លោកជំទាវកិត្តិសង្គហម៉ែន សំអនឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានផ្តាំផ្ញើដល់អាជ្ញាធរខេត្តស្វាយរៀង ត្រូវធានាសន្តិសុខ សណ្តាប់ធ្នាប់ ត្រូវផ្តល់កិច្ចសហការល្អ បង្កលក្ខណៈងាយស្រួល និងជួយសម្រួលដល់អ្នកវិនិយោគិនគ្រប់បែបយ៉ាង ដែលមានបំណងមកបណ្តាក់ទុនវិនិយោគនៅខេត្តស្វាយរៀង ស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការរក្សាចាស់ និងការបង្កើនអ្នកវិនិយោគថ្មី។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ចថ្លែង បែបនេះក្នុងពិធីសម្ពោធក្រុមហ៊ុន សូយ៉ាង ដេខ័រេធីវ ឡៃធីង(SO YANG Decorative Lighting (Cambodia) Co.Ltd)តំបន់សេដ្ឋកិច្ចពិសេស ហ្គីហ្គារីសស៍ (GIGA Resources SEZ) ផ្លូវជាតិ លេខ១ ភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាបខេត្តស្វាយរៀងថ្ងៃទី១៤ ខែ ខែធ្នូ ឆ្នាំ២០១៩។
លោកជំទាវកិត្តិសង្គហម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានថ្លែងថា ក្រុមហ៊ុនដ៏ធំនេះ បានបង្កើតឡើងលើផ្ទៃដីដល់ទៅ ១១.៥ ហិកតា មានជំនាញខាងផលិតអំពូលភ្លើងលំអ ដើម្បីនាំចេញទៅលក់នៅក្រៅប្រទេស។ នេះពិតជាសមិទ្ធផល និងមោទនភាព របស់ខេត្តស្វាយរៀង ដែល ក្លាយជា មូលដ្ឋានឧស្សាហកម្មមួយ ជាមួយ នឹងទុនវិនិយោគជាច្រើន គម្រោងនេះ ពិតជាផ្តល់ការងារដល់ពលករ ក្នុងស្រុក ផ្តល់ចំណូល ជាពន្ធដារនានា រួមចំណែក អភិវឌ្ឍ ព្រះរាជាណាចក្រកម្ពុជា ជាពិសេសខេត្តស្វាយរៀង ឱ្យកាន់តែជឿនលឿន ថែមទៀត។ នេះក៏ការ ឆ្លុះបញ្ចាំង នូវជំនឿជឿជាក់ ពីអ្នកវិនិយោគបរទេស លើព្រះរាជាណាចក្រកម្ពុជា ដែលមានសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ រឹងមាំ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ យ៉ាងឆាប់រហ័ស។
លោកជំទាវកិត្តិសង្គហ ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានថ្លែងបន្តថា ក្រោមការ ដឹកនាំ ប្រកប ដោយ គតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្ន នេះកម្ពុជាបានប្រែក្លាយ ពីសមរភូមិ ពីវាលពិឃាត មកជាទីផ្សារវិនិយោគដ៏ទាក់ទាញ ជាមួយនឹង ស្ថិរភាពនយោបាយល្អ សន្ដិសុខ និងសន្តិភាព ដែលអាច ធានាបាន នូវ សន្ដិ សុខ ស្បៀង និងការអភិវឌ្ឍលើគ្រប់វិស័យ និយាយជារួម
និងនិយាយដោយឡែក សម្រាប់ទីតាំងខេត្តស្វាយរៀងក៏សមរភូមិក្តៅផងដែរ ក៏បានប្រែក្លាយទៅតំបន់ដែលមានសន្តិសុខ ព្រំដែនសន្តិភាព មានតំបន់សេដ្ឋកិច្ចពិសេស មានរោងចក្រ សហគ្រាស និងក្រុមហ៊ុនជាច្រើនដែលបានបង្កើន ឱកាសការងារយ៉ាងច្រើនដល់អ្នកខេត្តស្វាយរៀង និងបណ្តាខេត្តដែលនៅជុំវិញផងដែរ។ ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តស្វាយរៀងក៏មានការ រីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ ក្រោមការដឹកនាំរបស់ លោកម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង រួមជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត បានខិតខំបំពេញភារកិច្ចរបស់ខ្លួនបានយ៉ាងល្អ បានការលើកកម្ពស់សោភណ្ឌភាពខេត្ត។
ការអភិវឌ្ឍន៍ធ្វើឡើងតាមរយៈ ការកែលម្អច្រាំងទន្លេវ៉ៃគោ ការតាំងភ្លើង បំភ្លឺផ្លូវ និងការទទួលបានជោគជ័យគឺទី១ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ទី២ ព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង ទី៣ ពិធីបុណ្យអុំទូកស្វាយរៀង ដោយទទួល បានការគាំទ្រពីសំណាក់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិយ៉ាងច្រើនកុះករ ចូលរួម មកទស្សនា និងមកកម្សាន្តក្នុងខេត្តស្វាយរៀង។
លោកជំទាវកិត្តិសង្គហម៉ែន សំអនឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានថ្លែងយ៉ាងច្បាស់ថា ក្នុងរយៈ ពេលប្រហែល២០ ឆ្នាំ ចុងក្រោយ នេះ ប្រទេសកម្ពុជាមាន កំណើន សេដ្ឋកិច្ច ជាមធ្យមប្រមាណ ៧% ដែលនាំឲ្យចំណូលរបស់ ប្រជាជន យើង មាន ការកើន ឡើង និងមានជីវភាពកាន់តែធូរធារផងដែរ។ ដោយឡែក វិស័យ ឧស្សាហកម្ម ក៏កំពុងរីកចម្រើនយ៉ាងខ្លាំង ដោយសារយើងមានគោលនយោបាយលើកទឹកចិត្តអ្នកវិនិយោគ និងមាន ប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវដែក ផ្លូវអាកាស ស្ពានអ្នកលឿង ផ្លូវទឹក ដែលត្រូវបានស្ដារឡើងវិញឲ្យ កាន់តែទំនើប និងជាប់ ប្រទាក់ ក្រឡា គ្នានៅពាសពេញប្រទេស ធ្វើឲ្យការធ្វើដំណើរ និង ដឹកជញ្ជូនកាន់ តែងាយស្រួល។
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈយុទ្ធសាស្ដ្រ ចតុ កោណ ដំ ណាក់ កាល ទី៤ ដើម្បី កំណើន ការងារ សមធម៌ និង ប្រសិទ្ធភាពនៅកម្ពុជា បានចាត់ទុកវិស័យ ឯកជនជាក្បាលម៉ាស៊ីន នៃការ អភិវឌ្ឍន៍ និងបានបង្កលក្ខណៈងាយស្រួល និង ជម្រុញ វិស័យឯកជន ឲ្យលូតលាស់ ដើម្បីរួមចំណែក អភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
ការសម្រេចចិត្តបង្កើតរោងចក្រ នៅទីនោះ ពិតជាជម្រើសដ៏ត្រឹមត្រូវ ព្រោះ ខេត្តស្វាយរៀង គឺជាច្រកទ្វារទិសបូព៌ា នៃ ប្រទេស កម្ពុជាដែលភ្ជាប់កម្ពុជា ទៅពិភពលោក តាមរយៈ ប្រទេសវៀតណាម ។ ដូច្នេះ ខេត្តនេះ មានសក្តានុពលភាព ផ្នែកឧស្សាហកម្ម និង ទីតាំងយុទ្ធសាស្ត្រដ៏ល្អ។លោកជំទាវកិត្តិសង្គហម៉ែន សំអនឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រីបានផ្តាំផ្ញើដល់ក្រុមហ៊ុនត្រូវផលិត និងផ្តល់សេវាប្រកប ដោយ គុណភាព និងតម្លៃសមរម្យ ដែលអាចទទួលយកបាន ដោយគិតពីផលប្រយោជន៍ និងកេរ្ថិ៍ឈ្មោះ យូរអង្វែង។
ការអភិវឌ្ឍវិស័យឧស្សាហកម្ម មិនអាចធ្វើឡើងតែឯកឯង បានទេ ពោល គឺត្រូវអភិវឌ្ឍជា អន្តរវិស័យរួមគ្នាជាច្រើន ដូចជា ប្រព័ន្ធផ្លូវ ទូរគមនាគមន៍ អគ្គិសនី ទឹកស្អាត សួនច្បារ ទីកម្សាន្ត សាធារណៈ និងត្រូវ ធានា ឲ្យបាននូវ សន្ដិសុខ និងសណ្តាប់ ធ្នាប់។ល។
លោកជំទាវកិត្តិសង្គហម៉ែន សំអនបានផ្តាំផ្ញើដល់អាជ្ញាធរខេត្តស្វាយរៀង ត្រូវធានាសន្តិសុខ សណ្តាប់ធ្នាប់ ត្រូវផ្តល់កិច្ចសហការល្អ បង្កលក្ខណៈងាយស្រួល និងជួយសម្រួលដល់អ្នកវិនិយោគិនគ្រប់បែបយ៉ាង ដែលមានបំណងមកបណ្តាក់ទុនវិនិយោគនៅខេត្តស្វាយរៀង ស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការរក្សាចាស់ និងការបង្កើនអ្នកវិនិយោគថ្មី។ ជាមួយគ្នានេះ លោកជំទាវ ក៏សរសើរដោយស្មោះដល់ក្រុមហ៊ុន សូយ៉ាង ដេខ័រេធីវ ឡៃធីង ដែលបាន សម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងការបណ្តាក់ ទុនអភិវឌ្ឍវិស័យឧស្សាហកម្មនៅខេត្តស្វាយរៀង ។
លោកជំទាវកិត្តិសង្គហបណ្ឌិតមាន ជំនឿ យ៉ាង មុតមាំ ថាជោគជ័យ របស់ក្រុមហ៊ុនពិតជា រួមចំណែក រក្សាស្ថិរភាព និង កំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្ដល់ ចំណូល និងឱកាស ការងារ ដល់ ប្រជាពលរដ្ឋ ដែលជាកត្ដា ចាំបាច់ ក្នុងការ កាត់បន្ថយភាព ក្រី ក្រ។ លើស ពីនេះទៅទៀត វាក៏ជាការរួមចំណែក កាត់ បន្ថយការធ្វើ ចំណាក ស្រុក ទៅរដ្ឋធានីភ្នំពេញ និងទៅ ប្រទេស ជិតខាងផងដែរជាការសំខាន់៕
អត្ថបទ៖ កម្ពុជាថ្មី