គ្រូពេទ្យរូបនេះ បានព្យាបាលដោយចាក់ថ្នាំ បុរសម្នាក់ ឈ្មោះ ពោ ទឹម ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅក្នុងភូមិឃុំជាមួយគ្នា បណ្តាលឲ្យស្លាប់ នៅនឹងផ្ទះលោកគ្រូពេទ្យតែម្តង។ករណីដ៏សោកសង្រេងនេះ បានកេីតឡេីងកាលពីល្ងាចថ្ងៃទី១៤ ខែធ្នូឆ្នាំ ២០១៩ នៅភូមិជប់រំដេង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប នៅផ្ទះគ្រូពេទ្យនេះតែម្តង ។សមត្ថកិច្ច បញ្ជាក់ថា គ្រូពេទ្យភូមិដែលចាប់ខ្លួន នេះ មាន ឈ្មោះ ម៉ៅ សំអឿន ភេទប្រុស អាយុ៧៦ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅភូមិជប់រំដេង ឃុំកន្ទួត ស្រុកស្វាយលើ។