CPCnews៖ ក្រោយផ្ទុះរឿងខ្លាំងក្លា ពីការមិនអោយតម្លៃប័ណ្ណក្រីក្រ លើស្ត្រីមេម៉ាយកូន១ជាខ្មែរឥស្លាម នោះ លោក ម៉ៅ រាសី ប្រធានរដ្ឋបាលនៃមន្ទីរពេទ្យកាល់ម៉ែត បានចេញមុខសម្របសម្រួលជាមួយស្ត្រីមេម៉ាយកូន១ជាខ្មែរឥស្លាម ។
លោកស្រី ឡុក សាមាន ហៅសាលី ថ្លែងប្រាប់ CPC NEWS នៅថ្ងៃទី១៦ ខែធ្នូ នេះ ថា ខាងមន្ទីរពេទ្យកាល់ម៉ែត បានផ្តល់ការសម្របសម្រួលចំនួន៤ចំណុច ទី១ លោក ម៉ៅ រាសី ប្រធានរដ្ឋបាលនៃមន្ទីរពេទ្យកាល់ម៉ែត បានសុំទោសលោកស្រីដល់ផ្ទះ ទី២ បុគ្គលពេទ្យ៣នាក់ ដែលជាអ្នកប្រមាថលោកស្រី ក៏បានសុំទោសដែរ ទី៣ មន្ទីរពេទ្យនឹងសម្រួលដល់ការព្យាបាលមិនអោយមានបញ្ហាទៀតទេ និង ទី៤ ប័ណ្ណក្រីក្រ នៅតែមានតម្លៃដដែល ៕