក..ច្រឡំ ដោយសារអ្នកសរសេររបាយការណ៍ខុស ត្រូវអគ្គាធិការដ្ឋានបំភ្លឺថា….
  • បណ្ឌិតច្នៃម៉ូដ ឯម រៀម វា..យ.ប..ក.ទៅអ្នករិះគន់ ថាជាមនុស្សមិនយល់ដឹង ព្រោះវាជាឈុតខ្មែរបុរាណទេ
  • បែ.ក.ធ្លា.យ មន្ត្រីសង្ឃ ប្រ.កែ.ក.គ្នា. រឿង​ចា.ក់.ឆ្នោ.ត.កន្ទុយលេខ ជំ.ពា.ក់​គេមិនព្រមសង (មានវិដេអូ)

ប្រក្រតីទិន

December 2019
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
« Nov   Jan »

Archives

  • April 2023 (1)
  • March 2023 (32)
  • February 2023 (1)
  • January 2023 (1)
  • November 2022 (1)
  • August 2022 (120)
  • July 2022 (155)
  • June 2022 (148)
  • May 2022 (81)
  • April 2022 (70)
  • March 2022 (61)
  • February 2022 (13)
  • January 2022 (44)
  • December 2021 (32)
  • November 2021 (24)
  • October 2021 (52)
  • September 2021 (40)
  • August 2021 (23)
  • July 2021 (26)
  • June 2021 (41)
  • May 2021 (45)
  • April 2021 (117)
  • March 2021 (167)
  • February 2021 (224)
  • January 2021 (226)
  • December 2020 (186)
  • November 2020 (143)
  • October 2020 (215)
  • September 2020 (109)
  • April 2020 (153)
  • March 2020 (312)
  • February 2020 (498)
  • January 2020 (452)
  • December 2019 (373)
  • November 2019 (155)
©2023 | Design: Newspaperly WordPress Theme