Skip to content

Menu
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មាននយោបាយ
  • ព័ត៌មានសង្គម
  • ព័ត៌មានកីឡា
  • ព័ត៌មានសិល្បៈ
Menu

ស្ត្រីខ្មែរឥស្លាម យំផ្តាំផ្ញើរទៅសម្តេចហ៊ុន សែន ថាប័ណ្ណក្រីក្រគ្មានតម្លៃទេ សម្រាប់ពេទ្យកាល់ម៉ែត

Posted on December 15, 2019

ខ្មែរឥស្លាមម្នាក់ជាស្ត្រីមេម៉ាយចិញ្ចឹមកូនប្រុសអាយុ៣ឆ្នាំម្នាក់ឯងយ៉ាងក្រលំបាក រៀបរាប់ទាំងទឹកភ្នែកថា “ប័ណ្ណក្រីក្រ គ្មានតម្លៃសម្រាប់មន្ទីរពេទ្យកាល់ម៉ែត ទេ” ទោះបីសម្តេចតេជោ ហ៊ុន សែន ខិតខំធ្វើទំនើបកម្មមន្ទីរពេទ្យមួយនេះយ៉ាងណាក៏ដោយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទឹកភ្នែករបស់ស្ត្រីតោកយ៉ាករូបនេះ បានស្រក់ចុះ ខណៈរៀបរាប់រឿងឈឺចាប់ មក CPC NEWS នៅរសៀលថ្ងៃទី១៤ ខែធ្នូ នេះ ដល់ទីស្នាក់ការការិយាល័យ CPC NEWS នាខណ្ឌឫស្សីកែវ ។ទោះបីយ៉ាងណា ការលើកឡើងនេះ ត្រូវបានខាងមន្ទីរពេទ្យកាល់ម៉ែត ចេញមុខបដិសេធ ។

លោកស្រី ឡុក សាមាន ហៅសាលី បានមកដល់អង្គភាពសារព័ត៌មាន CPC NEWS ផ្ទាល់ ដើម្បីធ្វើការបកអាក្រាតជុំវិញករណីបុគ្គលិកពេទ្យ នៃមន្ទីពេទ្យកាល់ម៉ែត ដែលមិនបានយកចិត្តទុកដាក់ព្យាបាល និងប្រើប្រាស់ពាក្យសម្តីមិនសមរម្យលើអ្នកជំងឺដែលកាន់ប័ណ្ណក្រីក្រ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រី បានថ្លែងថា អ្នកស្រីបានចូលសម្រាកនៅមន្ទីពេទ្យកាល់ម៉ែត ៣ដងមកហើយ ដោយលើកទី៣នេះលោកស្រីពិតជាមិនអាចទ្រាំនិងទង្វើ និងពាក្យសម្តីរបស់បុគ្គលិកពេទ្យ បានឡើងដោយអ្នកស្រីបានរៀបរាប់យ៉ាងដូច្នេះថា ៖ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១០យប់ លោកស្រីមានអាការៈចុកទ្រូងខ្លាំង ក៏បានទៅមន្ទីពេទ្យកាល់ម៉ែត ។

ក្រោយបានដាក់សេរ៉ូមរួច អាការៈលោកស្រីក៏បានធូរស្រាលឡើងវិញ ប៉ុន្តែដៃលោកស្រីមានសភាពប៉ោងដក់ទឹក លោកស្រីក៏បានហៅអ្នកគ្រូពេទ្យម្នាក់មកមើល ប៉ុន្តែអ្នកគ្រូពេទ្យស្រីម្នាក់នោះបានមកចាប់ច្រប៉ាច់ដៃលោកស្រី ហើយនិយាយថាសេរ៉ូមមិនមានបញ្ហាទេ ខណៈដែលដៃលោកស្រីប៉ោងហើមហើយនោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រហូតដល់ល្ងាចវេលាម៉ោង៦ល្ងាច អាការៈលោកស្រីមានសភាពធ្ងន់ធ្ងរ ដោយអ្នកជិតខាងដែលនៅក្បែនោះបានរត់ទៅហៅគ្រូពេទ្យ ប៉ុន្តែគ្រូពេទ្យបាននិយាយថា “ឃើញក្រោកទៅបន្ទប់ទឹករួច អ៊ីចឹងក្រោកមកបន្ទប់គ្រូពេទ្យតិចមក” ។

លោកស្រី ឡុក សាមាន ហៅសាលី ដែលបច្ចុប្បន្នដើរស៊ីឈ្នួលគេតាមផ្ទះ បន្តទៀតថា ដល់ពេលអាការៈលោកស្រីកាន់តែធ្ងន់ធ្ងរ គ្រូពេទ្យបាននាំលោកស្រីចូលមកខាងក្នុងអគារសង្គ្រោះ ពេលនោះលោកស្រីគិតថាគេប្រហែលយកអ្នកស្រីមកសង្គ្រោះហើយ ប៉ុន្តែផ្ទុយទៅវិញ គេគ្រាន់តែយកលោកស្រីមកដាក់នៅមុខបន្ទប់ទឹកចោលប៉ុណ្ណោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាពេលនោះលោកស្រីចុកទ្រូងខ្លាំងពេក ក៏ទាញអ្នកកំដរអ្នកជំងឺ ដែរក្បែរនោះឲ្យជួយរឹតទ្រូងអ្នកស្រីផង គេក៏មកជួយស្រាប់តែគ្រូពេទ្យម្នាក់ដេញគេចេញ និងនិយាយថា “កុំនៅជិត គ្មានអ្នកកំដរទេ កុំទៅប៉ះ” ។

រហូតដល់មានក្មេងប្រុសម្នាក់បានខ្សឹបសួរអ្នកស្រីថា “តើទូរស័ព្ទអ៊ុំនៅទីណា ខ្ញុំជួយតេហៅអ្នកស្គាល់ឲ្យមកជួយមើលអ៊ុំ” ព្រោះថាខណៈនោះ លោកស្រីមានអាការៈធ្ងន់ធ្ងរមិនអាចទាញទូរស័ព្ទខ្លួនឯងបាន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្មេងប្រុសនោះក៏បានតេទៅជនជាតិអារ៉ាប់ម្នាក់ ។ ក្រោយមកទៀតក៏បានតេទៅឌុកទ័រ រ៉ាថុន ហើយក៏បានទំនាក់ទំនងទៅកាន់ទូរទស្សន៍មួយ ដែលលោកស្រីមិនចាំឈ្មោះ ស្រាប់តែគ្រូពេទ្យបានដកយកទូរស័ព្ទពីអ្នកស្រី ដោយសំអាងថានៅក្នុងមន្ទីពេទ្យមិនឲ្យថតទេ ហើយក៏អូសអ្នកស្រីចូលក្នុងបន្ទប់សង្គ្រោះ ប៉ុន្តែមានគ្រូពេទ្យប្រុសម្នាក់ បានបោះពាក្យសម្តីយ៉ាងធ្ងន់ធ្ងរថា “បើអ្នកជំងឺចូលមកស្លូតៗគេមើល ប៉ុន្តែបើអ្នកជំងឺចូលមកខាំគេខាំឯងគេមិនមើលឡើយ”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមកជនជាតិអារ៉ាប់ដែលអ្នកស្រីតេហៅនោះ ក៏មកដល់ គ្រូពេទ្យក៏និយាយជាមួយជនជាតិអារ៉ាប់ថា អ្នកស្រីអត់មានឈឺអីទេ ហាក់បីថាអ្នកស្រីមាយាទៅវិញ ប៉ុន្តែជនជាតិអារ៉ាប់សុំនាំអ្នកស្រីចេញពីពេទ្យទៅព្យាបាលនៅវៀតណាម ដោយធានាចេញថ្លៃសេវាព្យាបាល ប៉ុន្តែពេទ្យមិនអនុញ្ញាតឲ្យចេញហើយបានដេញអារ៉ាប់នោះទៅវិញ។

ប៉ុន្តែលោកស្រីក៏សុំចេញទៅផ្ទះវិញព្រោះពេទ្យចេះតែថាតាមដាន ប៉ុន្តែទុកចោលមិនព្យាបាលដដែល ហើយគ្រូពេទ្យក៏បានឲ្យអ្នកស្រីសរសេរលិខិតសុំចេញ បើមានគ្រោះថ្នាក់តាមផ្លូវ ពេទ្យមិនទទួលខុសត្រូវឡើង ចុងក្រោយអ្នកស្រីព្រមសរសេរ ប៉ុន្តែបន្ថែមថា អ្នកស្រីចេញពីពេទ្យ ព្រោះពេទ្យថាអ្នកស្រីអត់ឈឺ ហើយអ្នកស្រីនិងថតទុកឲ្យអ្នកព័ត៌មានមើល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះបានលឺអ្នកស្រីនិយាយបែបនេះ ប្រធានគ្រប់គ្រងនៅខាងសង្គ្រោះបន្ទាន់បានចេញមុខសុំទោសអ្នកស្រី ហើយបាននិយាយថា ប្រសិនបើអ្នកស្រីមានបញ្ហាសុខភាពនៅពេលណា ខាងមន្ទីពេទ្យរីករាយស្វាគមន៍។

ចុងក្រោយអ្នកស្រីបានសំណូមពរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាមេត្តាពិនិត្យករណីនេះផង ខណៈដែលអ្នកស្រីមានជីវភាពខ្វះខាត ជាស្រ្តីមេម៉ាយត្រូវចិញ្ចឹមកូនប្រុសតូចដែលទើបមានអាយុ៣ឆ្នាំតែម្នាក់ឯង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញការលើកឡើងទាំងអស់នេះ ត្រូវបានខាងក្រុមការងារទំនាក់ទំនងសារធារណៈនៃមន្ទីរពេទ្យកាល់ម៉ែត បញ្ជាក់ប្រាប់ CPC NEWS ថា ចំពោះការលើកឡើងនៅក្នុងវីដេអូផ្សាយនេះ មិនបានឆ្លុះបញ្ចាំងអំពីតថភាពជាក់ស្តែងនៃដំណើរប្រព្រឹត្តទៅ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រប់ជំនាញពាក់ពន្ធ័ ក្នុងការស្វះស្វែងរកអោយបាននូវការអភិវឌ្ឍន៏ជានិរន្តរ៍ និងរក្សាបាននូវធនធានមនុស្សកម្រិតឯកទេសពហុជំនាញទាំងឡាយ ដើម្បីចូលរួមចំណែកជាមួយក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលឆ្លើយតបទៅនឹងតម្រូវការសេវាសុខភាពសំរាប់អ្នកជំងឺយើងគ្រប់ករណី និងស្ថានភាពស្មុគ្រស្មាញនោះឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមការងារជំនាញ-ឯកទេស និងគ្រប់កម្រឹតដឹកនាំ សូមគោរពអញ្ជើញ ម្ចាស់ Page Facebook និងមតិសាធារណៈជនដែលលើកជាលក្ខណៈបុគ្គលខាងលើលោកមកទទួលព័ត៌មានលំអិតអំពីកិច្ចខិតខំប្រឹងប្រែងទាំងឡាយរបស់ក្រុមការងារអំពីការផ្តល់ និងការប្រើប្រាស់សេវាថែទាំ និងព្យាបាលនៅមន្ទីរពេទ្យ គ្រប់ម៉ោងពេលការងារ។

ក្រុមការងារគ្រប់ជំនាញ ឯកទេស និងគ្រប់កម្រឹតដឹកនាំនៃមន្ទីរពេទ្យពិតជាមានក្តីរីករាយ និងសូមថ្លែងអំណរគុណម្តងហើយម្តងទៀតចំពោះការចូលរួម និងផ្តល់ការទុកចិត្តពីសាធារណៈជនមកមន្ទីរពេទ្យកន្លងមក នាពេលបច្ចុប្បន្ន និងថ្ងៃអនាគត ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ CPCnews

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ

  • កូនក្រមុំភ្លោះ ដល់គូរព្រេង រៀបការក្នុងថ្ងៃតែមួយ បងយកបង ប្អូនយកប្អូន ផ្តើមចេញពី…..
  • គ្រូជោគជ័យ ស្តីពីច្បាប់ស្រូបទាញចក្រវាឡ ត្រូវកូនតុងទីនចោទថា បោ.ក.លុយរាប់លានដុល្លារ
  • ម្ចាស់ដី ចេញបំភ្លឺហើយ ករណីម្ចាស់បុរី ម៉ន ដានី ចាយលុយជាង ១២លានដុល្លារ អត់បានប្លង់ គឺមកពី…..(មានវិដេអូ)
  • ផ្ទុះការរិះគន់ មន្ត្រីជំនាញ ចា​ប់​រថយន្តកែច្នៃបំពង់ស៊ីមុាំង ប្រើត្រចៀកស្តាប់ គ្មានឧបករណ៍បច្ចេកទេសត្រឹមត្រូវ
  • សូមប្រយ័ត្ន តារាសម្តែង សាយ សៀរ៉ា កើតជំងឺម្យ៉ាង វៀចមុខ វៀចមាត់ រហូតទៅដល់ពេទ្យថៃហើយ..(មានវិដេអូ)
  • ខ្លាំងមែន ភូមិឃុំសុវត្ថិភាពនៅឯណា? ចោរហ៊ានចូលគាស់ ដល់សាលាឃុំ យកសម្ភារៈអស់រលីង
  • ខាត់ សុឃឺម ថាឲ្យឯម រៀម ច្នៃម៉ូដគឺដកស្រង់ពី រចនាបថ ខោទឹកនោម ឯគង់ សុជាតិ សួរចំៗថា….(មាន​វិដេអូ)
  • ករណី ចា..ប់..ពលរដ្ឋដាក់.គុ..ក..ច្រឡំ ដោយសារអ្នកសរសេររបាយការណ៍ខុស ត្រូវអគ្គាធិការដ្ឋានបំភ្លឺថា….
  • បណ្ឌិតច្នៃម៉ូដ ឯម រៀម វា..យ.ប..ក.ទៅអ្នករិះគន់ ថាជាមនុស្សមិនយល់ដឹង ព្រោះវាជាឈុតខ្មែរបុរាណទេ
  • បែ.ក.ធ្លា.យ មន្ត្រីសង្ឃ ប្រ.កែ.ក.គ្នា. រឿង​ចា.ក់.ឆ្នោ.ត.កន្ទុយលេខ ជំ.ពា.ក់​គេមិនព្រមសង (មានវិដេអូ)

ប្រក្រតីទិន

December 2019
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
« Nov   Jan »

Archives

  • April 2023 (1)
  • March 2023 (32)
  • February 2023 (1)
  • January 2023 (1)
  • November 2022 (1)
  • August 2022 (120)
  • July 2022 (155)
  • June 2022 (148)
  • May 2022 (81)
  • April 2022 (70)
  • March 2022 (61)
  • February 2022 (13)
  • January 2022 (44)
  • December 2021 (32)
  • November 2021 (24)
  • October 2021 (52)
  • September 2021 (40)
  • August 2021 (23)
  • July 2021 (26)
  • June 2021 (41)
  • May 2021 (45)
  • April 2021 (117)
  • March 2021 (167)
  • February 2021 (224)
  • January 2021 (226)
  • December 2020 (186)
  • November 2020 (143)
  • October 2020 (215)
  • September 2020 (109)
  • April 2020 (153)
  • March 2020 (312)
  • February 2020 (498)
  • January 2020 (452)
  • December 2019 (373)
  • November 2019 (155)
©2023 | Design: Newspaperly WordPress Theme