កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៃក្រសួងមហាផ្ទៃ និងប៉ូលិសចិន បានចុះប្រតិបត្តិការបង្ក្រាបក្រយុំជនជាតិចិនជិន ៣០នាក់ នៅបុរីសានស៊ានហូ និងនៅផ្ទះជួលហ្គោដឡាក់ នៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០១៩។
ការចុះបង្ក្រាបនេះ មានការដឹកនាំសម្របសម្រួលនីតិវិធី ដោយលោក គង់ សំសារ៉េត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ រួមនិងប៉ូលីសចិនចំនួន០៧នាក់ ផងដែរ។
ប្រតិបត្តិត្រួតពិនិត្យចាប់ជនជាតិចិន គឺនៅគោលដៅបុរីសានស៊ានហូ បានឃាត់ខ្លួនជនជាតិចិនចំនួន ០២នាក់ (ស្រី០១នាក់) និងនៅគោលដៅផ្ទះជួលហ្គោដឡាក់ បានឃាត់ខ្លួនជនជាតិចិនចំនួន ២៤នាក់ (ស្រី០៤នាក់)។ សរុបរួមឃាត់ខ្លួនជនជាតិចិនចំនួន ២៦នាក់ ស្រី០៥នាក់ មានដីកា៕
អត្ថបទ៖ រស្មីកម្ពុជា