Skip to content

Menu
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មាននយោបាយ
  • ព័ត៌មានសង្គម
  • ព័ត៌មានកីឡា
  • ព័ត៌មានសិល្បៈ
Menu

ដកតំណែងពីអភិបាលខណ្ឌដង្កោមែន តែត្រូវបានតែងតាំងជាអភិបាលរងខេត្តក្រចេះវិញ

Posted on December 17, 2019

រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសតែងតាំង លោកស្រី គឹម ញឹប ជា អភិបាលខណ្ឌដង្កោ ជំនួសលោក នុត ពុធដារ៉ា ដែលត្រូវទៅបម្រើការងារ ជាអភិ បាលរងខេត្ដក្រចេះ ។ នេះ​ជា​លើ​ទី​១​​ ​ដែល​ស្ត្រី​ត្រូវ​បាន​ប្រកាស​ឲ្យ​កាន់តំណែង​ជា​អភិបាលខណ្ឌ ក្នុងចំណោម​ខណ្ឌ​ទាំង​១៤​នៅ​ក្នុង​រាជធានី​ភ្នំពេញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈ​លោក នុត ពុធ​ដា​រ៉ា ​ត្រូវ​ទៅ​កាន់​តំណែង​ជា​អភិបាល​រង​​​ខេត្ត​ក្រចេះ ។ពិធី​ប្រកាស​នេះ​បាន​ធ្វើឡើង កាលពី​រសៀល​ថ្ងៃទី​១៦​ធ្នូ ឆ្នាំ២០១៩​ នៅ​សាលា​ខណ្ឌដង្កោ ក្រោម​វត្តមាន ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។​ ពិធី​នេះ ត្រូវបានតែងតាំង​លោកស្រី គឹម ញឹ​ប ឋានន្ត រសក្ដិ​វរមន្ត្រី ថ្នាក់​លេខ១ ដែលពីមុន លោកស្រី​ជា​ អភិបាលរង​ខណ្ឌដង្កោ មកកាន់ មុខតំណែង​ជា​អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ ​ជំនួស​លោក នុត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌដង្កោ ក្នុងឱកាសនោះដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានប្រកាសតែងតាំង​លោក ពុ​យ ច័ន្ទ ឋានន្តរស័ក្តិ​វរមន្ត្រី​ថ្នាក់​លេខ​២ ឲ្យ​កាន់​មុខ តំណែង​ជា​អភិបាលរង​នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រី គឹម ញឹ​ប ក្នុង​ពិធី​នោះ​ បានធ្វើ​ការប្តេជ្ញាចិត្តថា ៖ និង​ខិតខំ​បំពេញការងារ​ឲ្យ​បាន​ល្អប្រសើរ ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ និង​រាជរដ្ឋាភិបាល សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​បាន​ល្អ សហការ​ជាមួយ​ក្រុមការងារ​ទាំង​អស់ ទាំង​ថ្នាក់ជាតិ​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ស្រប​ទៅតាម​កម្មវិធី​ន យោបាយ​របស់​រាជរដ្ឋាភិបាល ។ រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ បង្ក​ភាព​កក់ក្តៅ​ជូន​ប្រជាពលរដ្ឋ និង​ធ្វើ​យ៉ាងណា​អនុវត្ត​ឲ្យ​បាន​នូវ​នយោបាយ​ភូមិ សង្កាត់​មាន​សុវត្ថិភាព។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើក​ឡើង​ថា អ្វី​ដែល​ជា​ការ​ប្តេជ្ញាចិត្ត ក្នុងនាម​អភិបាលខណ្ឌ​ត្រូវធ្វើ​ឲ្យ​បាន​ និង​កុំ​ភ្លេច​ពី​ការប្តេជ្ញាចិត្ត​របស់​យើង ហើយ​បើ​បាន​សន្យា​ជាមួយ​ប្រជាពលរដ្ឋ​ហើយ ត្រូវ​ធ្វើ​ឲ្យ​បាន​ជូន​គាត់ ទើប​ពួកគាត់​មាន​ជំនឿ​ទុកចិត្ត។
លោក​បញ្ជាក់ថា សម្រាប់​ការងារ​បច្ចុប្បន្ន នេះ រាជរដ្ឋាភិបាល ​បាន​ជំរុញ​នៃ​ការ​​បញ្ជ្រៀត​យេនឌ័រ ដោយ​​បញ្ចូល​ស្ត្រី​ឲ្យ​ទៅ​បម្រើ​ការ​ងារ​ឲ្យ​ស្មើ​ជាមួយ​បុរស​ដែរ។ ជាក់ស្តែង​សម្រាប់​ពេលនេះ​យើង​ពិតជា​បានឃើញ​ស្រាប់ ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល គឺ​បាន​លើកតម្កើង​ស្ត្រី ដោយបាន​តែងតាំង​លោកស្រី គឹម ញឹ​ប ឋានន្តរស័ក្តិ​វរមន្ត្រី ថ្នាក់​លេខ ១ ដែល​មុន​នេះ​ជា​អភិបាលរង​ខណ្ឌ​ដង្កោ មកកាន់ មុខតំណែង​ជា​អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​ជំនួស​លោក នុត ពុធ​ដា​រ៉ា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ឃួ​ង ស្រេង បាន​ជំរុញ​ឲ្យ​លោកស្រី គឹម ញឹ​ប​ ដែល​ទើបបាន​ឡើងកាន់តំណែង​ថ្មី​ត្រូវ​ពង្រឹង​ពី​បែបបទ របៀបរបប​ការងារ​ឲ្យ​បាន​ល្អ ដោយ​ត្រូវ​ពង្រឹង​ការងារ​នៃ​ការ អនុវត្ត​ច្បាប់​ចរាចរណ៍ ខណៈដែល ក្នុង​មួយថ្ងៃ ទៅមួយថ្ងៃ គ្រោះ ថ្នាក់​ចរាចរណ៍ ​បាន​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ជា​បន្តបន្ទាប់​ ដោយ​លោក​បញ្ជាក់​ថា អ្នក​ដែល​មិន​គោរព​ច្បាប់​ចរាចរណ៍​មិនមែន​ធ្វើឲ្យ​ស្លាប់​តែ​ខ្លួនឯង​នោះទេ គឺ​បាន​បង្ក​ឲ្យ​អ្នកដទៃ​ស្លាប់​ជាមួយ​ខ្លួនឯង​ដែរ ដែល​បញ្ហា​នេះ អាជ្ញាធរ​ត្រូវតែ​ពង្រឹង​នៃ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​នេះ​ឲ្យ​បាន​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធ​នឹង​លោក​នុត ពុធ​ដា​រ៉ា លោក​អភិបាល​រាជធានី​ បាន​បញ្ជាក់​ផង​ដែរ​ថា លោក នុត ពុធ​ដា​រ៉ា បាន​បំពេញការងារ​បាន​ល្អ​ប្រសើរ​ មាន​ស្នាដៃ​យ៉ាង​ច្រើន នៅ​ពេល​ ដែល​លោក​ បំពេញការងារ​ជា​អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ រហូតដល់​ពីរ​អាណត្តិ។ ដោយ​មើលឃើញ​ពី​ស្នាដៃ​ទាំងនេះ រាជរដ្ឋាភិបាល​មានបំណង​ឲ្យ​លោក​នុត ពុធ​ដា​រ៉ា ទៅកាន់​តំណែង​ជា​អភិបាលរង​នៃ​គណៈ​អភិបាល​ខេត្តក្រចេះ​នាពេលខាងមុខ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ នគរនាគ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ

  • កូនក្រមុំភ្លោះ ដល់គូរព្រេង រៀបការក្នុងថ្ងៃតែមួយ បងយកបង ប្អូនយកប្អូន ផ្តើមចេញពី…..
  • គ្រូជោគជ័យ ស្តីពីច្បាប់ស្រូបទាញចក្រវាឡ ត្រូវកូនតុងទីនចោទថា បោ.ក.លុយរាប់លានដុល្លារ
  • ម្ចាស់ដី ចេញបំភ្លឺហើយ ករណីម្ចាស់បុរី ម៉ន ដានី ចាយលុយជាង ១២លានដុល្លារ អត់បានប្លង់ គឺមកពី…..(មានវិដេអូ)
  • ផ្ទុះការរិះគន់ មន្ត្រីជំនាញ ចា​ប់​រថយន្តកែច្នៃបំពង់ស៊ីមុាំង ប្រើត្រចៀកស្តាប់ គ្មានឧបករណ៍បច្ចេកទេសត្រឹមត្រូវ
  • សូមប្រយ័ត្ន តារាសម្តែង សាយ សៀរ៉ា កើតជំងឺម្យ៉ាង វៀចមុខ វៀចមាត់ រហូតទៅដល់ពេទ្យថៃហើយ..(មានវិដេអូ)
  • ខ្លាំងមែន ភូមិឃុំសុវត្ថិភាពនៅឯណា? ចោរហ៊ានចូលគាស់ ដល់សាលាឃុំ យកសម្ភារៈអស់រលីង
  • ខាត់ សុឃឺម ថាឲ្យឯម រៀម ច្នៃម៉ូដគឺដកស្រង់ពី រចនាបថ ខោទឹកនោម ឯគង់ សុជាតិ សួរចំៗថា….(មាន​វិដេអូ)
  • ករណី ចា..ប់..ពលរដ្ឋដាក់.គុ..ក..ច្រឡំ ដោយសារអ្នកសរសេររបាយការណ៍ខុស ត្រូវអគ្គាធិការដ្ឋានបំភ្លឺថា….
  • បណ្ឌិតច្នៃម៉ូដ ឯម រៀម វា..យ.ប..ក.ទៅអ្នករិះគន់ ថាជាមនុស្សមិនយល់ដឹង ព្រោះវាជាឈុតខ្មែរបុរាណទេ
  • បែ.ក.ធ្លា.យ មន្ត្រីសង្ឃ ប្រ.កែ.ក.គ្នា. រឿង​ចា.ក់.ឆ្នោ.ត.កន្ទុយលេខ ជំ.ពា.ក់​គេមិនព្រមសង (មានវិដេអូ)

ប្រក្រតីទិន

December 2019
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
« Nov   Jan »

Archives

  • April 2023 (1)
  • March 2023 (32)
  • February 2023 (1)
  • January 2023 (1)
  • November 2022 (1)
  • August 2022 (120)
  • July 2022 (155)
  • June 2022 (148)
  • May 2022 (81)
  • April 2022 (70)
  • March 2022 (61)
  • February 2022 (13)
  • January 2022 (44)
  • December 2021 (32)
  • November 2021 (24)
  • October 2021 (52)
  • September 2021 (40)
  • August 2021 (23)
  • July 2021 (26)
  • June 2021 (41)
  • May 2021 (45)
  • April 2021 (117)
  • March 2021 (167)
  • February 2021 (224)
  • January 2021 (226)
  • December 2020 (186)
  • November 2020 (143)
  • October 2020 (215)
  • September 2020 (109)
  • April 2020 (153)
  • March 2020 (312)
  • February 2020 (498)
  • January 2020 (452)
  • December 2019 (373)
  • November 2019 (155)
©2023 | Design: Newspaperly WordPress Theme