អ្នកគ្រូបង្រៀនវ័យក្មេងម្នាក់ នៅបឋមសិក្សាភូមិអំពិលលើ ត្រូវបានពលរដ្ឋប្រទះឃើញស ព ដេកស្លា ប់ផ្កាប់ មុខយ៉ាងអាណោចអាធ័ម សង្ស័យករណីរំ លោ ភស ម្លា ប់ ស្ថិតក្នុងភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត បង្កឲ្យភា្ញក់ផ្អើល វេលាម៉ោង ៥ល្ងាច ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ។នារីរងគ្រោះឈ្មោះ អូន ចន្ថា មានកូន១ ជាគ្រូបង្រៀន បឋមសិក្សាភូមិអំពិលលើ មានប្ដីឈ្មោះ ណាង ទីលំនៅភូមិបឹងរុន ឃុំសំឡូត។
ប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីវេលាម៉ោង ១១ព្រឹក ក្រោយចេញពីបង្រៀនសិស្ស នារីរងគ្រោះ បានបាត់ខ្លួន រហូត លុះដល់វេលាកើតហេតុ ទើបមានអ្នកប្រទះឃើញស ព នា រីរងគ្រោះតែម្តង។ក្រោយកើតហេតុ សមត្ថកិច្ច ចុះពិនិត្យធ្វើកោសល្យវិច័យសា កស ព ដោយសមត្ថកិច្ចដាក់ការសង្ស័យជាករណីឃាតកម្ម រំ លោ ភ ស ម្លា ប់ ហើយពេលនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវវែកមុខសញ្ញាជនដៃដល់ ដើម្បីចាត់ខ្លួនយកមកចាត់ការតាមផ្លូវច្បាប់ ។ ចំណែក ស ពនា រីរងគ្រោះ សមត្ថកិច្ចបានប្រគ ល់ជូនក្រុមគ្រួសារ យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ KBN