Skip to content

Menu
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មាននយោបាយ
  • ព័ត៌មានសង្គម
  • ព័ត៌មានកីឡា
  • ព័ត៌មានសិល្បៈ
Menu

សូមស្វែងរកតារាបន្ទាប់ ដែលប្រកាសខ្លួនឈប់ថតផ្សាយស្រា​បៀរ ពេលនេះមាន២រូបហើយ

Posted on December 14, 2019

នេះចាត់ទុកថា ជាសញ្ញាណល្អប្រសើរមួយ ដែលអ្នកសិល្បៈមួយចំនួន ចាប់ផ្តើមបដិសេធមិនថតពាណិជ្ជកម្មគ្រឿងស្រវឹង ដែលសន្មត់ថា ជាការចូលរួមចំណែកមួយ នៃការកាត់បន្ថយបញ្ហាផ្សេងៗក្នុងសង្គម ជាពិសេសនោះ គឺ បញ្ហាគ្រោះថ្នាក់ចរាចរណ៍តែម្តង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាពេលថ្មីៗនេះ មានការរិះគន់យ៉ាងខ្លាំងខ្លាពីសំណាក់មហាជន ទៅលើសិល្បករ សិល្បការិនីជាច្រើន ដែលបានចូលរួមផ្សព្វផ្សាយយ៉ាងគគ្រឹកគគ្រេង ឲ្យផលិតផលគ្រឿងស្រវឹង ដោយពួកគាត់ចាត់ទុកថា ជាការជំរុញឲ្យមានអ្នកសេពគ្រឿងស្រវឹងកាន់តែច្រើន ខណៈគ្រឿងស្រវឹងជាដើមចមនៃអំពើហិង្សា វិបត្តិសុខភាព ភាពក្រីក្រ ពិសេសគ្រោះថ្នាក់ចរាចរណ៍តែម្តង។

ទោះជាយ៉ាងណា ក៏មានអ្នកសិល្បៈមួយចំនួន បានប្រកាន់ជំហរមិនទទួលផ្សព្វផ្សាយគ្រឿងស្រវឹងជាដាច់ខាត បើទោះឲ្យតម្លៃខ្ពស់យ៉ាងណាក៏ដោយ មានដូចជាលោក នី កូ និងកញ្ញា ពេជ្រ ចរណៃ ជាដើម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កញ្ញា ពេជ្រ ចរណៃ ដែលជាតារាសម្តែង និងជាគ្រូគុនល្បុក្កតោផងដែរនោះ បានថ្លែងប្រាប់ CPC NEWS នៅថ្ងៃទី១៤ ខែធ្នូ នេះ ថា កន្លងមកម្ចាស់ផលិតផលគ្រឿងស្រវឹងមួយចំនួនបានទំនាក់ទំនងមកកញ្ញាដើម្បីថតពាណិជ្ជកម្មគ្រឿងស្រវឹង ដោយហ៊ានឲ្យតម្លៃខ្លួនកញ្ញា គុណនឹង ២០ដង បើធៀបនឹងតម្លៃដែលកញ្ញាបានទទួលពីការថតរឿង ក៏ដូចជាថតពាណិជ្ជកម្មធម្មតា ដែលមិនមែនជាផលិតផលគ្រឿងស្រវឹង។

កញ្ញាបន្តថា ក្នុងអំឡុងពេលដែលកញ្ញាធ្វើជាតារាសម្តែងអស់រយៈពេលជិត ១០ឆ្នាំមកនេះ កញ្ញាបានប្តេជ្ញាចិត្តថា នឹងមិនទទួលថតគ្រឿងស្រវឹងឡើយ បើទោះជាម្ចាស់ផលិតផលគ្រឿងស្រវឹង ហ៊ានឲ្យតម្លៃខ្ពស់យ៉ាងណាក៏ដោយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កញ្ញាបន្ថែមថា “គ្រឿងស្រវឹងគឺជាដើមចម នៃអំពើហិង្សាក្នុងគ្រួសារ ការឈ្លោះទាស់ទែងក្នុងវង់ផឹកស៊ី និងធ្វើឲ្យមានការកើនឡើងនៃគ្រោះថ្នាក់ចរាចរណ៍ ដូចនេះក្នុងនាមខ្ញុំជាសិល្បៈមួយរូប ជាមនុស្សរបស់មហាជន ប្រសិនបើខ្ញុំចេញផ្សព្វផ្សាយគ្រឿងស្រវឹង ហាក់បីដូចជាជំរុញអ្នកដែលស្គាល់ និងគាំទ្រខ្ញុំទាំងក្មេងទាំងចាស់ទៅហូបគ្រឿងស្រវឹងយ៉ាងដូច្នេះដែរ ចំណុចនេះហើយដែលធ្វើឲ្យខ្ញុំមិនទទួលថតគ្រឿងស្រវឹងដើម្បីចូលរួមកាត់បន្ថយបញ្ហានេះ”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញការផ្សព្វផ្សាយ និងការដាក់លក់គ្រឿងស្រវឹងនេះផងដែរ កញ្ញាបានលើកឡើងពីបទពិសោធន៍កញ្ញាដែលធ្លាប់បានចេញទៅក្រៅប្រទេស ដោយកញ្ញាបានអះអាងថា ប្រទេសណាក៏មានលក់គ្រឿងស្រវឹងដែរ គ្រាន់តែមានកម្រិត ដូចជាក្មេងអាយុក្រោម ១៨ឆ្នាំមិនលក់ឲ្យទេ ហើយការលក់ទៀតសោត ត្រូវបានកំណត់ពេលវេលាច្បាស់លាស់ មិនមែនលក់គ្រប់ពេល គ្រប់វេលាឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមជម្រាបជូនថា សេចក្តីព្រាងច្បាប់ស្តីពី ការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង បានលេចរូបរាងជាច្រើនឆ្នាំមកហើយ ប៉ុន្តែមិនទាន់ត្រូវបានអនុម័តចូលជាធរមាននៅឡើយទេ ប៉ុន្តែប្រសិនបើច្បាប់នេះបានចូលជាធរមាន ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នោះអ្នកដែលអាចទទួលទានគ្រឿងស្រវឹងបាន លុះត្រាតែមានអាយុចាប់ពី ២១ឆ្នាំឡើងទៅ និងហាមប្រាមការលក់គ្រឿងស្រវឹងចន្លោះពីម៉ោង១២យប់ដល់ម៉ោង៦ព្រឹក៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ CPC

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ

  • កូនក្រមុំភ្លោះ ដល់គូរព្រេង រៀបការក្នុងថ្ងៃតែមួយ បងយកបង ប្អូនយកប្អូន ផ្តើមចេញពី…..
  • គ្រូជោគជ័យ ស្តីពីច្បាប់ស្រូបទាញចក្រវាឡ ត្រូវកូនតុងទីនចោទថា បោ.ក.លុយរាប់លានដុល្លារ
  • ម្ចាស់ដី ចេញបំភ្លឺហើយ ករណីម្ចាស់បុរី ម៉ន ដានី ចាយលុយជាង ១២លានដុល្លារ អត់បានប្លង់ គឺមកពី…..(មានវិដេអូ)
  • ផ្ទុះការរិះគន់ មន្ត្រីជំនាញ ចា​ប់​រថយន្តកែច្នៃបំពង់ស៊ីមុាំង ប្រើត្រចៀកស្តាប់ គ្មានឧបករណ៍បច្ចេកទេសត្រឹមត្រូវ
  • សូមប្រយ័ត្ន តារាសម្តែង សាយ សៀរ៉ា កើតជំងឺម្យ៉ាង វៀចមុខ វៀចមាត់ រហូតទៅដល់ពេទ្យថៃហើយ..(មានវិដេអូ)
  • ខ្លាំងមែន ភូមិឃុំសុវត្ថិភាពនៅឯណា? ចោរហ៊ានចូលគាស់ ដល់សាលាឃុំ យកសម្ភារៈអស់រលីង
  • ខាត់ សុឃឺម ថាឲ្យឯម រៀម ច្នៃម៉ូដគឺដកស្រង់ពី រចនាបថ ខោទឹកនោម ឯគង់ សុជាតិ សួរចំៗថា….(មាន​វិដេអូ)
  • ករណី ចា..ប់..ពលរដ្ឋដាក់.គុ..ក..ច្រឡំ ដោយសារអ្នកសរសេររបាយការណ៍ខុស ត្រូវអគ្គាធិការដ្ឋានបំភ្លឺថា….
  • បណ្ឌិតច្នៃម៉ូដ ឯម រៀម វា..យ.ប..ក.ទៅអ្នករិះគន់ ថាជាមនុស្សមិនយល់ដឹង ព្រោះវាជាឈុតខ្មែរបុរាណទេ
  • បែ.ក.ធ្លា.យ មន្ត្រីសង្ឃ ប្រ.កែ.ក.គ្នា. រឿង​ចា.ក់.ឆ្នោ.ត.កន្ទុយលេខ ជំ.ពា.ក់​គេមិនព្រមសង (មានវិដេអូ)

ប្រក្រតីទិន

December 2019
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
« Nov   Jan »

Archives

  • April 2023 (1)
  • March 2023 (32)
  • February 2023 (1)
  • January 2023 (1)
  • November 2022 (1)
  • August 2022 (120)
  • July 2022 (155)
  • June 2022 (148)
  • May 2022 (81)
  • April 2022 (70)
  • March 2022 (61)
  • February 2022 (13)
  • January 2022 (44)
  • December 2021 (32)
  • November 2021 (24)
  • October 2021 (52)
  • September 2021 (40)
  • August 2021 (23)
  • July 2021 (26)
  • June 2021 (41)
  • May 2021 (45)
  • April 2021 (117)
  • March 2021 (167)
  • February 2021 (224)
  • January 2021 (226)
  • December 2020 (186)
  • November 2020 (143)
  • October 2020 (215)
  • September 2020 (109)
  • April 2020 (153)
  • March 2020 (312)
  • February 2020 (498)
  • January 2020 (452)
  • December 2019 (373)
  • November 2019 (155)
©2023 | Design: Newspaperly WordPress Theme