ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យ វិទ្យាសាស្រ្ត សុខាភិបាលចំនួន ២,៥៨៨នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានឲ្យ ក្រុមគ្រូពេទ្យកម្ពុជាទាំងអស់ ត្រូវយកចិត្តទុកដាក់ ចំពោះពាក្យសំដី ប្រព្រឹត្តទៅលើអ្នកជំងឺ ក្នុងនោះសូមកុំយកលុយជាធំ ត្រូវយកពលរដ្ឋជាធំ ដោយយកចិត្តទុកដាក់ ព្យាបាលពួកគាត់ជាមុនសិន។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានឲ្យមន្ទីរពេទ្យរដ្ឋ និងឯកជន ត្រូវរួមសហការគ្នា ដោយមិនត្រូវដណ្តើម អ្នកជំងឺនោះទេ ហើយបើពេទ្យឯកជនទទួលយកអ្នកជំងឺទៅព្យាបាលត្រូវមើលឲ្យជា មិនមែនមើលមិនកើត ហើយបញ្ជូនទៅពេទ្យរដ្ឋហើយស្លាប់នៅទីនោះ ដែលនេះជាបន្ទុកដល់ពេទ្យរដ្ឋទៅវិញ។
សម្តេចតេជោបន្តថា “គ្រប់គ្រងឃ្លីនិចឯកជនឲ្យបានច្បាស់លាស់។ ទាំងរដ្ ឋនិងឯកជន ដណ្តើមអ្នកជំងឺគ្នា។ បើទទួលព្យាបាល ហើយត្រូវមើលឲ្យជា មិនមែនសង្រ្គោះ មិនបានបញ្ជូន ទៅពេទ្យរដ្ឋហើយងាប់ អីចឹងបន្ទុកធ្លាក់មកលើពេទ្យរដ្ឋ ។ ជាពិសេសពេទ្យកាល់ម៉ែត្រតែ ម្តងទទួលរង ច្រើនជាងគេនូវ ករណីនេះ”។ សម្ដេចគូសបញ្ជាក់ថា “សីលធម៌របស់គ្រូពេទ្យ គឺជាថ្នាំមួយមុខ សម្រាប់ការលើក ទឹកចិត្តរបស់អ្នកជំងឺ! អ្នកជំងឺទោះបីមិនទាន់ទទួលបាននូវការព្យាបាល ពីសំណាក់គ្រូពេទ្យក៏ដោយ ឲ្យតែមានការរាក់ទាក់ ពីគ្រូពេទ្យជាមុន ទោះជាព្យាបាលមិនកើតយ៉ាងណា ក៏ពួកគាត់អស់ចិត្តដែរ”៕