នៅទីបំផុត ដកតំណែង លោកនុត ពុតដារ៉ា ចេញពីចៅហ្វាយ ខណ្ឌដង្កោ ដោយជំនួសមកកាន់តំណែងនេះវិញ គឺលោកស្រី គឹម ញឹប ។នេះបើយោងតាមការសម្រេចរបស់ រាជរដ្ឋាភិបាល បានសម្រេចតែងតាំងលោកស្រី គឹម ញឹប ឋានន្តរស័ក្តវរមន្រ្តី ថ្នាក់លេខ១ ឱ្យមកកាន់មុខតំណែង ជាអភិបាល នៃគណៈអភិបាលខណ្ឌដង្កោ រាជធានីភ្នំពេញ ចុះហត្ថលេខាដោយ សម្ដេចតេជោ ហ៊ុន សែន
សូមរម្លឹកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានស្តីបន្ទោសខ្លាំងៗទៅលោក នុត ពុតដារា ចៅហ្វាយខណ្ឌដង្កោ ដែលបានផ្ញើរសារទៅសម្តេចទាំងយប់ ដោយសុំបន្តដំណែងនៅកន្លែងដដែល២ឆ្នាំទៀត នៅគ្រាដែលសម្តេចមិនបានដឹងផងនោះ
សម្តេចតេជោបានមានប្រសាសន៍ថា ៖ ឯណា នុត ពុតដារ៉ា? រួចចុះហ្អែងឡប់ស្អី? ទាំងយប់ហ្នឹង…! បានបង្ខំអញត្រូវវ៉ៃម៉ោទាំងយប់នៀក? ផ្ញើសារមកឯងទាំងយប់អាធ្រាត្រម៉ោង១១យប់ហើយ ចង់នៅបន្ត២ឆ្នាំទៀត…!!! អាណាចង់ដកហ្អែង…!!! បើអញមិនដឹងផង អាណាចង់ដកហ្អែង…!!! ស្ថិតនៅក្រោមក្រសួងមហាផ្ទៃមែន តែការតែងតាំងក៏ត្រូវឆ្លងអញដែរ..!!! បើប្រាប់ពេលនេះមិនទាន់បាន ចាំផ្ញើសារប្រាប់អញពេលក្រោយក៏បាន…!!
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្តីបន្ទោសលោក នុត ពុតដារា អភិបាលខណ្ឌដង្កោ បែបនេះនៅថ្ងៃពុធ ៣រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨នេះ នៅគ្រាដែលសម្តេច បានបន្តអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីសរុប ១៤,៧៩៩នាក់ទៀត មកពីរោងចក្រ សហគ្រាសចំនួន៦ ក្នុងខណ្ឌពោធិ៍សែនជ័យ។ កិច្ចសំណេះសំណាលនេះធ្វើឡើងនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
សម្តេចតេជោហ៊ុន សែន ស្តីអោយខ្លាំងៗទៅកាន់លោកនុត ពុតដារ៉ា អភិបាលខណ្ឌដង្កោ!!!
សម្តេចតេជោហ៊ុន សែន ស្តីអោយខ្លាំងៗទៅកាន់លោកនុត ពុតដារ៉ា អភិបាលខណ្ឌដង្កោ!!!ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ក្នុងឪកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសំណេះសំណាល ជាមួយកម្មករ កម្មការិនីសរុប ១៤,៧៩៩នាក់ មកពីរោងចក្រ សហគ្រាសចំនួន៦ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ក្នុងនោះសម្តេចបានចោទសួរទៅកាន់លោក នុត ពុតដារ៉ា អភិបាលខណ្ឌដង្កោ ថា “ឯណា នុត ពុតដារ៉ា? រួចចុះហ្អែងឡប់ស្អី? ទាំងយប់ហ្នឹង…! បានបង្ខំអញត្រូវវ៉ៃម៉ោទាំងយប់នៀក? ផ្ញើសារមកឯងទាំងយប់អាធ្រាត្រម៉ោង១១យប់ហើយ ចង់នៅបន្ត២ឆ្នាំទៀត…!!! អាណាចង់ដកហ្អែង…!!! បើអញមិនដឹងផង អាណាចង់ដកហ្អែង…!!! ស្ថិតនៅក្រោមក្រសួងមហាផ្ទៃមែន តែការតែងតាំងក៏ត្រូវឆ្លងអញដែរ..!!! បើប្រាប់ពេលនេះមិនទាន់បាន ចាំផ្ញើសារប្រាប់អញពេលក្រោយក៏បាន!!!
Posted by សមាគម និងវិទ្យុសំលេងជនពិការភ្នែក on Wednesday, August 29, 2018