បើតាមកម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកសំរោង បានអោយ CPC NEWS ដឹងនៅម៉ោង៥ល្ងាចនេះ ថា កាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ មានករណីក្រុមចោរបានធ្វើសកម្មភាពគាស់ផ្ទះ លោក គង់ សារិទ្ធ ជានាយប៉ុស្តិ៍រដ្ឋបាលឃុំជើងគួន ស្រុកសំរោង ។
សម្ថកិច្ចបានឲ្យដឹងទៀតថា ករណីក្រុមចោរចូលគាស់ផ្ទះនេះ ខណៈដែលលោក លោក គង់ សារិទ្ធ ដែលជាប្តីចេញទៅធ្វើការបាត់ ហើយប្រពន្ធរបស់គាត់ជាប់ទៅលក់ ដូរនៅផ្សារ ។ទ្រព្យសម្បត្តិដែលត្រូវក្រុមចោរគាស់យកទៅបាត់ទាំងនោះរួមមាន ខ្សែកមាសទម្ងន់៦ជី មួយខ្សែប្រាក់ ៣០ម៉ឺនរៀល និង អាវុធខ្លីមួយដេីម ។
លោក មឿង សារុន អធិការស្រុកសំរោង ថ្លែងថា លោកបានចាត់ឲ្យកម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការ ដ្ឋាននគរបាលស្រុកសំរោង បើកធ្វើការស៊េីបអង្កេតនិងធ្វើការស្រាវជ្រាវហើយ៕
អត្ថបទ៖ CPC