បើយោងតាម ប្រធានគណបក្សខ្មែរក្រោក បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះ បានបញ្ជាក់ថា៖ ចំពោះការ ដែលយករូប ហ៊ូជីមិញ មកដាក់ផ្ទឹមព្រះឆាយាល័ក្ខព្រះមហាក្សត្រកម្ពុជានេះគឺនៅក្នុងសមាគមវៀតណាមប្រចាំខេត្តកំពង់ឆ្នាំងដែលមានប្រធានសមាគមឈ្មោះ ប៊ួយ យាំងប៊ែ ។
រាល់សមាគមទាំងអស់នៅកម្ពុជាគឺនៅក្រោមការគ្រប់គ្រងរបស់ក្រសួងមហាផ្ទៃ ដូចនេះ រាល់វិធានការងារគឺត្រូវតែស្របច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា ឯការយករូបមេដឹកនាំវៀតណាមមកផ្ទឹមនឹងព្រះឆាយាល័ក្ខនៃអង្គព្រះមហាក្សត្រ គឺ អាចជាការបំពានលេី សារាចរ លេខ ០១សរ ចុះថ្ងៃទី០៦ ខែ មីនា ឆ្នាំ ២០១៨
ការដាក់រូបប្រមុខរដ្ឋ ទង់ជាតិ ក្នុងស្ថានទូតគឺមិនខុសទេ ព្រោះស្ថានទូតស្មេីនឹងអធិបតេយ្យរបស់ប្រទេសគេ ឯការដាក់រូបមេដឹកនាំប្រមុខរដ្ឋក្នុងការទទួលពិធីការទូតបដិសណ្ឋារកិច្ចក៏មិនខុសដែរ តែការយករូបមេដឹកនាំមួយមកដាក់លេីបាវចនាក្នុងសមាគមមួយដែលដំណេីរការក្រោមអធិបតេយ្យភាពនៃច្បាប់របស់កម្ពុជាមិនមែនជារឿងធម្មតាឡេីយ គឺជាកំហុសឆ្គង ។ខ្ញុំគាំទ្រមតិរិះគន់របស់សាធារណៈជនលេីបញ្ហានេះ ! បេីគ្រាន់តែប៉ណ្ណឹងអោយគេខ្សែលេីបានដែរ គឺចប់ហេីយ ។